ខេត្តបន្ទាយមានជ័យ ៖ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ មីជាតិ បានសហការជាមួយ មន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ រៀបចំយុទ្ធនាការ អប់រំផ្សព្វផ្សាយ ដល់សហគមន៍ ស្តីពីការបង្ការ ការពារជំងឺគ្រុនឈាម និងការដាក់ថ្នាំអាបែត ជូនប្រជាពលរដ្ឋ នាមូលដ្ឋាន ភូមិគោរដ្ឋាន ឃុំអូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។...
បង់ក្លាដេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ថា ប្រជាជនបង់ក្លាដេស រាប់លាននាក់ត្រូវភៀសខ្លួនចេញ ពីផ្ទះរបស់ពួកគេ បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង បានបង្កជាគ្រោះទឹកជំនន់ ដែលបានសម្លាប់មនុស្ស យ៉ាងហោចណាស់ ៣២នាក់ ។ មនុស្សប្រហែល ៣០០.០០០នាក់ ត្រូវបានផ្លាស់ទៅរកទីជម្រក ប៉ុន្តែមនុស្សជាង ៤លាននាក់ ត្រូវជាប់គាំងនៅជិតផ្ទះរបស់ពួកគេ ដែលត្រូវបានជន់លិចដោយទឹកជំនន់...
ភ្នំពេញ៖ តុលាការកំពូល កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ បានធ្វើការជំនុំជម្រះលើបណ្ដឹងសារទុក្ខរបស់ ពិរុទ្ធចិនម្នាក់ ជាប់ពាក់ព័ន្ធនឹងការ ចាប់ឃុំឃាំង និង បង្ឃាំងមនុស្សដោយខុសច្បាប់ ប្រព្រឹត្ត នៅភូមិ២ សង្តាត់លេខ១ ក្រុងព្រះសីហនុ កាលពីអំឡុងឆ្នាំ ២០១៩ ។ លោក សឹង បញ្ញវុឌ្ឍ ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ...
អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ថា អ្នកនាំពាក្យរបស់អង្គការ សហប្រជាជាតិបានឲ្យដឹងថា លោកអគ្គលេខាធិការ Antonio Guterres កាលពីថ្ងៃអង្គារបានថ្កោលទោស ការសម្លាប់មនុស្សជាង ១០០នាក់ ក្នុងការវាយឆ្មក់ភេរវករនៅក្នុងប្រទេសម៉ាលី ។ លោក Stephane Dujarric ប្រធានអ្នកនាំពាក្យរបស់លោក Guterres បានលើកឡើងថា “យើងបង្កើនសំឡេងរបស់យើង...
ភ្នំពេញ៖ បុរសជនជាតិជាប់ចោទចំនួន ២នាក់ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រម ផ្តន្ទាទោសដាក់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់អស់មួយជីវិត និង ពិនិយជាប្រាក់ក្នុងមកម្មាក់ៗ ចំនួន ៨០ លានរៀល សម្រាប់ដាក់ចូលក្នុងថវិកាជាតិ ជាប់ពាក់ព័ន្ធនឹងការ ជួញដូរគ្រឿងញៀនជិត ១០គីឡូក្រាម ប្រព្រឹត្តនៅរាជធានីភ្នំពេញ...
បរទេស៖ យោងតាមការស្ទាបស្ទង់មួយ ដែលមានឈ្មោះថា Rasmussen poll ដែលបានបង្ហាញ កាលពីថ្ងៃអង្គារម្សិលមិញនេះ បានរកឃើញថាពលរដ្ឋអាមេរិកតែ ១១ភាគរយប៉ុណ្ណោះ ដែលបានស្តីបន្ទោសលោកប្រធានាធិបតីរុស្សី Vladimir Putin ចំពោះបញ្ហាកើនឡើងតម្លៃខ្លាំង ហ្គាសនៅក្នុងប្រទេសអាមេរិក ខណៈដែលគួរឲ្យបន្ទោសខ្លាំងនោះ គឺជាប្រធានាធិបតីអាមេរិកលោក Joe Biden ជំនួសមកវិញនោះទេ។ Rasmussen poll បានធ្វើការស្ទាបស្ទង់នេះ...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden បានធ្វើការរិះគន់ខ្លាំងចំពោះតួលេខ ដែលទើបតែទទួលបានពីភ្នាក់ងារជនភៀសខ្លួននៃ អង្គការសហប្រជាជាតិថា មានកំណើនទៅដល់ ១០០លាននាក់មកហើយនោះ គឺជាកើតឡើងដោយសារតែ បង្ខំចិត្តនៅជុំវិញពិភពលោក។ ប្រធានាធិបតីអាមេរិក កាលពីថ្ងៃអង្គារម្សិលមិញនេះ ក៏បានធ្វើការលើកឡើងដោយផ្សារភ្ជាប់ ប្រទេសរុស្សីជាមួយនឹងបញ្ហានេះដែរដោយបានចោទរដ្ឋាភិបាលក្រុងមូស្គូ ដែលបានធ្វើការបំពានលើប្រទេសអ៊ុយក្រែននោះ គឺជាកត្តាសំខាន់ដែលនាំឲ្យចំនួន នៃជនភៀសខ្លួនមានកំណើនខ្លាំងក្លាបែបនេះ នៅទូទាំងសកលលោក។ ថ្លែងនៅក្នុងសុន្ទរកថា នៃថ្ងៃជនភៀសខ្លួនពិភពលោកឬ World...
ភ្នំពេញ ៖ កម្ពុជា-ជប៉ុន បានប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការ លើវិស័យ ការពារជាតិ ឲ្យកាន់តែស៊ីជម្រៅ និងបើកទូលាយ ជាពិសេសតាម រយៈការផ្លាស់ប្ដូរទស្សនៈ លើការវាយតម្លៃស្ថានភាពតំបន់ និងពិភពលោក ។ នេះបើតាមការបញ្ជាក់ របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក គីស៊ី ណូប៊ុអូ (KISHI...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តប្រកាសថា កម្ពុជា មិនមានអ្នកឆ្លង ស្លាប់ និងជាសះស្បើយ ដោយសារជំងឺកូវីដ១៩ថ្មីទៀតទេ។ គិតត្រឹមព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ២៦២នាក់ អ្នកជាសះស្បើយចំនួន ១៣៣ ២០៦នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
មុននេះមិនជាយូរប៉ុន្មាន លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក បានថ្លែងសុន្ទរកថា ស្តីពីគោលនយោបាយពាក់ព័ន្ធប្រទេសចិន នៅសមាគមអាស៊ី នៃធនាគារគំនិតអាមេរិក ដោយបានឃោសនាបំប៉ោង ពីគោលនយោបាយ ទាំងក្នុងនិងក្រៅប្រទេសរបស់អាមេរិក ដូចជាការគំរាមកំហែងរបស់ចិន ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន និងមួលបង្កាច់ ប្រទេសចិនជាដើម ។ យ៉ាងណាមិញ មិនថាសហរដ្ឋអាមេរិក ឃោសនាបំប៉ោងយ៉ាងណាក្តី ក៏វាសុទ្ធតែពិបាកនឹងលាក់បាំង ចេតនាពិតរបស់ខ្លួន...