បរទេស៖ អ្នកការទូតបស្ចិមប្រទេសភាគច្រើន បានចាកចេញពីទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន ដោយសារទីក្រុងនេះស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់តាលីបង់។ មន្រ្តីអាមេរិកម្នាក់ដែលមិនបញ្ចេញឈ្មោះបានប្រាប់រ៉យទ័រថា គាត់អាចបញ្ជាក់ថា បុគ្គលិកការទូតភាគខាងលិចភាគច្រើន បានចាកចេញពីរដ្ឋធានីអាហ្វហ្គានីស្ថានរួចហើយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា យោងតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price ការជម្លៀសបុគ្គលិកស្ថានទូតអាមេរិក ទៅកាន់អាកាសយានដ្ឋានកាប៊ុល ក៏ត្រូវបានបញ្ចប់ទាំងស្រុងផងដែរ។...
ម៉ិកស៊ីកូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ថា យ៉ាងហោចណាស់មនុស្សចំនួន ១.២៩៧នាក់ បានស្លាប់នៅក្នុងហេតុការណ៍គ្រោះរញ្ជួយដីដ៏ខ្លាំងមួយនៅក្នុងប្រទេសហៃទី កាលពីព្រឹកថ្ងៃសៅរ៍ ។ ទីភ្នាក់ងារការពារជនស៊ីវិលរបស់ប្រទេសនេះ បានធ្វើការកែសម្រួលថ្មីនូវតួលេខដែលបានបង្ហោះនៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃអាទិត្យ ។ ទីភ្នាក់ងារខាងលើបានបង្ហោះស្ថិតិនៃអ្នកបាត់បង់ជីវិត ដែលបានឲ្យដឹងថា ចំនួន១.០៥៤នាក់ ត្រូវបានគេចុះបញ្ជីនៅអគារ Sud ចំនួន១១៩នាក់ នៅអគារ...
យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ថា អ្នកនាំពាក្យយោធាមួយរូប បានឲ្យដឹងនៅក្នុងសេចក្តី ប្រកាសមួយថា ប្រទេសអ៊ីស្រាអ៊ែល កាលពីថ្ងៃអាទិត្យថា យន្តហោះគ្មានមនុស្សបើករបស់ខ្លួន ចំនួន១គ្រឿង បានធ្លាក់ចូលក្នុងទឹកដីស៊ីរី កាលពីថ្ងៃមុន ។ នៅក្នុងសេចក្តីប្រកាសបានដាក់ថា “ក្នុងអំឡុងពេលសកម្មភាពហោះទៅមក យន្តហោះដែលមិន មានឈ្មោះមួយគ្រឿង ដែលជាកម្មសិទ្ធិរបស់កងកម្លាំង ការពារជាតិអ៊ីស្រាអ៊ែល បានធ្លាក់ចូលក្នុងទឹកដីស៊ីរី...
ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ថា ឧត្តមស្នងការការពារជនភៀសខ្លួននៃអង្គការសហប្រជាជាតិ ហៅកាត់ថា (UNHCR) បានឲ្យដឹងកាល ពីថ្ងៃសៅរ៍ថា ជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន១២០នាក់ ត្រូវបានជួយសង្គ្រោះ និងនាំមកកាន់ប្រទេសលីប៊ី ។ អង្គការ UNHCR បានឲ្យដឹងនៅលើបណ្តាញសង្គម UNHCR ថា “នៅព្រឹកថ្ងៃនេះ មនុស្សប្រមាណ១២០នាក់ ត្រូវបានជួយសង្គ្រោះ...
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធាន គណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានចេញបទបញ្ជា ដល់អភិបាលរាជធានី-ខេត្ត ទាំងអស់ ត្រូវចាត់វិធានការបិទ ជាបណ្តោះអាសន្ន នូវទីតាំងអាជីវកម្ម ណាមិនគោរពតាមគោលការណ៍ ណែនាំរបស់ រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ។ ក្នុងពិធីបើកយុទ្ធនាការថ្នាក់ជាតិ ក្រោមប្រធានបទ...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីប្រកាសពព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៨៩នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន៣៧៩នាក់ និងស្លាប់ចំនួន០៣នាក់ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។ សូមបញ្ជាក់ថា គិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៦២០២នាក់ បានព្យាបាល ជាសះស្បើយចំនួន៤៥៥៨នាក់ ស្លាប់៧៣នាក់ និង១៥៧១នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត...
ភ្នំពេញ៖ រដ្ឋបាល ខេត្តកំពង់ចាម នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ចំនួន៦៦នាក់ថ្មី ខណៈមានករណីជាសះស្បើយ៥១ នាក់ និងស្លាប់ម្នាក់ ។ ក្នុងនោះ ក្រុងកំពង់ចាម ០៨នាក់, ស្រុកកំពង់សៀម ០៦នាក់, ស្រុកកងមាស ០៤នាក់, ស្រុកកោះសូទិន ០១នាក់,...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួង សុខាភិបាលបញ្ជាក់ថា នៅពេលបច្ចុប្បន្ននេះ សកម្មភាពការអនុវត្តវិធានការ សុខាភិបាលការការពារជំងឺកូវីដ១៩ របស់ប្រជាពលរដ្ឋមិន ល្អដូចនៅឆ្នាំ២០២០នោះទេ ។ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាលថ្លែង ក្នុងសន្នីសិទសារព័ត៌មាន នាព្រឹកថ្ងៃទី១៦ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួងថា ការអនុវត្តវិធា នការសុខាភិបាលមិនអាចជៀសផុត...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីឆ្លងជំងឺកូវីដ១៩ចំនួន៥៩៣នាក់ថ្មី ខណៈមានករណីជាសះស្បើយ ៨០៦នាក់ និងស្លាប់២១នាក់។ ក្នុងនោះ ៤៥៧នាក់ ជាករណីឆ្លងសហគមន៍ និង២៣៦នាក់ ជាអ្នកដំណើរពីបរទេស។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៨៦.០៤១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៨១.២០២នាក់...
ភ្នំពេញ ៖ លោក គឹម សន្ដិភាព រដ្ឋលេខាធិការក្រសួង យុត្ដិធម៌ បានអំពាវនាវ ដល់ពលករខ្មែរទាំងអស់ ដែលវិលត្រឡប់មកកម្ពុជាវិញ ត្រូវមធ្យោបាយស្របច្បាប់ ដោយកុំនាំគ្នាជឿ លើការបោកប្រាស់របស់មេខ្យល់ ក្នុងការនាំត្រឡប់មកដោយខុសច្បាប់ ពិសេសអាចឆ្លងជំងឺកូវីដ-១៩ ជាយថាហេតុ ។ ការលើកឡើងរបស់លោក គឹម សន្ដិភាព ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា បានបញ្ចប់ការបិទព្រំដែន...