ព័ត៌មានអន្តរជាតិ

យន្តហោះកងទ័ព អាកាសអាមេរិក ប្រមូលការណ៍សម្ងាត់ នៅអ៊ុយក្រែន ភាគខាងកើត

បរទេស៖ ដោយសម្អាងដល់ប្រភពនានា ទីភ្នាក់ងារសារព័ត៌មាន CNN បានរាយការណ៍ថា យន្តហោះចារកម្មរបស់កងទ័ពជើងអាកាសសហរដ្ឋអាមេរិកមួយគ្រឿង កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការហោះហើរនៅពីលើប្រទេសអ៊ុយក្រែនភាគខាងកើត។ 

តាមសេចក្តីរាយការណ៍ យន្តហោះនោះគឺធ្វើបេសកកម្មប្រមូលការណ៍សម្ងាត់ ស្តីពីស្ថានភាពយោធានៅលើដី ហើយនេះគឺជាបេសកកម្មបែបនេះលើកទី២ នៅក្នុងសប្ដាហ៍នេះ ហើយវាបានកើតមាននៅថ្ងៃតែមួយ ដែលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ធ្វើកិច្ចពិភាក្សាគ្នាតាមទូរស័ព្ទ។ 

គួរបញ្ជាក់ថា មានសេចក្តីថ្លែងការណ័៍ដ៏ច្របូកច្របល់នៅបណ្ដាប្រទេសលោកខាងលិចនិងអ៊ុយក្រែនថា ប្រទេសរុស្ស៊ីអាចនឹងធ្វើការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន ប៉ុន្តែមន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានមានប្រសាសន៍ថា ពួកវាគឺជាភាពតានតឹងកើនឡើងដែលមិនអាចបញ្ជាក់បាន និងថា ប្រទេសរុស្ស៊ីមិនគម្រាមកំហែងដល់អ្នកណាម្នាក់នោះទេ។ 

នៅពេលទន្ទឹមគ្នានេះដែរ លោកមិនបានបដិសេធចំពោះការបង្កហេតុដើម្បីបញ្ជាក់ដល់សេចក្តីថ្លែងការណ៍របស់លោកខាងលិច និងបានព្រមានថា ការប្រើប្រាស់កម្លាំងបាយដោះស្រាយវិបត្តិ នៅក្នុងប្រទេសអ៊ុយក្រែនភាគអាគ្នេយ៍ នឹងមានផលវិបាកដ៏ធ្ងន់ធ្ងរ៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top