កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅតែទទូចអំពាវនាវអោយប្រជាពលរដ្ឋ អញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ១៩ នូវដូសជម្រុញបន្តបន្ទាប់ ដើម្បីរួមគ្នាយកឈ្នះជម្ងឺកូវីដ១៩ ឲ្យបាន ដើម្បីបន្តមានឱកាសជួបជុំគ្នាបានគ្រប់កម្មវិធីបន្តទៀត។ លោកអភិបាលខេត្តបានលើកឡើងដូច្នេះនៅរសៀលថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២២ ក្នុងឱកាសចូលរួម បុណ្យចម្រើនព្រះជន្ម ព្រះទេពសោភ័ណ ហ៊ាន គន់ ព្រះអនុគណស្រុកកោះសូទិន...
ភ្នំពេញ៖ ថ្ងៃទី៧ កក្កដា ឆ្នាំ២០២២ ក្រុមហ៊ុនសែលកាត ទើបតែបាននាំយកសេវាកម្មថ្មីមួយទៀត មកកាន់ទីផ្សារដំបូងគេ មានឈ្មោះថាគម្រោង Time To Rise។ ការលាតត្រដាងនេះ បានធ្វើឡើងនៅក្នុងសន្និសីទ សារព័ត៌មាននៅស្ថានីយ រ៉ូយ៉ាងរ៉េលវ៉េភ្នំពេញ ដោយមានការចូលរួម ពីគណៈគ្រប់គ្រងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប គណៈគ្រប់គ្រងក្រុមហ៊ុនសែលកាត ក្រុមហ៊ុនជាដៃគូរបស់សែលកាត គណៈគ្រប់គ្រងរបស់ផលិតកម្មបារមី សិល្បករ-សិល្បការនីរួមទាំង វណ្ណដាផងដែរ។...
អាប៊ូចា៖ មន្ត្រីជាន់ខ្ពស់ម្នាក់បានឲ្យដឹងថា អ្នកទោសយ៉ាងហោចណាស់ ៣០០ នាក់កំពុងរត់គេចខ្លួន ខណៈអ្នកទោសម្នាក់បានស្លាប់ និង ៣ នាក់ផ្សេងទៀតបានរងរបួសអំឡុងពេលមានការវាយប្រហារកាលពីថ្ងៃអង្គារដោយខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណលើពន្ធនាគារក្នុងទីក្រុងអាប៊ូចា រដ្ឋធានីនៃប្រទេសនីហ្សេរីយ៉ា។ លោក Shuaibu Begore លេខាធិការអចិន្ត្រៃយ៍នៃក្រសួងមហាផ្ទៃបានឲ្យដឹងថា អ្នកវាយប្រហារបានសម្រុកចូលមជ្ឈមណ្ឌលឃុំឃាំងក្នុងតំបន់ Kuja ភាគនិរតីនៃទីក្រុងអាប៊ូចា កាលពីយប់ថ្ងៃអង្គារ ដោយបានដោះលែងអ្នកទោសប្រហែល ៦០០នាក់ ប៉ុន្តែពាក់កណ្តាលនៃចំនួនអ្នកទោសដែលរត់គេចខ្លួនត្រូវបានចាប់ខ្លួនឡើងវិញរហូតមកដល់ពេលនេះ។ លោក...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian បានស្នើឱ្យសហរដ្ឋអាមេរិកជ្រើសរើសរវាងការទទួលយកកិច្ចព្រមព្រៀងមួយនៅក្នុងកិច្ចចរចានុយក្លេអ៊ែរ ដែលកំពុងបន្ត ឬទទូចលើការទាមទារឯកតោភាគីរបស់ខ្លួន។ លោក Amir-Abdollahian បានសរសេរនៅលើ Twitter បន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទជាមួយតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខលោក Josep Borrell កាលពីយប់ថ្ងៃអង្គារថា “កិច្ចព្រមព្រៀងអាចធ្វើទៅបានដោយផ្អែកលើការយល់ដឹង និងផលប្រយោជន៍ទៅវិញទៅមក”។ លោកបានបន្ដថា “យើងនៅតែត្រៀមខ្លួនជាស្រេចដើម្បីចរចាកិច្ចព្រមព្រៀងដ៏រឹងមាំ និងយូរអង្វែង” ដោយទទូចថាសហរដ្ឋអាមេរិក...
