ភ្នំពេញ ៖ ក្រសួងការងារចេញសេចក្តីប្រកាសស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២២ សរុបទាំងអស់១៩៤ដុល្លារ ក្រោយរាជរដ្ឋាភិបាលសម្រេចបន្ថែម២ដុល្លារទៀតដើម្បីជួយលើកស្ទួយជីវភាពកម្មករ។ ប្រាក់ខែសម្រាប់ឆ្នាំថ្មីនេះ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ទៅ។ ក្រសួងបន្តថា ចំពោះប្រាក់អត្ថប្រយោជន៍ផ្សេងៗដែលកម្មករធ្លាប់ទទួលបានកន្លងមក ត្រូវបានរក្សាទុកដដែល ។ ដូច្នេះជាមធ្យមកម្មករម្នាក់ៗ នឹងទទួលបានប្រាក់បៀវត្សយ៉ាងតិចពីចំនួន២១១-២២២ដុល្លារ បូកថែមប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ៕
ហ្សាកាតា៖ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសនេះ បានរាយការណ៍ថា បំណុលរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ី បានកើនឡើងដល់ ៦,៦២៥,៤៣ ទ្រីលានរូពី (ប្រហែល ៤៦៣,៧៨ ពាន់លានដុល្លារអាមេរិក) នៅចុងខែសីហានេះ។ ក្រសួងបានបន្ថែមថា បំណុលនេះបានកើនឡើង ១៨,៤២ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ពីចំនួន ៥,៥៩៤,៩៣ ទ្រីលានរូពី (ប្រហែល ៣៩១,៦៥ ពាន់លានដុល្លារ) កាលពីខែសីហា...
សិង្ហបុរី៖ សិង្ហបុរីបានរាយការណ៍ពីករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១,៦៤៧ ករណី ដែលធ្វើឱ្យចំនួនឆ្លងសរុបនៅក្នុងប្រទេសនេះ កើនឡើងដល់ ៨៩,៥៣៩ករណី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងសុខាភិបាលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ករណីឆ្លងថ្មីចំនួន ១,២៨០ ករណី ស្ថិតនៅក្នុងសហគមន៍ ៣៦២ករណីស្ថិតនៅក្នុងអន្តេវាសិកដ្ឋានចំណាកស្រុក និង ៥ ករណីទៀតត្រូវបាននាំចូល។ ក្រសួងសុខាភិបាលបានឲ្យដឹងទៀតថា សរុបចំនួន ១,២៨៨ ករណីនៃជំងឺកូវីដ...
ភ្នំពេញ ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស៊ីណូវ៉ាក់ (Sinovac) របស់ក្រុមហ៊ុនចិន ចំនួន៣លានដូស បន្ថែមទៀត ដែលជាការបញ្ជាទិញ របស់រាជរដ្ឋាភិបាលកម្ពុជា បានដឹកមកដល់កម្ពុជាហើយ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។ វ៉ាក់សាំង ដែលកម្ពុជា បានបញ្ជាទិញនៅពេលនេះ សម្រាប់បម្រើដល់ការចាក់ជូនកុមារ អាយុ ៦ឆ្នាំ ទៅ១២ឆ្នាំ និងសម្រាប់ចាក់ដូសជំរុញ...
បរទេស៖ អតីតរដ្ឋមន្រ្តីខុទ្ទកាល័យនិងជា សមាជិកសភាជាន់ខ្ពស់លោក Subramanian Swamy បានអះអាងថា សហរដ្ឋអាមេរិកពិតជានឹងដាក់ទណ្ឌកម្ម CAATSA ប្រឆាំងនឹងឥណ្ឌា ព្រោះថាប្រព័ន្ធការពារមីស៊ីលការពារអាកាស S-400 ដំបូងត្រូវបានគេរំពឹងថានឹងត្រូវបញ្ជូននៅខែវិច្ឆិកានេះ។ សហរដ្ឋអាមេរិកបានអនុវត្តច្បាប់ប្រឆាំង អាមេរិកតាមរយៈការដាក់ទណ្ឌកម្ម (CAATSA) ប្រឆាំងនឹងប្រទេសមួយចំនួនដូច ជាចិននិងតួកគីសម្រាប់ការទិញអាវុធផលិតដោយ រុស្ស៊ី។ ប្រធានមន្ទីរប៉ង់តាហ្គោនបានទទូចឱ្យទីក្រុងញូវដេលីចៀសវាងការទិញអាវុធ S-400 ពីរុស្ស៊ីប្រសិនបើខ្លួនសង្ឃឹមថាអាចគេចផុតពីទណ្ឌកម្មរបស់អាមេរិក។ យោងតាមសារព័ត៌មាន...
