ព័ត៌មានអន្តរជាតិ

Breaking: តំណាងICAPP៖ ដំណើរការបោះឆ្នោត នៅកម្ពុជា ប្រកបដោយប្រជាធិបតេយ្យល្អ

Breaking: តំណាង ICAPP : ដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ប្រព្រឹត្តដោយ សេរីនិងយុត្តិធម៌ គ្មានអំពើហិង្សា អាចទទួលយកបាន។

លោក Ramin Mammdov តំណាង ICAPP បានលើកឡើងនៅក្នុងសន្និសីទស្តីពី លទ្ធផល​នៃការសង្កេតការណ៍​របស់ក្រុមអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ដែលបានចូលរួមសង្កេតការណ៍​នៅក្នុងការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាសណ្ឋាគារ Hyatt ថា លោកផ្ទាល់បានចុះអង្កេត​នៅការិយាល័យ បោះឆ្នោត​ចំនួន២០ផ្សេងគ្នា។ “ខ្ញុំទៅផ្ទាល់ដោយខ្លូន គ្មានអ្នកណារៀបចំឱ្យខ្ញុំទេ ព្រោះខ្ញុំចង់ដឹងការពិត ពីសភាពការណ៍ជាក់ស្តែង។ ខ្ញុំអាចនិយាយបានថា ដំណើរបោះឆ្នោត ប្រព្រឹត្តិដោយសេរី និងយុត្តិធម៌ តាមគន្លងប្រជាធិបតេយ្យ”។

To Top