កូឡុំបូ៖ ប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa កាលពីថ្ងៃពុធ បានទូរស័ព្ទទៅកាន់មេដឹកនាំរុស្ស៊ី លោក វ្លាឌីមៀ ពូទីន និងបានស្នើសុំឥណទានប្រេងឥន្ធនៈផងដែរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Rajapaksa បានលើកឡើងថា លោកមានសន្និសីទតាមទូរស័ព្ទប្រកបដោយផលិតភាពជាមួយលោក ពូទីន។ ក្នុងអំឡុងការអំពាវនាវនេះ លោក Rajapaksa បានថ្លែងអំណរគុណ ចំពោះលោក...
បរទេស៖ លោក Boris Johnson នឹងត្រូវចុះចេញពីតំណែងជាមេដឹកនាំគណបក្សអភិរក្ស បន្ទាប់ពីបាត់បង់ការគាំទ្រពីរដ្ឋមន្ត្រី និងសមាជិកសភារបស់គាត់។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ការប្រកួតប្រជែងភាពជាអ្នកដឹកនាំគណបក្សអភិរក្សនឹងប្រព្រឹត្តទៅក្នុងរដូវក្ដៅនេះ ហើយនាយករដ្ឋមន្ត្រីថ្មីនឹងចូលកាន់តំណែងក្នុងពេលសម្រាប់សន្និសីទរបស់បក្សនៅខែតុលា។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្នុងពេលនេះ លោក Johnson នឹងបន្តធ្វើជានាយករដ្ឋមន្ត្រីដដែល។ លោកបានប្តេជ្ញាថានឹង “បន្ត”...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ក្រុមហ៊ុនបរទេស និងសហគ្រាសឯកបុគ្គល ទើបចាប់ផ្តើម ឬមានបំណងធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក អាចមកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅក្រសួង ដោយមិនរងការផាកពិន័យឡើយ។ តាមសេចក្ដីជូនដំណឹងរបស់ ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ បានលើកឡើងថា បន្ទាប់ពីបានប្រកាសឲ្យរូបវន្តបុគ្គល និងនីតិបុគ្គលទាំងអស់មកសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណសម្រាប់ប្រកបអាជីវកម្ម កាលពីថ្ងៃទី២៦ ខែឧសភា...
ភ្នំពេញ: សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០២២ នេះ បានបញ្ចប់សវនាការជំនុំជម្រះ លើសំណុំរឿង ជនជាប់ចោទ ឈ្មោះ សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang អតីតប្រធានគណបក្សខ្មែរក្រោក និងបក្ខពួក ចំនួន ៦នាក់ទៀត...
“ផ្កាប៊្លូបឺរី”រីកស្គុះស្គាយ ផ្តល់អត្ថប្រយោជន៍គ្រប់ទីកន្លែង ភូមិស្រែគរថ្មីនៃស្ថានីយវារីអគិ្គសនីទន្លេសេសាន ជាភូមិធម្មតាមួយ ដែលស្ថិតនៅក្នុងខេត្តស្ទឹងត្រែង នៃប្រទេសកម្ពុជា។ កុមារា សុខា អាយុ ១០ ឆ្នាំ ជាសិស្សថ្នាក់ទី ៤ ដែលរស់នៅភូមិស្រែគរថ្មីនេះ។ លោកយាយបាននិទានរឿងព្រេងមួយប្រាប់សុខា នៅក្នុងភូមិមានសត្វចម្លែកមួយក្បាល នៅក្នុងទន្លេសេសាន ដែលបង្កឲ្យមានទឹកជំនន់ ជារៀងរាល់ឆ្នាំ ហើយធ្វើឱ្យជីវិតរបស់ប្រជាពលរដ្ឋរស់នៅយ៉ាងលំបាកលំបិន ក្រោយមក...
ភ្នំពេញ៖ អគ្គនាយកគយ សង្ឃឹមថា ម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធដែលមានស្រាប់នៅកម្ពុជា នឹងចូលខ្លួន មកបង់ពន្ធ ឬប្រកាសកាន់កាប់ឲ្យបានឆាប់ ខណៈគយ នឹងបន្ថែមកម្លាំង និងពង្រឹងសកម្មភាព ទប់ស្កាត់ការ នាំចូលថ្មីបន្ថែមទៀត ជាពិសេសនៅតាមច្រកព្រំដែន កម្ពុជា-ថៃ ។ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផល នៃការអនុវត្តការប្រមូលពន្ធ លើយានយន្តគ្មានពន្ធ និងអាករ នាំចូលដែលមានស្រាប់ ក្នុងប្រទេស...