ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ-១៩ ក្នុងក្របខណ្ឌ ទូទាំងប្រទេស (គ.វ.ក-១៩) បានប្រាប់ក្រុមគ្រូពេទ្យ ត្រូវយកវ៉ាក់សាំងកូវីដ-១៩ ទៅចាក់ជូនប្រជាពលរដ្ឋ នៅតាមផ្ទះ បើសិនពួកគាត់ពិបាក ធ្វើដំណើរមកទីតាំងចាក់វ៉ាក់សាំង ដែលរៀបចំ ដោយអាជ្ញាធរមូលដ្ឋាន។ ក្នុងពិធីបិទបញ្ចប់យុទ្ធនាការ...
បរទេស ៖ តំបន់ជីករករ៉ែទង់ដែង Mes Aynak របស់អាហ្វហ្គានីស្ថាន ដែលជាគម្រោងលំដាប់ខ្ពស់បំផុត នៅលើពិភពលោក ដែលមិនទាន់ត្រូវបានរុករក ត្រូវបានគេប៉ាន់ស្មានថា អាចផ្ទុករ៉ែទង់ដែង នៃកម្រិត ២.៣ ភាគរយ ចំនួន ២៤០ លានតោន ។ នេះបើយោងតាមការស្ទង់មតិ ភូមិសាស្ត្រអាមេរិក (USGS) ។...
ភ្នំពេញ៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ រួមជាមួយលោក Nguyen Ba Tin ប្រធានក្រុមហ៊ុន ប្លូត្រូនិក (Bluetronic) បានចែកអង្ករ ជូនប្រជាពលរដ្ឋក្រីក្រ ចំនួន ១០០គ្រួសារ រស់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ-១៩ ។...
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើធនាគារពិភពលោក (World Bank) ជួយគាំទ្រខ្សែច្រវាក់ផលិតកម្មបន្លែ និងពង្រឹងផលិតភាពផលិតកម្មបន្លែ នៅទូទាំងប្រទេសកម្ពុជា ហើយបន្តធ្វើទំនើបកម្មនូវវិស័យកសិកម្ម។ ក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Maryam Salim នាយកគ្រប់គ្រងធនាគារពិភពលោកថ្មី ប្រចាំកម្ពុជា នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១...
បរទេស៖ ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអង្គារម្សិលមិញនេះ បានឈានទៅដល់កិច្ចព្រមព្រៀងមួយ ជាមួយនឹងក្រុមហ៊ុនផលិត ឱសថធំៗលើលោកដូចជា AstraZeneca និង Pfizer ផងដើម្បីធ្វើការលើក ស្ទួយដល់កិច្ចការងារ វិនិយោគទៅលើវិស័យសុខាភិបាល។ កិច្ចព្រមព្រៀងដែលបាន ធ្វើឡើងនៅក្នុងព្រឹត្តិការណ៍ តាំងពិពណ៍ដ៏ធំមួយនៅក្នុងទីក្រុង Riyadh ឆ្នាំ២០២១ ដែលបានដំណើរការ ចាប់ពីថ្ងៃអង្គារទៅដល់ ថ្ងៃព្រសហ្បតិ៍ នេះបើយោងតាមការ បញ្ជាក់ដោយក្រសួង...
បរទេស៖ កាលពីថ្ងៃចន្ទកន្លងទៅលោក Qin Gang អគ្គរដ្ឋទូតចិនប្រចាំ នៅសហរដ្ឋអាមេរិក បានធ្វើការប្រកាសអំពាវនាវ ទៅដល់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន ក្នុងការបង្កើនកិច្ចខំប្រឹងប្រែងឲ្យ បានខ្លាំងបំផុតដោយផ្តោតសំខាន់ ទៅលើកិច្ចសហប្រតិបត្តិការ ទៅលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងគ្នា។ លោក Qin បានបញ្ជាក់ថា តាមការស្រាវជ្រាវចុងក្រោយដោយ USCBC (US-China Business Council) សម្រាប់ទំនាក់ទំនងរវាងអាមេរិក...
បរទេស៖ នាយករដ្ឋមន្ត្រីនៃ ប្រទេសសិង្ហបុរីលោក Lee Hsien Loong កាលពីថ្ងៃអង្គារម្សិលមិញ បានជួបជាមួយនឹង លោករដ្ឋមន្ត្រីក្រសួងការទេសចិន Wang Yi ដើម្បីជួបពិភាក្សគ្នា។ ជាលទ្ធផលនៃកិច្ចប្រជុំភាគី ទាំងពីរបានសម្រេចក្នុងការបង្ហាញ នូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការ ពង្រឹងនិងការលើកស្ទួយដល់ កិច្ចការងារសហប្រតិបត្តិការ នៅលើគ្រប់វិស័យព្រមទាំង ការងារដើម្បីជម្រុញចំណងទំនាក់ទំនង រវាងចិននិងអាស៊ាន។ នៅក្នុងកិច្ចពិភាក្សានោះ ផងដែរលោកWang...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ប្រចាំខេត្តព្រះសីហនុ នៅម៉ោងប្រមាណជា១២ថ្ងៃត្រង់ទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ បាននិងកំពុងចុះបញ្ជាកម្លាំង ឲ្យរាវរកក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ ដែលបានបាត់ខ្លួនក្នុងសមុទ្រ កាលពីថ្ងៃ១៤ កញ្ញា ក្នុងពេលរូបគេចុះ នេសាទជាមួយឪពុក។ បើតាមហ្វេសប៊ុកលោកឧកញ៉ា ទៀ វិចិត្រ បង្ហាញក្តីសង្ឃឹមថា “នឹងរកប្អូនប្រុសប្រជានេសាទ...
កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម ត្រៀមឧបត្ថម្ភសម្ភារៈសម្រាប់ការពារ ការឆ្លងជំងឺកូវីដ១៩ ដល់គ្រប់សាលារៀន នាពេលបើកឲ្យសិស្សចូលរៀន នៅថ្ងៃទី២០ ខែកញ្ញា ខាងមុខនេះ ។ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងដូច្នេះ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នៅវិទ្យាល័យជួនណាត ស្ថិតក្នុងឃុំក្រឡា ស្រុកកំពង់សៀម ខណ:ពេលជួបសំណេះសំណាល...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា នេះ មានគ្រឹះស្ថានសាធារណៈ និងឯកជនជាង២០០ ទីតាំងនៅភ្នំពេញត្រូវបានបើកដំណើរការឡើងវិញបន្ទាប់ពីឆ្លងកាត់ការវាយតម្លៃហើយមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ស្របតាមគោលការណ៍ ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡានិងអាជ្ញាធររាជធានីភ្នំពេញ។ ក្នុងឱកាសចុះត្រួតពិនិត្យ ការរៀបចំ និងដំណើរការនៃការសិក្សា របស់សិស្សានុសិស្ស តាមបណ្តាសាលារៀនឯកជន និងរដ្ឋមួយចំនួន នាថ្ងៃដំបូងនេះ លោក ឃួង...