ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ទៅកាន់ថ្នាក់ដឹកនាំប្រទេសវៀតណាម ដើម្បីកុំឱ្យមានការបារម្ភ ចំពោះផលអវិជ្ជមានណាមួយ ដោយសារគម្រោងព្រែកជីកហ្វូណនតេជោ ខណៈគម្រោងនេះនឹងរក្សាបាននូវស្ថិរភាពបរិស្ថាន អេកូឡូស៊ី និងជម្រកធម្មជាតិសម្រាប់ជីវៈចម្រុះ ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសវៀតណាម ភ្លាមៗបន្ទាប់ពីបានចុះមកដល់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅរាត្រីថ្ងៃទី១២...
គេសង្កេតឃើញថា មានករណីពីរកំពុងផ្ទុះឡើងនៅពេលបច្ចុប្បន្ន។ ទី១ ស្ថានភាពសាច់បង្កកបាននាំចូលច្រើនដើម្បីផ្គត់ផ្គង់ទីផ្សារនៅកម្ពុជា និងស្រាខុសច្បាប់ដោះដូរដោយលុយ១០ម៉ឺនដុល្លារអាមេរិក។ ដំបូងគេនាំគ្នា និយាយរឿងនាំចូលសាច់បង្កកច្រើន។ ពលរដ្ឋពីតុកាហ្វេរហូតដល់បណ្តាញទំនាក់ទំនងសង្គមបាននាំគ្នាដេញដោលជជែកវែកញែករឿងសាច់បង្កកមិនចេះចប់មិនចេះហើយ។ មានសំណួរជាច្រើនបានចោទសួរទៅកាន់ មន្ត្រីជំនាញផ្នែកផលិតផលក្លែងក្លាយនិងមន្ត្រីកាន់ការងារគ្រប់គ្រង់តាមច្រកព្រំដែនថា “តើសាច់បង្កកជិត៤០០តោន(៣៧០តោន)នោះជាសាច់ជានាំចូលខុសច្បាប់? ចុះចំណែកស្រាចំនួន៤៨ដបនិងការដោះដូរដោយទឹកប្រាក់១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជារឿងខុសច្បាប់ ឬត្រូវតាមច្បាប់? មុននឹងចូលទៅកាន់ចម្លើយនៃសំណួរខាងដើម គេអាចនាំគ្នាគិតបន្តិចសិនថា “តើមូលហេតុអ្វីនាំឱ្យទីផ្សារកម្ពុជាមានសាច់បង្កកច្រើន”? ជាការពិតណាស់ វិបត្តិកូវីដ១៩ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងការដំឡើងធ្មង់ដាក់គ្នារវាងអាម៉េរិកអឺរ៉ុបជាមួយចិន និងអាម៉េរិកអឺរ៉ុបជាមួយនឹងរុស្ស៊ី...
ភ្នំពេញ ៖លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានច្រានចោលចំពោះការចោទប្រកាន់ថា មានពលរដ្ឋកម្ពុជារហូតដល់ជាង ១០ម៉ឺននាក់ ត្រូវបានជាប់ក្នុងការបង្ខិតបង្ខំ ធ្វើការដោយខុសច្បាប់។ ក្នុងពិធីប្រារព្ធខួបលើកទី១៧ នៃទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ «បច្ចេកវិទ្យាជាមធ្យោបាយដើម្បីអភិវឌ្ឍន៍ជាតិ មិនមែនដើម្បីជួញដូរមនុស្ស» នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣...
ភ្នំពេញ ៖ នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានអនុញ្ញាតឱ្យលោកស្រី Charlee Lan នាយិកាក្រុមហ៊ុនចិន China Harbour Engineering Company Ltd (CHEC) និងប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង...
