កំពង់ចាម៖ លោក មួន វាសនា ទីប្រឹក្សាលោក វង សូត អនុប្រធានទី ២ នៃរដ្ឋសភា និងជាប្រធានគណៈគ្រប់គ្រង នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកំពង់ចាម បានថ្លែងសារដាស់តឿន ដល់សិស្សានុសិស្ស ប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាថ្ងៃទី០៦- ០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ...
ភ្នំពេញ ៖ បើតាមការប្រកាសពីក្រសួងអប់រំយុវជន និងកីឡា នៅព្រឹកថ្ងៃទី១ នាថ្ងៃ៦ វិច្ឆិកា ២០២៣ ក្នុងអំឡុងដំណើរសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានបេក្ខជនមួយចំនួន មានបញ្ហាសុខភាព។ ប៉ុន្តែទោះបីជាមានបញ្ហាសុខភាពក៏ដោយ ក៏ពួកគេនៅតែព្យាយាមប្រឡងដដែល ។ ជាមួយគ្នានេះ ក្រសួងអប់រំ ជំរុញលើកចិត្តឲ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពបានល្អ សម្រាក និងបរិភោគអាហារបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រឡង៕
ហ្គាហ្សា៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ថា កាលពីថ្ងៃសៅរ៍ មេដឹកនាំអារ៉ាប់ បានដាក់សម្ពាធដល់លោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ដើម្បីទទួលបានបទឈប់បាញ់គ្នា ជាបន្ទាន់ នៅតំបន់ហ្គាហ្សា ដែលនៅប៉ុន្មានម៉ោងបន្ទាប់ពីប៉ាឡេស្ទីន បានលើកឡើងថា ការវាយប្រហារតាមផ្លូវអាកាស របស់អ៊ីស្រាអ៊ែល បានសម្លាប់មនុស្សយ៉ាងហោចណាស់១៥នាក់ នៅក្នុងសាលា ដែលគ្រប់គ្រងដោយ...
រ៉ូម៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ភ្លាមៗបន្ទាប់ពីព្យុះ Ciaran បានបោកបក់មកលើតំបន់ នៅអឺរ៉ុបប៉ែកខាងលិច តំបន់នេះឥឡូវនេះកំពុងប្រឈមមុខនឹងព្យុះមួយថ្មីទៀត ដែលមានឈ្មោះថា Domingos ។ គិតត្រឹមថ្ងៃសៅរ៍ ការស្លាប់មានចំនួន៧នាក់ ត្រូវបានចុះបញ្ជីនៅក្នុងប្រទេសអ៊ីតាលី ជាកន្លែងដែលខ្យល់បក់បោកខ្លាំង និងមានភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង បានវាយលុកតំបន់ Tuscany ជាពិសេសស្ថិតភាគកណ្តាល...
បរទេស៖ទស្សនាវដ្ដី Newsweek តាមរយៈការដកស្រង់ព័ត៌មានដោយ RT បានរាយការណ៍កាលពីថ្ងៃចុងសប្តាហ៍ថា គ្រាប់បែកនុយក្លេអ៊ែររបស់អាមេរិកដែលគ្រោង សម្រាប់ការអភិវឌ្ឍន៍មានសក្តានុពល អាចវាយប្រហារ ដល់កណ្តាលទីក្រុងមូស្គូ និងអាចសម្លាប់មនុស្សជាង ៣០ម៉ឺននាក់នាក់ក្នុង ចំណោមប្រជាជន១៣លាននាក់។ មន្ទីរបញ្ចកោណបានប្រកាស កាលពីចុងខែមុនថា ខ្លួននឹងស្វែងរកការអភិវឌ្ឍថ្មី នៃគ្រាប់នុយក្លេអ៊ែរ B61-13 ហើយបច្ចុប្បន្នកំពុងរង់ចាំការអនុញ្ញាតពីសភា ។ អាវុធនេះនឹងមានកម្លាំង ផ្ទះប្រមាណជា ៣៦០...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ក្រៅពីផ្តល់សេវារដ្ឋបាល និងការគាំពារ សន្តិសុខសាធារណៈក្រសួងមហាផ្ទៃ បានដើរតួនាទីដ៏សំខាន់មួយទៀត ជាសេនាធិការ របស់រាជរដ្ឋាភិបាល ក្នុងការជំរុញឲ្យគោលនយោបាយរបស់រដ្ឋាភិបាល ក្លាយទៅជាសកម្មភាពជាក់ស្តែង ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ។ ក្នុងឱកាស អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ អគារទីស្តីការក្រសួងមហាផ្ទៃថ្មី នាថ្ងៃទី៦ វិច្ឆិកា...
បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT អ្នកនាំពាក្យរបស់វិមាន ក្រមឡាំងលោក Dmitry Peskov បាននិយាយថា ប្រទេសលោកខាងលិច ទើបតែបានជឿជាក់ថា ក្រុមមន្ត្រីអ៊ុយក្រែន កំពុងប្រើប្រាស់មូលនិធិ ដែលទទួលបានពីអ្នកគាំទ្រ សម្រាប់តំបន់ជួរមុខ ទៅចូលក្នុងហោប៉ាវ របស់ពួកគេរៀងខ្លួនទៅវិញ ។ នៅក្នុងបទសម្ភាសន៍ ជាមួយអ្នកកាសែតរុស្ស៊ីលោក Pavel...
ញ៉ូដេលី៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ថា មន្ត្រីបានឲ្យដឹងថា ឧបទ្ទវហេតុឧទ្ធម្ភាគចក្រចំនួន១គ្រឿង បានសម្លាប់នាវិក នៃកងនាវាចរឥណ្ឌា កាលពីថ្ងៃសៅរ៍នៅក្នុងរដ្ឋ Kerala ស្ថិតនៅភាគខាងត្បូង នៃប្រទេសឥណ្ឌា។ គួរបញ្ជាក់ថា ឧបទ្ទវហេតុនេះបានកើតឡើង នៅលើផ្លូវរត់នៃស្ថានីយ៍អាកាស កងទ័ពជើងទឹក INS Garuda នៅក្នុងទីក្រុង Kochi...
បរទេស៖ប្រធានាធិបតី អ៊ុយក្រែន លោក Vladimir Zelenksy បានអញ្ជើញអតីតប្រធានាធិបតី អាមេរិក លោក Donald Trump មកបំពេញទស្សនកិច្ចក្នុងប្រទេស របស់លោក ដោយសន្យាថានឹងបង្ហាញ ចំពោះឲ្យគណបក្សសាធារណរដ្ឋថា ហេតុអ្វីបានជាលោកនឹង មិនអាចដោះស្រាយជម្លោះ ជាមួយរុស្ស៊ី ក្នុងរយៈពេល ២៤ ម៉ោង។ លោក Zelensky...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីជូនដំណឹង ឱ្យដឹងថា ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិន លាតសន្ធឹងមកលើភាគខាងជើង និងភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយខ្យល់មូសុងឦសានខ្សោយ ។ ទន្ទឹមនឹងនេះ មានចរន្ដខ្យល់ក្ដៅហើយសើម ពីសមុទ្រចិនខាងត្បូង នឹង បក់ពីទិសខាងកើត និងទិសអាគ្នេយ៍មក លើប្រទេសកម្ពុជា ។...