រ៉ូម៖ វិទ្យាស្ថានស្ថិតិជាតិ (ISTAT) របស់ប្រទេសអ៊ីតាលី បានរាយការណ៍ឲ្យដឹងថា តម្លៃនៅក្នុងប្រទេសអ៊ីតាលី គឺខ្ពស់ជាង ៨ភាគរយនៅក្នុងខែមិថុនាជាងឆ្នាំមុននេះ ដែលជាការកត់សម្គាល់ ការកើនឡើងខ្ពស់បំផុត ក្នុងរយៈពេលមួយខែនៃតម្លៃ ក្នុងរយៈពេលជាង ៣ទសវត្សរ៍។ ការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ គឺខ្ពស់ជាងកាលពីខែឧសភា នៅពេលដែលតម្លៃបានកើនឡើង ៦,៨ភាគរយ ដែលជាកម្រិតមួយដែលខ្លួនវាគឺជាការកើនឡើងខ្ពស់បំផុត ក្នុងរយៈពេលមួយខែចាប់តាំងពីប្រទេសអ៊ីតាលី បានទទួលយករូបិយប័ណ្ណអឺរ៉ូ ក្នុងឆ្នាំ១៩៩៩។ ប៉ុន្តែចុងក្រោយនេះ...
ព្រុចសែល៖ សហភាពអឺរ៉ុប បានស្នើសុំមូលនិធិសង្គ្រោះបន្ទាន់ចំនួន ១ពាន់លានអឺរ៉ូ (១,០៤ ពាន់លានដុល្លារ) ដើម្បីជួយអ៊ុយក្រែន ដែលរងគ្រោះដោយសង្រ្គាម ដោះស្រាយបញ្ហាលំហូរសាច់ប្រាក់របស់ខ្លួន ដោយប្រទេសន័រវេស ក៏បានប្រកាសអំពីជំនួយមនុស្សធម៌ ចំនួន ១ពាន់លានអឺរ៉ូ សម្រាប់រយៈពេលពីរឆ្នាំខាងមុខផងដែរ។ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានលើកឡើងថា ផ្នែកដំបូងនៃផែនការជំនួយ “នឹងអនុញ្ញាតឱ្យយើងផ្តល់ចម្លើយភ្លាមៗ...
ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅថ្ងៃទី ៣ខែ កក្កដា ឆ្នាំ២០២២នេះ បានផ្ញេីសារអបអរសាទរខួប៧១ឆ្នាំ ដែលកម្ពុជាចូលជាសមាជិក របស់អង្គការយូណេស្កូ (UNESCO)។ តាមរយៈគេហទំព័រហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានលេីកឡេីងថាអង្គការយូណេស្កូ គឺជាផ្នែកមួយ របស់អង្គការសហប្រជាជាតិ ធ្វើការផ្តោតជាសំខាន់ទៅលើការអប់រំវិទ្យាសាស្ត្រ ។ អង្គការនេះ...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចបណ្តេញចេញលោក សឿ សុថា អនុប្រធាននាយកដ្ឋាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរពីក្របខ័ណ្ឌនគរបាលជាតិ ក្រោមមូលហេតុ «ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ»។ យោងតាមប្រកាសស្តីពីការបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ចុះហត្ថលេខាដោយ សម្ដេចក្រឡាហោម ស ខេង នាពេលថ្មីៗ បានបញ្ជាក់ថា «ត្រូវបានអនុវត្តវិន័យចំពោះលោក...
កំពង់ចាម ៖ លោក វេជ្ជបណ្ឌិតTakeshi Kasai នាយកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នៃអង្គការសុខភាពពិភពលោក បានមានការស្ងប់ស្ងែង ចំពោះថ្នាក់ដឹកនាំខេត្តកំពង់ចាម ក្នុងការប្រើយុទ្ធសាស្ត្រ ដើម្បីអោយប្រជាពលរដ្ឋបានទទួលវ៉ាក់សាំងការពារ ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ។ លោក វេជ្ជបណ្ឌិតTakeshi Kasai បានលើកឡើងដូច្នេះ ក្នុងឱកាសជំនួបសម្ដែងការគួរសម រវាងរដ្ឋបាលខេត្តកំពង់ចាម និងប្រតិភូអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច...
