បរទេស៖ ដោយសម្អាងដល់ប្រភពនានា ទីភ្នាក់ងារសារព័ត៌មាន CNN បានរាយការណ៍ថា យន្តហោះចារកម្មរបស់កងទ័ពជើងអាកាសសហរដ្ឋអាមេរិកមួយគ្រឿង កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការហោះហើរនៅពីលើប្រទេសអ៊ុយក្រែនភាគខាងកើត។ តាមសេចក្តីរាយការណ៍ យន្តហោះនោះគឺធ្វើបេសកកម្មប្រមូលការណ៍សម្ងាត់ ស្តីពីស្ថានភាពយោធានៅលើដី ហើយនេះគឺជាបេសកកម្មបែបនេះលើកទី២ នៅក្នុងសប្ដាហ៍នេះ ហើយវាបានកើតមាននៅថ្ងៃតែមួយ ដែលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន...
វ៉ាស៊ីនតោន៖ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (CDC) កំពុងស៊ើបអង្កេតលើកប៉ាល់ទេសចរណ៍បន្ថែមទៀត ដោយសារករណីផ្ទុះជំងឺកូវីដ-១៩ នៅលើនោះ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នាវាសរុបចំនួន ៨៨គ្រឿង ស្ថិតក្រោមការស៊ើបអង្កេត ឬអង្កេតរបស់ CDC សម្រាប់ការផ្ទុះឡើងនៃជំងឺកូវីដ-១៩។ នាវាចំនួន ៤គ្រឿងផ្សេងទៀតក៏កំពុង ត្រូវបានត្រួតពិនិត្យដោយ CDC ផងដែរ នេះបើយោងតាមទិន្នន័យចុងក្រោយបំផុត នៅលើគេហទំព័រ CDC...
វ៉ាស៊ីនតោន៖ បណ្តាញព័ត៌មានខ្សែកាប (CNN) បានរាយការណ៍កាលពីពេលថ្មីៗនេះថា សហរដ្ឋអាមេរិក បានឃើញអំពើហិង្សា ដោយកាំភ្លើងកាន់តែកើនឡើងនៅឆ្នាំ២០២១ ដែលបានលាតត្រដាងបញ្ហាសង្គម និងនយោបាយដ៏ស៊ីជម្រៅរបស់ប្រទេសនេះ។ ឆ្នាំ២០២១ គឺជាឆ្នាំដ៏ឃោរឃៅសម្រាប់អំពើហឹង្សាដោយកាំភ្លើងនៅក្នុងសហរដ្ឋអាមេរិក ដែលជាង ២ភាគ៣ នៃទីក្រុងដែលមានប្រជាជនច្រើនបំផុតរបស់ប្រទេសនេះ បានឃើញអំពើមនុស្សឃាតយ៉ាងច្រើន ក្នុងឆ្នាំ២០២១ នេះបើយោងតាមរបាយការណ៍របស់ CNN កាលពីថ្ងៃអង្គារ។ ចំនួននៃអំពើហិង្សានេះ មិនបានរីករាលដាលស្មើគ្នានៅទូទាំងប្រទេសនោះទេ។ កាសែត...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ថា លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានបិទបញ្ចប់ការកាន់អំណាច នៃឆ្នាំទី១០របស់គាត់ជាមួយនឹងសុន្ទរកថា ដែលធ្វើឲ្យមានការលើកឡើង អំពីរោងចក្រផលិតត្រាក់ទ័រ និងឯកសណ្ឋានច្រើនជាង ការផលិតអាវុធនុយក្លេអ៊ែរ ឬឧបករណ៍ប្រើប្រាស់ផ្សេងៗទៀត នេះបើយោងតាមសេចក្តីសង្ខេបដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កាលពីថ្ងៃសៅរ៍ ។...
កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ អាវុធហត្ថរាជធានីភ្នំពេញ ទើបតែបញ្ជូនចោរឆក់ ០២នាក់ ទៅកាន់តុលាការ និងធ្វើការឃុំខ្លួនបណ្តោះអាសន្ន ក្នុងពន្ធនាគារព្រៃស ស្រាប់តែនៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ជាចោរឆក់ បន្ថែម ០៤នាក់ផ្សេងទៀត ទៅកាន់តុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ជាបន្ត។ ជនសង្ស័យ ០៤នាក់ក្រោយនេះ មិនត្រឹមតែពាក់ព័ន្ធករណី...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសបានឲ្យដឹងថា សហរដ្ឋអាមេរិក គួរតែស្តាប់ការរិះគន់ដោយសមហេតុផលពីសហគមន៍អន្តរជាតិ ឆ្លុះបញ្ចាំងយ៉ាងស៊ីជម្រៅលើខ្លួនឯងផ្ទាល់ ហើយដករបាំងលាក់ពុតរបស់ខ្លួននៃស្តង់ដារទ្វេរដង ស្តីពីលទ្ធិប្រជាធិបតេយ្យ។ អ្នកនាំពាក្យចិនលោក ចាវ លីជៀន បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលដែលត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយលើការរិះគន់ពីអ្នកជំនាញ និងអ្នកសិក្សាអន្តរជាតិជាច្រើនអំពីលទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក និងអ្វីដែលគេហៅថា “កិច្ចប្រជុំកំពូល សម្រាប់លទ្ធិប្រជាធិបតេយ្យ”។ លោក Mutsuji Shoji អ្នកជំនាញជប៉ុនលើបញ្ហាអន្តរជាតិបានឲ្យដឹងនៅក្នុងអត្ថបទមួយថា ប្រទេសដែលត្រូវបានអញ្ជើញឱ្យចូលរួមក្នុង “កិច្ចប្រជុំកំពូលដើម្បីលទ្ធិប្រជាធិបតេយ្យ”...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ថា និយតកររដ្ឋបាននិយាយកាលពីថ្ងៃសុក្រថា ក្រុមហ៊ុន Tesla កំពុងប្រមូលរថយន្តជិត២០០.០០០គ្រឿងក្នុងប្រទេសចិនវិញ ជុំវិញបញ្ហាជាមួយនឹងតួ និងគម្របក្បាលម៉ាស៊ីនខាងមុខដែលបង្កើនហានិភ័យនៃការបុកគ្នា ។ ការប្រកាសនេះបានធ្វើឡើងនៅត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីការប្រមូលរថយន្តស្រដៀងគ្នានេះត្រូវបានប្រកាសឲ្យដឹងនៅក្នុងសហរដ្ឋអាមេរិក ។ ការបញ្ជានេះគឺជាការវាយប្រហារចុងក្រោយបំផុតសម្រាប់អ្នកផលិតរថយន្តបើកបរដោយខ្លួនឯងរបស់សហរដ្ឋអាមេរិក ដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងប្រទេសចិន បើទោះបីជាកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុននេះបានទទួលការវាយលុកនៅឆ្នាំនេះ បន្ទាប់ពីមានការបុកគ្នា...
