ស្វាយរៀង៖ លោកសុច ពិសី អភិបាលស្រុកកំពង់រោទិ៍បានថ្លែងថា ការចូលរួមធ្វើអនាម័យបរិស្ថាន គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា មិនមែនជាកាតព្វកិច្ចរបស់អ្នកណាម្នាក់នោះឡើយ។ លោកបន្តថា ដើម្បីធានាសោភ័ណភាព កិច្ចគាំពារសុខភាពសាធារណៈ និងបរិស្ថានចាំបាច់ត្រូវយកចិត្តទុកដាក់លើក កម្ពស់ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនឱ្យបានត្រឹមត្រូវ ដោយត្រូវវេចខ្ចប់ និង ញែកសំរាម សំណល់រឹងផងដែរ។ ការថ្លែងបែបនេះ របស់លោកអភិបាលស្រុកកំពង់រោទិ៍ បានធ្វើឡើង ខណៈដែលលោកដឹកនាំកងកម្លាំង មន្ត្រីរាជការ...
ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែវិឆ្ឆិកា ឆ្នាំ២០២២ វេលាម៉ោង៧ព្រឹក គណៈកម្មការធិការកណ្តាល គណបក្សសប្រជាជនកម្ពុជា នឹងរៀបចំប្រារព្ធពិធីជួបជុំ សំណេះសំណាល ជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា...
ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានប្រកាសថា កម្ពុជា ទទួលពានរង្វាន់លេខ១ អង្ករល្អដាច់គេនោះ គឺជាឧត្តមភាព និងកិត្យានុភាពនៃវិស័យស្រូវអង្ករកម្ពុជា ក្នុងការប្រកួតប្រជែងជាមួយអង្ករនាំចេញរបស់ប្រទេសនានា លើពិភពលោក។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោកឧកញ៉ា ឡាយ ឈុនហួ អគ្គនាយកក្រុមហ៊ុន City...
ភ្នំពេញ ៖ ក្រសួងរ៉ែ និងថាមពល បានប្រកាសបើកឱ្យដាក់ពាក្យប្រកួតប្រជែងជាសាធារណៈ សម្រាប់ទទួលអាជ្ញាបណ្ណស្វែងរុករក នៅតំបន់សម្បទានស្វែងរុករករ៉ែ លើផ្ទៃដី ១៥៥ហិកតា ក្នុងស្រុកឈូក ខេត្តកំពត។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងរ៉ែ នាពេលថ្មីៗនេះ បានបញ្ជាក់ថា «សូមប្រកាសបើកឱ្យដាក់ពាក្យប្រកួតប្រជែងជាសាធារណៈ សម្រាប់ទទួលបានអាជ្ញាបណ្ណស្វែងរុករក ចំពោះតំបន់សម្បទានស្វែងរុករករ៉ែចំនួន ១តំបន់ លើផ្ទៃដីទំហំ១៥៥ ហិកតា ស្ថិតនៅក្នុងតំបន់ភ្នំទ្វារប្រាំបី...
