ព័ត៌មានជាតិ

ខេត្តកោះកុង គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈ១៤៥ ខណៈបក្សភ្លើងទៀន បាន២០អាសនៈ

ភ្នំពេញ ៖ គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង បានរាយការណ៍អំពីលទ្ធផលបឋមនៃការបោះឆ្នោតទូទាំងខេត្ត ដោយមានពលរដ្ឋទៅបោះឆ្នោតចំនួន ៥៨ ១៤០នាក់ ក្នុង១៨៧ការិយាល័យ បោះឆ្នោតក្នុងចំនួន២៩ឃុំ-សង្កាត់ ។ ដោយក្នុងនោះ គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈ១៤៥អាសនៈ គណបក្សភ្លើងទៀនបាន២០អាសនៈ និងគណបក្សយុវជនកម្ពុជា ២អាសនៈ ៕

To Top