បរទេស៖ លោកអធិកាបតីអាល្លឺម៉ង់ Olaf Scholz កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការលើកឡើងអំពី មតិយល់ឃើញរបស់លោកថា បញ្ហាកូវីដនិងបញ្ហានៃ ជម្លោះរវាងអ៊ុយក្រែននិងរុស្សី គឺមិនមែនជាឬគល់សំខាន់នៃ ការធ្លាក់ចុះសេដ្ឋកិច្ច នៅក្នុងប្លុកអឺរ៉ុបឡើយ ។ លោកបានបន្តពន្យល់ថា ផ្ទុយទៅវិញបញ្ហានៃការកើនឡើង នៃសេដ្ឋកិច្ចក្នុងតំបន់អាស៊ីនោះទេ ដែលបានធ្វើឲ្យមានផលប៉ះពាល់ ធ្ងន់ធ្ងរទៅដល់កំណើនសេដ្ឋកិច្ចរបស់អឺរ៉ុប។ ថ្លែងទៅកាន់កិច្ចប្រជុំនាទីក្រុងប៊ែរឡាំង កាលពីថ្ងៃម្សិលមិញនេះគឺជា កម្មវិធីសេដ្ឋកិច្ចលោក Scholz...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ជាក់ថា កាលពី១០ឆ្នាំមុនគ្មានគ្មានរដ្ឋសមាជិកអាស៊ានណាមួយបានគិត អំពីការកើតមានឡើងវិញនៃសង្គ្រាមស៊ីវិលនៅក្នុងតំបន់នោះទេ ខណៈសម្តេចបានស្នើឲ្យគិតពីរកណីនេះ។ ក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៩នាព្រឹក ថ្ងៃទី២៣ វិច្ឆិកាឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានបានបញ្ជាក់យ៉ាងដូច្នេះថា៖ «កាលពី១០ឆ្នាំមុន ខ្ញុំបានស្នើឱ្យមាន «តំបន់ដែលគ្មានសង្គ្រាមស៊ីវិល» ឬ...
អង់ការ៉ា៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានឲ្យដឹងថា ប្រតិបត្តិការយោធាជើងគោក នឹងធ្វើតាមរលកនៃការវាយប្រហារ តាមអាកាសនៅភាគខាងជើងប្រទេសស៊ីរី និងភ្នំនៃប្រទេសអ៊ីរ៉ាក់។ ការវាយប្រហាររបស់តួកគី បានសម្លាប់មនុស្សរាប់សិបនាក់ ភាគច្រើនជាយុទ្ធជនជីវពលឃឺដ ដែលទីក្រុងអង់ការ៉ា បានស្តីបន្ទោស ចំពោះការវាយប្រហារដោយ គ្រាប់បែកនៅអ៊ីស្តង់ប៊ុល ក្នុងខែនេះ។ ការផ្ទុះនៅផ្លូវ Istiklal ដែលជាកន្លែងលក់ទំនិញដ៏មមាញឹក បានសម្លាប់មនុស្ស៦នាក់ និងរបួសជាង៨០នាក់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន...
បរទេស៖ ស្ត្រីវ័យចំណាស់ម្នាក់ និងបុរសម្នាក់ក្នុងវ័យ ៥០ ឆ្នាំ បានស្លាប់ ចំពេលមានការវាយឆ្មក់ ជាបន្តបន្ទាប់ដែលធ្វើឡើង ដោយយោធាមីយ៉ាន់ម៉ា លើភូមិនានាក្នុងបន្ទាយតស៊ូរបស់តំបន់ Sagaing នៃទីប្រជុំជន Khin-U កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា។ យោងតាមសារព័ត៌មាន Myanmar Now ចេញផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២...
