ព័ត៌មានជាតិ

Breaking: អ្នកសង្កេតការណ៍ មកពី​បក្សកុំមុយនីស្តចិន៖​ ការបោះឆ្នោត ប្រកប​ដោយសេរី យុត្តិធម៌ និង​ប្រជាធិបតេយ្យពេញលេញ ឆ្លុះបញ្ចាំងពីឆន្ទៈប្រជាពលរដ្ឋ

Breaking: អ្នកសង្កេតការណ៍ មកពី​បក្សកុំមុយនីស្តចិន៖​ ការបោះឆ្នោត ប្រកប​ដោយសេរី យុត្តិធម៌ និង​ប្រជាធិបតេយ្យពេញលេញ ឆ្លុះបញ្ចាំងពីឆន្ទៈប្រជាពលរដ្ឋ ។

លោក Wu Chuanbing តំណាងបក្សកុំមុយនីស្តចិន និងជាសមាជិកក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ICAPPបានលើកឡើងថា “ខ្ញុំបានទៅអង្កេតដោយផ្ទាល់ នៅការិយាល័យបោះឆ្នោត នៅក្រុងតាខ្មៅ ខេត្តកណ្តាល និងនៅរាជធានីភ្នំពេញ។ ខ្ញុំឃើញទឹកមុខស្នាមញញឹមរបស់ប្រជាពលរដ្ឋ​ បង្ហាញពីការពេញ​ចិត្តពេញ​ថ្លើមរបស់ពួកគេ​ ចំពោះការបោះឆ្នោតនោះ”។

លោក បន្តថា “ខ្ញុំអាចនិយាយវាយតម្លៃជារួមថា ដំណើរការបោះឆ្នោតនេះ ប្រកបដោយសេរី យុត្តិធម៌ និងប្រជាធិបតេយ្យពេញលេញ ឆ្លុះបញ្ចាំងពីឆន្ទៈប្រជាពលរដ្ឋ យ៉ាងពិតប្រាកដ”។

លោក Wu Chuanbing (រូបកណ្តាល) តំណាងបក្សកុំមុយនីស្តចិន និងជាសមាជិកក្រុមអ្នកសង្កេតការណ៍​អន្តរជាតិ ICAPP (៦មិថុនា២០២២)

To Top