នៅព្រឹកថ្ងៃសៅរ៍ទី ០២-០៧-២០២២ លោករ័ត្ន ស្រ៊ាង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ រួមជាមួយ លោក អ៊ុយ សុន អនុប្រធានក្រុមការងារ និងអមដំណើរដោយមន្ត្រីក្រុមការងារ បានចុះជួបសំណេះសំណាល ជាមួយលោក លោកស្រីក្នុងជួរគណៈកម្មាធិការគណបក្សសង្កាត់ ប្រធាន អនុប្រធានសាខាបក្សភូមិ ក្រុមការងារយុវជន សកម្មជនក្នុងសង្កាត់ព្រែកកំពឹស ដែលមានវត្តមានចូលរួម...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រេសិតពិសេសរបស់ ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា អមដោយលោក ឯកផាប់ ផាន់ថាវង្ស អគ្គលេខាធិការរងអាស៊ាន ទទួលបន្ទុកសហគមន៍សង្គម-វប្បធម៌អាស៊ាន នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២ បានជួបជាមួយតំណាង គណបក្សនយោបាយចំនួន ៧ នៅមីយ៉ាន់ម៉ា ដើម្បីពិភាក្សាការងារដោយលើបញ្ហាសំខាន់ៗចំនួន ៤ ។...
បរទេស ៖ យោងតាមតួលេខស្ទាបស្ទង់ និង ស្រាវជ្រាវមួយ ដោយ The Washington កាលពីថ្ងៃសុក្រម្សិលមិញនេះ បានបង្ហាញលទ្ធផល ថាពលរដ្ឋអាមេរិក ប្រមាណជា ២៩ភាគរយប៉ុណ្ណោះ ដែលចង់ឲ្យលោកប្រធានាធិបតី អាមេរិក Joe Bidenក្នុងការចូលរួមប្រកួត ប្រជែងប្រធានាធិបតី នៅអាណត្តិក្រោយខណៈដែល៧១ភាគរយទៀត មិនគាំទ្រ ឲ្យលោកបន្តការងារ នេះឡើយ។...
បរទេស ៖ រដ្ឋាភិបាល នៃទីក្រុងមូស្គូ កាលពីថ្ងៃសុក្រម្សិលមិញនេះ បានធ្វើការប្រកាសបន្ថែម នូវទំនិញផ្សេងទៀត ដូចជាគ្រាប់ធញ្ញជាតិប្រេងឆា និងសាច់មួយចំនួនទៀត ដែលស្ថិតនៅក្នុងបញ្ជី នាំចេញទៅក្រៅប្រទេស ត្រូវតែទូទាត់ជាលុយ រូបលរបស់ខ្លួន។ ការប្រកាសដែល ត្រូវបានធ្វើឡើង បានបញ្ជាក់ថាកាតព្វកិច្ច ដែលត្រូវទូទាត់ជាលុយរូបលនេះ នឹងត្រូវបន្តកាលកំណត់បន្ថែម១ឆ្នាំទៀត ពោលគឺរហូតទៅដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះជាដាច់ខាត។...
បរទេស ៖ អជ្ញាធរទទួលបន្ទុកកិច្ចការងារ ផ្សព្វផ្សាយព័ត៌មានរបស់តួកគី RTUK កាលពីថ្ងៃសុក្រម្សិលមិញនេះ ត្រូវបានគេដឹងថា បានធ្វើការបិទចោល នូវវេបសាយសារព័ត៌មាន ចំនួន២ ដែលមានដូចជា Deutsche Welle របស់អាល្លឺម៉ង់ និងវិទ្យុសម្លេង អាមេរិក VOA ផងដែរ។ ការសម្រេចចិត្តបិទវេបសាយទាំងពីរនេះ ត្រូវបានធ្វើឡើង នៅបន្ទាប់ពីពួកគេ បានធ្វើការបដិសេធមិន...