ភ្នំពេញ ៖ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ឲ្យអនុវត្តសាកល្បង នូវរបបស្វ័យប្រកាស អធិការកិច្ចការងារ តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម សម្រាប់រោងចក្រ សហគ្រាស ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផល ធ្វើដំណើរ និងកាបូប។ យោងតាមសេចក្ដីជូន ដំណឹងរបស់ ក្រសួងការងារ នាថ្ងៃទី២៨ ខែកញ្ញា...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាឲ្យធ្វើតេស្ដរហ័សរកមេរោគកូវីដ-១៩ ដល់កម្មករ និយោជិត នៅតាមរោងចក សហគ្រាស នៅទូទាំងប្រទេសកម្ពុជា ក្រោយពេលឈប់សម្រាក ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២១។ យោងតាមសេចក្ដីណែនាំរបស់ ក្រសួងការងារ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ដើម្បីរក្សាបានសកម្មភាពអាជីវកម្ម ផលិតកម្ម និងការផ្តល់សេវាកម្ម...
ភ្នំពេញ ៖ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជាបានថ្លែងឲ្យដឹងថា ប្រាក់ខែគោលសម្រាប់កម្មករ ក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជា សម្រាប់ ឆ្នាំ២០២២ គឺចំនួន១៩២ដុល្លារ ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបន្ថែម២ដុល្លារទៀត ដូច្នេះសរុបទាំងអស់១៩៤ដុល្លារ។ បើតាមលោកប៉ាវ ស៊ីណា ក្នុងកិច្ចប្រជុំថ្ងៃចុងក្រោយ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់វិស័យកាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជា សម្រាប់ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី...
យូអិន៖ មីយ៉ាន់ម៉ា កំពុងប្រឈមមុខនឹងវិបត្តិមនុស្សធម៌ ដែលមានប្រជាជនប្រហែល ៣ លាននាក់ កំពុងត្រូវការជំនួយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ វិបត្តិនេះកាន់តែធ្ងន់ធ្ងរទៅ ៗ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ និងព្រឹត្តិការណ៍បន្ទាប់ពីការឃុំខ្លួនមេដឹកនាំនយោបាយ ដោយយោធានៅក្នុងប្រទេសនៅថ្ងៃទី០១ ខែកុម្ភៈ ក្នុងចំណោមប្រជាជន ៣ លាននាក់ ដែលត្រូវការជំនួយមនុស្សធម៌ មនុស្ស ២ លាននាក់ត្រូវបានកំណត់អត្តសញ្ញាណចាប់តាំងពីថ្ងៃទី០១ ខែកុម្ភៈ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថារដ្ឋមន្ត្រីក្រសួងការបរទេសរបស់ប្រទេសរុស្សីលោក Sergei Lavrov កាលពីថ្ងៃចុងសប្តាហ៍កន្លងមកបានធ្វើការប្រកាសបែបព្រមានខ្លាំង ចំពោះរាល់ការប៉ុនប៉ងទាំងឡាយដែល នឹងអាចបំផ្លាញដល់តួនាទីរបស់អង្គការសហប្រជាជាតិ នូវចំពោះមុខបញ្ហានយោបាយរបស់ សកលលោក។ លោក Lavrov បានថ្លែងនៅក្នុងកិច្ចប្រជុំមហាសន្និបាត អង្គការសហប្រជាជាតិលើកទី៧៦ថាជារឿងសំខាន់ដែលពួក យើងនឹងមិនមានជម្រើសអ្វីផ្សេងនោះ ទេដើម្បីទប់ទល់នឹងបញ្ហា បែបនេះពីព្រោះថារបៀបវិរៈ និងបញ្ហាធំរបស់អន្តរជាតិ នាពេលបច្ចុប្បន្នគឺមានការកើនឡើងខ្លាំងការគម្រាមកំហែង តាមតំបន់ព្រំដែនក៏ច្រើនដូចគ្នា។ លោកបន្តថា៖ក្នុងកាលៈទេសៈ បែបនេះស្ថាប័នពិភពលោក...