ភ្នំពេញ ៖ លទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ បានមកពីរបាយការណ៍រាជធានី-ខេត្តបង្ហាញថា គណបក្សប្រជាជនកម្ពុជា បានសំឡេង គាំទ្រ៥៣១,០៤១ ទទួលអាសនៈ៧៣០ និងបក្សភ្លើងទៀនបានសំឡេង១៥៣,៧១០ ទទួលបាន១៨៤អាសនៈ ៕
Breaking: អ្នកសង្កេតការណ៍ មកពីបក្សកុំមុយនីស្តចិន៖ ការបោះឆ្នោត ប្រកបដោយសេរី យុត្តិធម៌ និងប្រជាធិបតេយ្យពេញលេញ ឆ្លុះបញ្ចាំងពីឆន្ទៈប្រជាពលរដ្ឋ ។ លោក Wu Chuanbing តំណាងបក្សកុំមុយនីស្តចិន និងជាសមាជិកក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ICAPPបានលើកឡើងថា “ខ្ញុំបានទៅអង្កេតដោយផ្ទាល់ នៅការិយាល័យបោះឆ្នោត នៅក្រុងតាខ្មៅ ខេត្តកណ្តាល និងនៅរាជធានីភ្នំពេញ។ ខ្ញុំឃើញទឹកមុខស្នាមញញឹមរបស់ប្រជាពលរដ្ឋ បង្ហាញពីការពេញចិត្តពេញថ្លើមរបស់ពួកគេ...
Breaking: តំណាង ICAPP : ដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ប្រព្រឹត្តដោយ សេរីនិងយុត្តិធម៌ គ្មានអំពើហិង្សា អាចទទួលយកបាន។ លោក Ramin Mammdov តំណាង ICAPP បានលើកឡើងនៅក្នុងសន្និសីទស្តីពី លទ្ធផលនៃការសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ដែលបានចូលរួមសង្កេតការណ៍នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាសណ្ឋាគារ Hyatt...
ភ្នំពេញ ៖ គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង បានរាយការណ៍អំពីលទ្ធផលបឋមនៃការបោះឆ្នោតទូទាំងខេត្ត ដោយមានពលរដ្ឋទៅបោះឆ្នោតចំនួន ៥៨ ១៤០នាក់ ក្នុង១៨៧ការិយាល័យ បោះឆ្នោតក្នុងចំនួន២៩ឃុំ-សង្កាត់ ។ ដោយក្នុងនោះ គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈ១៤៥អាសនៈ គណបក្សភ្លើងទៀនបាន២០អាសនៈ និងគណបក្សយុវជនកម្ពុជា ២អាសនៈ ៕
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ថា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់ប្រទេសរុស្ស៊ី បានបាញ់មីស៊ីលទៅកាន់ទីក្រុង គៀវ ពីចម្ងាយរហូតដល់សមុទ្រ កាសព្យែន កាលពីព្រឹកថ្ងៃអាទិត្យនេះ ហើយការផ្ទុះបានបង្កឡើង នៅសង្កាត់ភាគខាងកើត នៃរដ្ឋធានីអ៊ុយក្រែន ។ កងកម្លាំងអាកាសរបស់ អ៊ុយក្រែន និងអភិបាលក្រុង បានលើកឡើងយ៉ាងដូច្នេះ...
Breaking: អ្នកសង្កេតការណ៍អន្តរជាតិ បានវាយតម្លៃដំណើរការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ ដែលបានប្រព្រឹត្តិទៅ នៅថ្ងៃទី៥ ខែមិថុនាឆ្នាំ២០២២ ដោយបញ្ជាក់ថា ដំណើរការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ការវាយតម្លៃនេះ ត្រូវបានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន ដោយអ្នកសង្កេតអន្តរជាតិ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ នាសណ្ឋាគារ Hayatt។
សាន់ហ្វ្រាន់ស៊ីស្កូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ថា គ្រោះរញ្ជួយដីមួយកម្រិត ៦,៣រ៉ិចទ័រ អង្រួននៅក្នុងដែនដីនៃរដ្ឋអាឡាស្កា សហរដ្ឋអាមេរិក ។ ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៦,៣រ៉ិចទ័រ បានអង្រួននៅលើដែនកោះ Rat Islands នៃកោះ Aleutian រដ្ឋអាឡាស្កា នៅវេលាម៉ោង២៣និង៣៨នាទីនៅថ្ងៃសៅរ៍ ។...
អាម្ម៉ង់៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ថា ទីភ្នាក់ងារព័ត៌មានរដ្ឋ Petra បានចុះផ្សាយថា ពីឡុតជនជាតិស៊ូដង់ ចំនួន២នាក់បានស្លាប់ នៅព្រឹកថ្ងៃអាទិត្យនេះ បន្ទាប់ពីយន្តហោះ កងយោពលខេមភូមិន្ទ របស់ប្រទេសហ្ស៊កដានី Grob បានធ្វើការហ្វឹកហ្វឺន ហើយបានធ្លាក់នៅក្រុង Ramtha ភាគខាងជើងប្រទេស ។ ប្រភពពីមន្ត្រីមួយរូបនៅឯកងកម្លាំងប្រដាប់អាវុធហ្ស៊កដានី...
បរទេស៖ ក្រុមហ៊ុនបាននិយាយនៅលើបណ្តាញ Telegram ផ្លូវការរបស់ខ្លួន ក្រុមហ៊ុនថាមពលយក្ស រុស្ស៊ី ឈ្មោះ Gazprom បាននិយាយនៅសប្តាហ៍នេះថា ការនាំចេញឧស្ម័នទៅកាន់ ប្រទេសចិន តាមរយៈបំពង់បង្ហូរប្រេង Power of Siberia បានបន្តកើនឡើង។ ការចែកចាយនេះគឺជាផ្នែកមួយនៃ “កិច្ចសន្យារយៈពេលវែងទ្វេភាគី រវាងក្រុមហ៊ុន Gazprom និងសាជីវកម្មប្រេងជាតិចិន (CNPC)”...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden ត្រូវបានជម្លៀសចេញពីផ្ទះរបស់គាត់នៅឆ្នេរ នៅរដ្ឋ Delaware បន្ទាប់ពីយន្តហោះឯកជន គ្មានការអនុញ្ញាតមួយគ្រឿង បានឆ្លងហោះចូលទៅក្នុងដែនអាកាស ដែលបានដាក់កំហិត ខាងលើទ្រព្យសម្បត្តិ ដែលបង្កឱ្យមានការរឹតបន្តឹងសន្តិសុខ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា សេវាសម្ងាត់អាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ថា...