បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា សហរដ្ឋអាមេរិកបានបដិសេធ មិនបានចូលរួមក្នុងការរៀបចំផែនការ ក្នុងការវាយប្រហារដោយដ្រូន ទៅលើវិមានក្រមឡាំងកាលពីថ្ងៃពុធ ដែលមានបំណងសំខាន់ ដើម្បីធ្វើអត្តឃាតទៅលើ លោកប្រធានាធិបតីរុស្សី Vladimir Putin។ ប្រភពដដែលបានបន្តទៀតថា នៅក្រោយមួយថ្ងៃដែលបានចោទប្រកាន់ ប្រទេសអ៊ុយក្រែនថាបានរៀបចំផែនការ វាយប្រហារសម្លាប់លោក Putin នោះអ្នកនាំពាក្យរបស់លោក Putin ក៏បានចេញមកបញ្ជាក់ទៀតថា រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនក៏ជាអ្នកចូលរួមគំនិត...
ភ្នំពេញ៖ នៅចុងសប្តាហ៍នេះ ឆាកដ៏ធំរបស់ការប្រគំតន្ត្រីទេសចរណ៍ Cambodia Mega Concert សហការជាមួយនឹងផលិតកម្មសាន់ដេ នឹងទៅជួបបងប្អូនខេត្តប៉ៃលិនដោយមានវត្តមាន កំពូលតារាចម្រៀងល្បីៗរួមមាន៖ លោក ឆាយ វីរៈយុទ្ធ កញ្ញា សុខ ពិសីលោក ខាន់ ជេមស៍ កញ្ញា យូរី លោក កែវ វាសនា លោក អ៊ីណូ លោក ចឺម កញ្ញា លីនដា និងតារាចម្រៀងជំនាន់ថ្មី ជាច្រើនរូបទៀតដោយប្រព្រឹត្តឡើង រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី៦ និងទី៧ ដោយមានការ Live ផ្ទាល់ក្នុងហ្វ៊េសប៊ុកផេកផ្លូវការ របស់ CAMBODIA BEER ចាប់ពីម៉ោង៨យប់តទៅ។ បងប្អូងនៅខេត្តប៉ៃលិន ក៏មានឱកាសក្នុងការឈ្នះរង្វាន់ម៉ូតូ Honda Dreams ស៊េរីថ្មី ចំនួន ២គ្រឿងផងដែរពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដោយគ្រាន់តែបងប្អូនជាវផលិតផល របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលមានដូចជា CAMBODIA BEER ភេសជ្ជៈប៉ូវកម្លាំងវើក ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល ទឹកក្រូចអាយស៍ IZE ភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី និងទឹកពិសាកម្ពុជា ដែលមានលក់តាមស្តង់នៅទីធ្លាប្រគំតន្រ្តី បងប្អូននឹងទទួលបានសន្លឹកឆ្នោត ក្នុងការផ្សងយករង្វាន់ម៉ូតូភ្លាមៗ។ ជាក់ស្តែង ការប្រគំតន្ត្រីទេសចរណ៍ Cambodia Mega Concert កាលពីសប្តាហ៍មុន នៅខេត្តត្បូងឃ្មុំ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសបានរកឃើញ អតិថិជនកំពូលសំណាងពីររូបដែលបានឈ្នះរង្វាន់ម៉ូតូគឺ៖ វ៉ីត វៃ រស់នៅខេត្តត្បូងឃ្មុំ និង អាត ឡូយ រស់នៅខេត្តត្បូងឃ្មុំ។ ក្នុងកម្មវិធីដដែលផងដែរ CAMBODIA BEER ក៏មានការចែករង្វាន់ម៉ូតូ Honda Click ស៊េរីថ្មី ៤គ្រឿង ដល់អតិថិជនសំណាង ៤រូប មកពីខេត្តត្បូងឃ្មុំ ៣នាក់ និងខេត្តកំពង់ចាម ១នាក់ ដែលមានឈ្មោះ៖ តាំង ប៊ុនធី, ផៃ សុខលីន , រ៉ា អ៊ុយស្រេង និងរឿន ផល់លាក់។ ចុងសប្តាហ៍នេះ បងប្អូនខាងប៉ៃលិន កុំភ្លេចមកទស្សនាព្រឹត្តិការណ៍ប្រគំតន្ត្រីទេសចរណ៍ ដ៏ធំរបស់ Cambodia Mega Concert ក្រែងសំណាងខ្ពស់ បានម៉ូតូថ្មីជិះទៅផ្ទះភ្លាមៗ! សម្រាប់ព័ត៌មានបន្ថែម ហ៊្វេសប៊ុកផេកផ្លូវការរបស់ CAMBODIA BEER៖ https://www.facebook.com/cambodiabeer
បរទេស៖ ប្រទេសចិនកាលពីថ្ងៃម្សិលមិញនេះ បានធ្វើការអំពាវនាវសុំឲ្យ មានការកាត់បន្ថយការបង្កហេតុ រវាងគ្នាក្រោយហេតុការណ៍វាយប្រហារ ដោយយន្តហោះដ្រូនទៅលើ វិមានក្រមឡាំងកាលពីព្រឹកថ្ងៃពុធ ដែលរុស្សីបានហៅការវាយប្រហារនេះ ជាការប៉ុនប៉ង់សម្លាប់មេដឹកនាំរុស្សីលោក Vladimir Putin ពីសំណាក់ប្រទេសអ៊ុយក្រែន។ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យរបស់ ក្រសួងការបរទេសចិនលោកស្រី Mao Ning បានពោលថា៖ ជំហរបស់ប្រទេសចិនចំពោះមុខ វិបត្តិនៅអ៊ុយក្រែនគឺច្បាស់ និងរក្សាលំនឹងដដែល។...
