ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ថា អង្គការសុខភាពពិភពលោក ហៅកាត់ថា (WHO) បានឲ្យដឹងថា ករណីជំងឺអុតស្វាមានជាង ៦.០០០ករណី ត្រូវបានរាយការណ៍ពីប្រទេសចំនួន ៥៨ ក្នុងការផ្ទុះឡើងនាពេលបច្ចុប្បន្ននេះ ។ ទីភ្នាក់ងារអង្គការសហប្រជាជាតិ នឹងកោះប្រជុំគណៈកម្មាធិការ ដែលនឹងផ្តល់យោបល់លើការ ប្រកាសការផ្ទុះឡើងនៃ...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ថា យោធាអ៊ុយក្រែនបាន លើកឡើងកាលពីថ្ងៃពុធថា រហូតមកដល់ពេលនេះ អ៊ុយក្រែនបានរារាំងការរុលទៅមុខ ដ៏សំខាន់ណាមួយរបស់រុស្ស៊ី ទៅកាន់ភាគខាងជើងនៃតំបន់ Donetsk របស់ខ្លួន ប៉ុន្តែសម្ពាធកាន់តែខ្លាំងឡើងជាមួយនឹង ការបាញ់ផ្លោងយ៉ាងខ្លាំងក្លាទៅលើទីក្រុង Sloviansk និងតំបន់ដែលមានប្រជាជនរស់នៅ ក្បែរនោះនៅតែបន្តកើតមានឡើង ។...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីថ្មីនៃប្រទេសហ្វីលីពីនលោក Ferdinand Romuadez Marcos ដែលបានជួបជាមួយនឹង រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi នៅក្នុងទីក្រុងម៉ានីល កាលពីថ្ងៃពុធម្សិលមិញនេះ បានឈានទៅដល់ការព្រមព្រៀងគ្នា ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងដោះស្រាយបញ្ហា នៅដែនសមុទ្រចិនខាងត្បួង ដោយការសន្ទនាគ្នាផងដែរ។ ប្រធានាធិបតីហ្វីលីពីន បាននិយាយថាចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត និងដៃគូអភិវឌ្ឍដ៏សំខាន់បំផុត...
ភ្នំពេញ៖ គណបក្សភ្លើងទៀន ដែលស្ថិតក្រោមការឃ្លាំមើល របស់ក្រសួងមហាផ្ទៃនោះ ត្រូវបានក្រសួង នេះ ក្រើនរំលឹកដាស់តឿនជាថ្មី ក្នុងការអនុវត្តអ្វីមួយ ត្រូវធ្វើឲ្យបានត្រឹមត្រូវ តាមលក្ខខណ្ឌបានកំណត់។ លិខិតរបស់ក្រសួងបញ្ជាក់ថា ក្រើនរំលឹកជាថ្មីចំពោះ គណបក្ស គណបក្សភ្លើងទៀន ឲ្យពិនិត្យ និងយកចិត្តទុកដាក់ ក្នុងការអនុវត្តឲ្យបានត្រឹមត្រូវ តាមលក្ខខណ្ឌកំណត់ក្នុងប្រការ២០ ប្រការ៣១ ប្រការ៣៣ និងប្រការ៥៣ នៃលក្ខន្តិកៈគណបក្ស...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៦នាក់ ជាករណីសហគមន៍ ខណៈគ្មានអ្នកជាសះស្បើយ និងស្លាប់។ គិតត្រឹមព្រឹក ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន១៣៦ ៣១៤នាក់ អ្នកជាសះស្បើយចំនួ ១៣៣ ២០៦នាក់ និងអ្នកស្លាប់ចំនួន៣ ០៥៦នាក់៕
ភ្នំពេញ៖ រដ្ឋាភិបាលឡាវ បានប្ដេជ្ញាគាំទ្រកម្ពុជា ក្នុងការដឹកនាំជាប្រធានអាស៊ាន ជាពិសេសវិធានការ របស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយ លើបញ្ហាប្រទេសមីយ៉ាន់ម៉ា ។ នេះជាការបញ្ជាក់របស់លោក សាលើមសៃ គុំម៉ាស៊ីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការ បរទេសឡាវ ។ ក្នុងឱកាសទទួលបានការអនុញ្ញាត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន...
កាលពីថ្ងៃទី៦ខែកក្កដា លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងក្នុងសន្និសីទ សារព័ត៌មានជាប្រចាំថា រំពឹងទុកថា ភាគីឥណ្ឌា អាចបង្កើតបរិយាកាសពាណិជ្ជកម្ម ដែលយុត្តិធម៌និងគ្មានភាពរើសអើង សម្រាប់សហគ្រាសចិននៅឥណ្ឌា ។ តាមការផ្សាយដំណឹងឱ្យដឹងថា អាជ្ញាធរនីតិប្រតិបត្តិឥណ្ឌា ស្រាប់តែចុះពិនិត្យអង្កេតទីតាំង ផលិតកម្ម និង អាជីវកម្មជាច្រើន របស់ក្រុមហ៊ុនផលិតទូរស័ព្ទដៃ ម៉ាក Vivo...
ពាក្យថា “ខ្ញុំមិនអាចដកដង្ហើមបាន” របស់លោកFloyd ដែលជង្គង់សង្កត់ករហូតដល់ដាច់ខ្យល់ស្លាប់ កាលពីជាង ២ ឆ្នាំមុន នៅតែដិតជាប់ក្នុងត្រចៀក របស់យើង ហើយការអនុវត្តច្បាប់ ដោយហិង្សារបស់ប៉ូលីសអាមេរិក ចំពោះជនជាតិអាមេរិក ដើមកំណើតអាហ្វ្រិក បានបន្ថែមកំណត់ត្រាថ្មីទៀត។ នៅថ្ងៃទី៣ខែកក្កដា តាមម៉ោងក្នុងតំបន់ ភាគីប៉ូលីសទីក្រុង Akron រដ្ឋ Ohio បានចេញផ្សាយវីដេអូ ស្តីពីបុរសជនជាតិអាមេរិក...
កំពង់ចាម ៖ ក្នុងឱកាសប្រារព្ធរុក្ខទិវា ៩ កក្កដា ឆ្នាំ២០២២ នៅបរិវេណវត្តគគរ ស្ថិតក្នុងឃុំគគរ ស្រុកកំពង់សៀម នាព្រឹកថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២២នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បើមានប្រសាសន៍បង្ហាញអំពីអត្ថប្រយោជន៍ ជាច្រើននៃព្រៃឈើ និងណែនាំឲ្យប្រជាពលរដ្ឋចេះស្រលាញ់ និងដាំដើមឈើក្នុងម្នាក់...
ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ បានបង្គាប់ ឲ្យនាំខ្លួន បុរសជាប់ចោទម្នាក់ ដែលជា អតីតមន្ត្រីយោធាផ្កាយ៣ មកកាន់តុលាការ ដើម្បីសាកសួរ លើកសំណុំរឿងរំលោភសេពសន្ថវៈ មានស្ថានទម្ងន់ ទោសទាក់ទង នៅក្នុងចំណោមបទ ល្មើសចំនួន៥ ដែលគាត់ជាប់ចោទ ។...