ព័ត៌មានជាតិ

ឆ្នាំ២០២០​ សកម្មភាព ការអនុវត្តវិធានការ សុខាភិបាលល្អ ជាងបច្ចុប្បន្ន

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួង សុខាភិបាលបញ្ជាក់ថា នៅពេលបច្ចុប្បន្ននេះ សកម្មភាពការអនុវត្តវិធានការ សុខាភិបាលការការពារជំងឺកូវីដ១៩ របស់ប្រជាពលរដ្ឋមិន ល្អដូចនៅឆ្នាំ២០២០នោះទេ ។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាលថ្លែង ក្នុងសន្នីសិទសារព័ត៌មាន នាព្រឹកថ្ងៃទី១៦ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួងថា ការអនុវត្តវិធា នការសុខាភិបាលមិនអាចជៀសផុត ពីវិធានការច្បាប់ ។

លោកស្រី បានលើកឡើងថា ដើម្បីជំរុញឲ្យការអនុវត្តវិធានការ រដ្ឋបាលនិងវិធានការសុខាភិបាល ឲ្យមានប្រសិទ្ធភាពថែម ក្នុងការប្រយុទ្ធប្រឆាំង ការឆ្លងជំងឺកូវីដ១៩ រដ្ឋាភិបាលក៏បានចេញវិធានការច្បាប់ ។ ដូច្នេះយើងមិនអាចបោះបង់ចោល វិធានការសុខាភិបាល និងវិធាន រដ្ឋបាល ហើយបោះបង់ចោល វិធានច្បាប់នោះទេ ។

លោកស្រី បញ្ជាក់ថា ៖«យើងសង្កេតឃើញថានៅក្នុងឆ្នាំ២០២០ការអនុវត្តវិធានការ សុខាភិបាលច្រើនដោយសារ មានការភ្ញាក់រលឹក និងការចូលរួម ពីប្រជាពលរដ្ឋ យ៉ាងផុលផុស ហើយស្ថានភាពគ្រប់គ្រង មានការល្អប្រសើរ ។ អីចឹងវិធានការច្បាប់មិនមែ នតម្រូវ ការដាក់ចេញវិធានការ ច្បាប់នៅពេលនោះទេ»។

លោកស្រី បានបន្ថែមនៅពេលបច្ចុប្បន្ននេះ ទោះបីជាក្រសួងអំពាវនាវយ៉ាងណាក្តី ការអនុវត្ត របស់ប្រជាពលរដ្ឋនៅមានភាព ខ្វៈចន្លោះ ដោយមានបុគ្គលមួយចំនួនមិន បានអនុវត្តវិធានការ សុខាភិបាល ក៏ដូចជា វិធានការរដ្ឋបាល ។ ដូច្នេះហើយដើម្បីទប់ស្កាត់ការ ចម្លងនូវជំងឺកូវីដ១៩ ពិសេសមិនចង់ឃើញ មហន្តរាយ សុខភាពសាធារណៈ ដែលវានឹងកើតឡើង នៅពេលខាងមុខនេះបើសិនយើងទាំងអស់គ្នា មិនរួបរួមគ្នាទប់ស្កាត់ទេ នោះយើងនឹងរងគ្រោះ ហើយរងនូវផលលំបាកយូរអង្វែង ។ ដូច្នេះវិធាន ការច្បាប់ ត្រូវចាក់ចេញ ហើយដាក់ ចេញគឺអនុវត្ត ។
លោកស្រី ក៏បានក្រើនរំឮកដល់បុគ្គលទាំងអស់ ត្រូវអនុវត្តវិធានការ សុខាភិបាលដែលដាក់ចេញ ៕

To Top