តូក្យូ៖ រឿងអាស្រូវរៃអង្គាសថវិកានយោបាយជុំវិញបក្សពួកធំជាងគេរបស់បក្សកាន់អំណាចជប៉ុន អាចជាសញ្ញាដល់ការបញ្ចប់ការគ្រប់គ្រងរបស់នាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា ដែលកំពុងរងសម្ពាធរួចហើយជុំវិញទំនាក់ទំនងរបស់លោក ជាមួយក្រុមសាសនាដ៏ចម្រូងចម្រាស។ ប្រធានខុទ្ទកាល័យលោក Hirokazu Matsuno ត្រូវបានចោទប្រកាន់ពីបទខកខានមិនបានរាយការណ៍អំពីប្រាក់រាប់លានយ៉េន ដែលលោកទទួលបានពីប្រាក់ចំណូល ដែលបក្សពួកដែលពីមុនដឹកនាំដោយអតីតនាយករដ្ឋមន្ត្រីលោក ស៊ិនហ្ស៊ូ អាបេ ទទួលបានពីព្រឹត្តិការណ៍រៃអង្គាសប្រាក់។ ប្រភពបានឲ្យដឹងថា ជាមួយនឹងសមាជិកផ្សេងទៀតនៃបក្សពួកប្រឈមមុខនឹងការចោទប្រកាន់ស្រដៀងគ្នានេះ ខណៈដែលរឿងអាស្រូវកាន់តែរីកធំ លោក គីស៊ីដា បានសម្រេចចិត្តបណ្តេញលោក...
តូក្យូ៖ ប្រតិបត្តិកររោងចក្របានឲ្យដឹងថា កម្មកររោងចក្រម្នាក់នៅរោងចក្រនុយក្លេអ៊ែរ Fukushima Daiichi ប្រហែលជាបានជ្រាបចូលនូវសារធាតុវិទ្យុសកម្ម បន្ទាប់ពីមុខរបស់គាត់ បានប៉ះពាល់នឹងសារធាតុនេះ។ ប្រតិបត្តិករក្រុមហ៊ុន Tokyo Electric Power Company Holdings Inc. បានឲ្យដឹងថា បុរសអាយុ ២០ឆ្នាំបានពាក់របាំងមុខ និងឈុតការពារពេញមួយកំឡុងពេលកំពុងធ្វើការនៅក្នុងបន្ទប់ក្បែរអគាររ៉េអាក់ទ័រលេខ ២ របស់រោងចក្រ ដោយបានសម្អាតរបង...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារាត្រីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានបញ្ចប់ទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ។ សូមរំលឹកថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជេីញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាមរយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី១១...
ក្នុងនាមជាសមាជិក និងជាសហប្រធានក្រុមប្រឹក្សាធុរកិច្ច Grow Asia សម្រាប់ឆ្នាំ ២០២៣ ក្រុមហ៊ុន Visa នឹងធ្វើការពង្រឹងចំណេះដឹង និងសមត្ថភាពនៃកម្មវិធីរបស់អង្គការ Grow Asia ដោយរួមបញ្ចូលនូវដំណោះស្រាយហិរញ្ញវត្ថុឌីជីថល ដើម្បីលើកកម្ពស់ការធ្វើបរិយាបន្នហិរញ្ញវត្ថុសម្រាប់កសិកម្មខ្នាតតូច និងដោះស្រាយនូវបញ្ហាប្រឈមក្នុងជីវភាពរស់នៅ ក្នុងបណ្តាប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម មីយ៉ាន់ម៉ា កម្ពុជា និង ប៉ាពួញូហ្គីណេ។ រាជធានីភ្នំពេញ...
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ បានប្រកាសអំពីការចាប់ផ្ដើមប្រមូលទិន្នន័យ អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៣ដោយមានការចុះប្រមូល និងចងក្រងទិន្នន័យការដាំដុះដំណាំ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងដំណើរការនេសាទ នៅទូទាំងប្រទេស។ ការអង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៣នឹងត្រូវធ្វើឡើងនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ដោយស្ថាប័នរបស់រដ្ឋាភិបាលចំនួនពីរ គឺក្រសួងកសិកម្ម រុក្ខាប្រមាញ់...
[Kuala Lumpur, Malaysia, December 7, 2023] Huawei, a leading global provider of information and communications technology (ICT) infrastructure and smart devices, the...