វ៉ាស៊ីនតោន៖ សារព័ត៌មាន Fox News បានរាយការណ៍ថា គោលនយោបាយការបរទេសរបស់រដ្ឋបាលលោក បៃដិន បានបន្ថយជំហរសកលរបស់សហរដ្ឋអាមេរិក ជាមួយនឹង “ការភូតកុហកម្តងហើយម្តងទៀត” នេះបើតាមប្រភពដោយដកស្រង់សម្តីអ្នកជំនាញគោលនយោបាយការបរទេស និងសមាជិកសភា។ របាយការណ៍បានឲ្យដឹងថា “ការដកទ័ពរបស់សហរដ្ឋអាមេរិក ចេញពីអាហ្វហ្គានីស្ថានក្នុងខែសីហា ឆ្នាំ២០២១ បានទាក់ទាញការប្រតិកម្មជាសកល បន្ទាប់ពីពួកតាលីបង់បានដណ្តើមកាន់កាប់ទីក្រុងកាប៊ុល យ៉ាងឆាប់រហ័ស” ដោយបន្ថែមថាការដកខ្លួនដ៏អាក្រក់នេះបានជំរុញឱ្យមេដឹកនាំយោធាចូលនិវត្តន៍មួយចំនួនអំពាវនាវឱ្យមានការលាលែងពីតំណែងរបស់យោធាកំពូល និងការទូតរបស់លោក បៃដិន...
ហាណូយ៖ ប្រទេសវៀតណាមបានរាយការណ៍ករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ១៦,៥១៥ករណីដែលក្នុងនោះមាន ១៦,៤៧៦ករណីឆ្លងក្នុងស្រុក និង ៣៩ករណីត្រូវបាននាំចូល នេះបើយោងតាមក្រសួងសុខាភិបាលរបស់ខ្លួន។ រដ្ឋធានីហាណូយរបស់វៀតណាមនៅតែជាតំបន់ដែលមានចំនួនអ្នកឆ្លងខ្ពស់បំផុតដោយមាន ១,៩១៤ ករណី បន្ទាប់មកខេត្ត Vinh Long ភាគខាងត្បូងមាន ១,០៨០ ករណី និងខេត្ត Ca Mau ភាគខាងត្បូងមាន ១,០៦៣...
ប៉េកាំង៖ អ្នកនាំពាក្យរដ្ឋាភិបាលចិន បានរិះគន់អ្នកនយោបាយមួយចំនួនមកពីប្រទេសលោកខាងលិច ចំពោះការបង្កាច់បង្ខូចសេរីភាពសារព័ត៌មានរបស់ហុងកុង ដោយលើកឡើងថា វាគ្រាន់តែលាតត្រដាងការលាក់ពុតរបស់ពួកគេ និងស្តង់ដារទ្វេរដងប៉ុណ្ណោះ។ អ្នកនាំពាក្យការិយាល័យកិច្ចការហុងកុង និងម៉ាកាវ នៃក្រុមប្រឹក្សារដ្ឋបានលើកឡើងថា ការចាប់ខ្លួនមនុស្សដែលត្រូវបានសង្ស័យថា បានបោះពុម្ពផ្សាយព័ត៌មានបំភ្លៃ និងការបង្កកទ្រព្យសម្បត្តិ ដែលពាក់ព័ន្ធដោយការអនុវត្តច្បាប់ហុងកុង គឺជាការចាំបាច់ដើម្បីរក្សាច្បាប់ និងសណ្តាប់ធ្នាប់ និងការពារសន្តិភាព។ អ្នកនាំពាក្យរូបនេះបានលើកឡើងថា សេរីភាពសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិត្រូវបានការពារដោយច្បាប់ ដោយបន្ថែមថា ម្យ៉ាងវិញទៀតប្រជាពលរដ្ឋគួរតែគោរពតាមច្បាប់នៅពេលអនុវត្តសេរីភាពទាំងនេះ។...