ភ្នំពេញ ៖ លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានស្នើឲ្យលោកស្រី Ülkü Kocaefe ឯកអគ្គរដ្ឋទូតតួកគី ប្រចាំកម្ពុជា និងលោកស្រី Zöre AKŞAHİN ŞİMŞEK ទីប្រឹក្សាពាណិជ្ជកម្មដំបូងនៃស្ថានទូតតួកគី លើកទឹកចិត្តកៀងគរធុរជន និងវិនិយោគិនតួកគីមកបណ្តាក់ទុននៅកម្ពុជា ជាពិសេសក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងការកែច្នៃម្ហូបតាមស្តង់ដាហាឡាល ។...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការណែនាំដល់អ្នកទស្សនាទាំងអស់ កុំប៉ះពាល់វត្ថុទាំងឡាយណាបានដំឡើង នៅពហុកីឡដ្ឋានជាតិមរតកតេជោ ជាពិសេសអំពូលភ្លើង (Light Stick) ខណៈល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣នេះ កម្ពុជានឹងបើកសម្ពោធព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ជាផ្លូវការហើយ។ តាមរយៈសារតេឡេក្រាម នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ក្រសួងអប់រំ បានបញ្ជាក់ថា...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញ សេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ ដល់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តី ជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា...
ភ្នំពេញ៖ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានប្រកាសផ្ដល់រង្វាន់លើកទឹកចិត្តចំនួន ១ម៉ឺនដុល្លារ ដល់កីឡាករ កីឡាការិនី ហែលទឹកដែលដណ្តើមបានមេដាយមាស។ នាឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយគ្រូបង្វឹក កីឡាករ កីឡាការិនី ចំនួន ៤៩រូប នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ លោកទេសរដ្ឋមន្ត្រី...
បរទេស៖ រដ្ឋមន្ត្រីការបរទេសនៃ ប្រទេសអ៊ីតាលីលោក Antonio Tajani បានប្រកាសលប់ចោល ដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសបារាំង កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដោយបានចោទប្រកាន់ថា រដ្ឋមន្ត្រីក្រសួងការមហាផ្ទៃបារាំងលោក Gerald Darmanin បានធ្វើការប្រមាថ និងរិះគន់មកលើនាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រីGioria Meloni ចំពោះមុខបញ្ហាដោះស្រាយ កិច្ចការងារអន្តោប្រវេស។ យោងតាមការចេញផ្សាយរបស់ RT លោករដ្ឋមន្ត្រីការបរទេសអ៊ីតាលីរូបនេះ...
អ៊ីស្តង់ប៊ុល៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ថា លោក Kemal Kilicdaroglu ដែលគាំទ្រដោយសម្ព័ន្ធភាពប្រឆាំង៦ គណបក្សបានថ្លែងថា ប្រសិនបើគាត់ឈ្នះក្នុងការបោះឆ្នោត គាត់នឹងនាំមកនូវសេរីភាព និងលទ្ធិប្រជាធិបតេយ្យដល់ប្រទេសតួកគី ទោះត្រូវការអ្វីក៏ដោយ ។ គាត់បានប្រាប់ដល់ទូរទស្សន៍ BBC ថា “យុវជនចង់បានលទ្ធិប្រជាធិបតេយ្យ” ។ “ពួកគេមិនចង់ឲ្យប៉ូលិសមកដល់...
AMSTERDAM៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ថា លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន នឹងជួបប្រជុំនៅឯតុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ថា (ICC) នៅទីក្រុងឡាអេ នៅថ្ងៃព្រហស្បតិ៍នេះ ដោយតុលាការបានឲ្យដឹងដោយ មិនផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ ។ គួររំលឹកថា...