រទេស៖យោងតាមការចេញផ្សាយរបស់កាសែតបរទេសកាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថាយោធារបស់សហរដ្ឋអាមេរិកបានធ្វើដំណើរមកដល់ប្រទេសឥណ្ឌា ហើយនៅក្នុងខែនេះដើម្បីអាចចូលរួមសមយុទ្ធយោធាមួយដែលមានឈ្មោះថា Yudh Abhyas គឺជាសមយុទ្ធយោធា ទ្រង់ទ្រាយធំមួយដែលធ្វើឡើងនៅក្នុងលក្ខខណ្ឌអាកាសធាតុដ៏សែនត្រជាក់ខ្លាំងនិងនៅតាមតំបន់ភ្នំជាមួយនឹងយោធារបស់ប្រទេសឥណ្ឌានិងក៏ជាតំបន់ដែលជាប់ទៅនឹងព្រំដែនកំពុងមានបញ្ហាជាមួយចិនផងដែរ។ សមយុទ្ធយោធាត្រូវបានធ្វើឡើងនៅរដ្ឋ Uttarakhand ភាគខាងជើងនៃប្រទេសធ្វើឡើងនៅចំពេលដែលភាពតានតឹងរវាងចិននិងឥណ្ឌាព្រមទាំងចិននិងអាមេរិកផងហើយ ក៏ជាសញ្ញាដើម្បីបញ្ជាក់ប្រាប់ទៅកាន់រដ្ឋាភិបាលទីក្រុងប៉េកាំងដែរថា ទំនាក់ទំនងរវាងអាមេរិកនិងឥណ្ឌា គឺមានភាពមានភាពរឹងម៉ាំកម្រិតណា។ គួរឲ្យដឹងដែរថាសមយុទ្ធយោធា Yudh Abhyas នេះគឺជាសមយុទ្ធយោធាដោះដូរវាងអាមេរិក និងឥណ្ឌា អស់រយៈពេលជាច្រើនឆ្នាំមកហើយគិតចាប់តាំងតែពីដើមទសវត្សឆ្នាំ២០០០មកម្ល៉េះខណៈដែលកាលពីឆ្នាំ២០២១ កន្លងមកសមយុទ្ធយោធា ត្រូវបានធ្វើឡើងនៅក្នុងរដ្ឋ Alaska...
បរទេស៖ មន្ត្រីការពារជាតិជាន់ខ្ពស់អាមេរិក បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក និងចិនកំពុងសម្លឹងមើលការស្តារឡើងវិញ នូវខ្សែទូរស័ព្ទបន្ទាន់យោធា ដែលនៅស្ងៀមយូរ ដើម្បីការពារភាពតានតឹង នៅឥណ្ឌូប៉ាស៊ីហ្វិក ពីការរីករាលដាលទៅជាសង្រ្គាមក្តៅ, នេះបើតាមមន្ត្រីការពារជាតិ ជាន់ខ្ពស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអង្គារ បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin និងសមភាគីចិនគឺលោក Wei Fenghe បានពិភាក្សាគ្នាអស់រយៈពេលជាងមួយម៉ោង នៅក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នៅខេត្តសៀមរាប...
ភ្នំពេញ៖ នៅចំពោះមុខ រដ្ឋមន្ត្រីការពារជាតិ មកពីបណ្តាប្រទេសជាសមាជិកអាស៊ាន និង ប្រទេសដៃគូអាស៊ានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានប្រកាសថា កម្ពុជា ស្វាគមន៍ចំពោះគំនិតផ្តួចផ្តើម ឥណ្ឌូ-ប៉ាស៊ីហ្វិកដរាបណាគំនិតផ្តួចផ្ដើមទាំងនេះ មិនត្រូវបានប្រើប្រាស់ ដើម្បីប្រឆាំងប្រទេសណាមួយ នោះទេ។ ថ្លែងចេញពីទឹកដីនៃខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្នុងពិធីបើកកិច្ចប្រជុំ...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានទទួលជួបលោក Rachid Talbi EL Alami ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រម៉ារ៉ុក ក្នុងឱកាសដែលលោក ដឹកនាំគណៈប្រតិភូអញ្ជើញមកចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ នៅកម្ពុជា។ សូមបញ្ជាក់ថា ដំណើរទស្សនកិច្ច និងការចូលរួមមហាសន្និបាត...
ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ ថាកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ាន ធ្វើឡើងស្របពេលកំពុងមានការកើនឡើងនៃភាព មិនប្រាកដប្រជា ការផ្លាស់ប្តូរឆាប់រហ័ស, ភាពស្មុគស្មាញ និង ភាពមិនប្រក្រតីនៃសន្តិសុខសកល និង បរិស្ថានសេដ្ឋកិច្ច។ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីបានថ្លែង ក្នុងពិធីបើកកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៩នាព្រឹកថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាសុខាសៀមរាប យ៉ាងដូច្នេះថា៖...
កម្រងរូបភាព៖ អាហ្សង់ទីន ស្រក់ទឹកភ្នែក ក្រោមថ្វី ជើងរបស់អារ៉ាប់ប៊ីសាអូឌីត ១ទល់នឹង២។ រូបភាព៖ (AFP, Xinhua)