ព័ត៌មានអន្តរជាតិ

ភ្នាក់ងារចារកម្មអ៊ីរ៉ាក់ ចាប់ខ្លួនប្រធានហិរញ្ញវត្ថុ ក្រុមរដ្ឋឥស្លាម ជ្រុលនិយម

បរទេស ៖ នាយករដ្ឋមន្ត្រី នៃប្រទេសអ៊ីរ៉ាក់ តាមសេចក្តីរាយការណ៍ បានប្រកាសនៅថ្ងៃ ចន្ទម្សិលមិញនេះថា ភ្នាក់ងារចារកម្មអ៊ីរ៉ាក់ បានចាប់ខ្លួនប្រធានហិរញ្ញវត្ថុ របស់អង្គការភេរវកម្មរដ្ឋ ឥស្លាមជ្រុលនិយម ហៅកាត់ថា ISIS ។

លោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Mustafa al-Kadhimi បានមានប្រសាសន៍ប្រាប់ថា លោក Sami Jasim ជាប្រធានហិរញ្ញវត្ថុ និងជាអនុប្រធាន នៃអតីតមេដឹកនាំ លោក Abu Bakr al-Baghdadi គឺត្រូវបានចាប់ខ្លួន ស្របពេលដែលអ៊ីរ៉ាក់ កំពុងប្រារព្ធធ្វើការបោះឆ្នោតសភា។

ផ្ទាំងពាណិជ្ជកម្ម

លោកបានសរសេរក្នុង សារបង្ហោះលើបណ្ដាញសង្គមធ្វីតធ័រដូច្នេះថា “ក្នុងខណៈវីរបុរស (គឺកងកម្លាំងសន្តិសុខអ៊ីរ៉ាក់) របស់យើង ផ្តោត លើការរក្សា សន្តិសុខ ការបោះឆ្នោតនោះ សហសេវិករបស់ពួកគេ (គឺទីភ្នាកងារស៊ើបការណ៍ សម្ងាត់ជាតិអ៊ីរ៉ាក់ ) បាន ធ្វើប្រតិបត្តិការ នៅខាងក្រៅ ចាប់ខ្លួនលោក Sami Jasim ដែលទទួលខុសត្រូវលើផ្នែក ហិរញ្ញវត្ថុរបស់ពួក ISIS និងជា អនុប្រធាន របស់លោក Abu Bakr al-Baghdadi “។

អ្នកជំនាញសន្តិសុខអ៊ីរ៉ាក់ បាននិយាយប្រាប់ CNN ថា លោក Sami Jasim Muhammad al-Jaburi ដែលគេស្គាល់ថា Abu Asya នោះ បានជួបគ្នា ជាមួយលោក al-Baghdadi នៅក្នុងទីក្រុងមូស៊ុល ប្រទេសអ៊ីរ៉ាក់ កាលពីឆ្នាំ២០១២ គឺរយៈកាល២ឆ្នាំមុន ក្រុមជ្រុលនិយម ចាប់ផ្តើមធ្វើការ វាយលុកជោគជ័យដំបូងរបស់ខ្លួន និងប្រកាសសាខាក្រុមឥស្លាម ជ្រុលនិយម នៅទូទាំងផ្នែក នៃប្រទេសអ៊ីរ៉ាក់និងស៊ីរី​ ៕ ប្រែសម្រួល៖ប៉ាង កុង

To Top
×