យូអិន៖ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បានបរាជ័យ នៅក្នុងកិច្ចខិតខំប្រឹងប្រែងនាពេលថ្មីៗនេះ ដើម្បីចាត់វិធានការបង្រួបបង្រួម ជុំវិញការបាញ់សាកល្បងមីស៊ីល អន្តរទ្វីបចុងក្រោយបង្អស់ ដោយប្រទេសកូរ៉េខាងជើង ខណៈដែលជំហរ របស់សមាជិកភាគច្រើន ទាំងចិន និងរុស្ស៊ី បន្ដស្ថិតនៅឆ្ងាយពីគ្នានៅឡើយ។ ក្រុមប្រឹក្សាសន្តិសុខបានកោះប្រជុំជាបន្ទាន់មួយ ដើម្បីដោះស្រាយការបាញ់បង្ហោះ ICBM របស់ទីក្រុងព្យុងយ៉ាង កាលពីសប្តាហ៍មុន បន្ទាប់ពីក្រុមប្រទេសឧស្សាហកម្មទាំង៧ បានអំពាវនាវ ឱ្យក្រុមប្រឹក្សាចាត់វិធានការ...
តូក្យូ៖ គណៈកម្មាការរដ្ឋាភិបាល នៅថ្ងៃអង្គារនេះបានជំរុញ “ប្រជាជាតិទាំងមូល” ឱ្យដាក់បន្ទុកកាន់តែធ្ងន់ ក្នុងការកសាងសមត្ថភាពការពារ របស់ប្រទេស ចំពេលមានការកើនឡើង នូវបញ្ហាប្រឈមផ្នែកសន្តិសុខ ដោយស្នើសុំឱ្យមានការតម្លើងពន្ធ យ៉ាងមានប្រសិទ្ធភាព ជំនួសឱ្យការចេញសញ្ញាប័ណ្ណជាតិថ្មី។ នៅក្នុងសំណើរបស់ខ្លួន ដែលបានដាក់ជូននាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា គណៈកម្មាធិកាក៏បានគាំទ្រ នូវផែនការដ៏ចម្រូងចម្រាស របស់គណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាច សម្រាប់ប្រទេសជប៉ុន ក្នុងការទទួលបានសមត្ថភាព...
ភ្នំពេញ៖ លោក រចនា ស៊ីង (Rajnath Singh) រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះបេក្ខភាពរបស់លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ពេលអនាគត ។ ការថ្លែងគាំទ្ររបស់ប្រមុខការពារជាតិឥណ្ឌា បែបនេះ ធ្វើឡើងក្នុងជំនួបជាមួយលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ...
ភ្នំពេញ៖ នាល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបសម្តែងការគួរសមជាមួយ លោក រចនា ស៊ីង (Rajnath Singh) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋឥណ្ឌា ក្នុងឱកាសនៃកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM Plus)...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានអញ្ជើញបើកកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាន ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខា ខេត្តសៀមរាប។ នៅក្នុងពិធីបើកកិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីបើកជាផ្លូវការ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក...
ភ្នំពេញ ៖ កម្ពុជា គ្រោងនាំអង្ករចេញទៅកាន់ប្រទេសបង់ក្លាដេសលើបរិមាណជំហានដំបូងចំនួន ២៥០០០តោន ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះស្រមតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ យោងតាមសេចក្តីប្រកាសព័ត៌មានរួម របស់សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុនហ្គ្រីនត្រេដ របស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២២ វិច្ឆិកា ស្ដីពីលទ្ធផល នៃកិច្ចប្រជុំពិភាក្សាលើការងារនាំចេញអង្ករទៅប្រទេសបង់ក្លាដេស បានបញ្ជាក់ថា «កិច្ចប្រជុំបានបញ្ចប់ប្រកបដោយលទ្ធភាពផ្លែផ្កា និងសុទិដ្ឋិនិយមខ្ពស់ ក្នុងការចាប់ផ្តើមនាំអង្ករចេញ ទៅកាន់ប្រទេសបង់ក្លាដេស លើបរិមាណជំហានដំបូងចំនួន ២៥០០០តោន នូវរយៈពេលដ៏ខ្លីខាងមុខ...