ភ្នំពេញ៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ ដើម្បីពិនិត្យនិងពិភាក្សាលើរបាយការណ៍លទ្ធផលការងារអធិការកិច្ចនៅតាមបណ្តាខេត្តមួយចំនួនក្នុងឆ្នាំ២០២៥។ ក្នុងឱកាសថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦នេះដែរ លោករដ្ឋមន្ត្រី បានផ្តល់ការណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញទាំងអស់ឱ្យបន្តយកចិត្តទុកដាក់បន្ថែមលើការរៀបចំយន្តការរបាយការណ៍លទ្ធផលអធិការកិច្ចឱ្យមានលក្ខណៈពេញលេញ ការពង្រឹងយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលអធិការកិច្ចនិងតាមដានការអនុវត្តច្បាប់ជាប្រព័ន្ធ ព្រមទាំងការចូលរួមកែលម្អការផ្តល់សេវាសាធារណៈរបស់អង្គភាពរងអធិការកិច្ចឱ្យកាន់តែប្រសើរបន្ថែមជូនប្រជាពលរដ្ឋ៕
ស្វាយរៀង ៖ ក្រុមប្រតិបត្តិការចម្រុះ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ ដោយមានការដឹកនាំសម្របសម្រួលនីតិវិធី ពីលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះត្រួតពិនិត្យឆែកឆេរទីតាំងក្រុមហ៊ុនកាស៊ីណូ សៀងហៃ រីហ្សត ស្ថិតក្នុងភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង បន្ទាប់ពីរកឃើញតម្រុយសង្ស័យពាក់ព័ន្ធការលបលួចធ្វើអាជីវកម្មអនឡាញខុសច្បាប់។...
បរទេស៖ ចក្រភពអង់គ្លេសនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចពិភាក្សា ដែលមានគោលបំណងបង្កើតសម្ព័ន្ធភាពនៃប្រទេសនានា ដើម្បីស្វែងរកមធ្យោបាយដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ការធានាសុវត្ថិភាពផ្លូវទឹកដ៏សំខាន់នេះគឺជាបញ្ហាសម្រាប់ប្រទេសដទៃទៀតដើម្បីដោះស្រាយ។ យោងតាមសារព័ត៌មាន The Jerusalem Post ចេញផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ថា រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Yvette...
រាជធានីភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំខែ ដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពការងារសំខាន់ៗប្រចាំខែ របស់ធនាគារ ARDB ដែលអនុវត្តស្របតាមផែនការសកម្មភាពប្រចាំឆ្នាំរបស់ធនាគារ ARDB រួមទាំងទិសដៅការងារ និងរកដំណោះស្រាយលើបញ្ហាប្រឈមនានា ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ នារសៀលថ្ងៃ ព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២៦...
ខេត្តព្រះវិហារ៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានដឹកនាំប្រតិភូនាំយកអំណោយរួមមានគ្រឿងឧបភោគបរិភោគ ម៉ូតូ សម្ភារប្រើប្រាស់ និងថវិកា ជូនដល់រដ្ឋបាលខេត្តព្រះវិហារ និងតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដើម្បីចូលរួមលើកទឹកចិត្ត និងថ្លែងអំណរគុណចំពោះកងទ័ព ដែលបានលះបង់កម្លាំងកាយចិត្ត ការពារបូរណភាពទឹកដី សុខសន្តិភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ។ កម្មវិធីនេះត្រូវបានប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ នៅតំបន់ទឹករងព្រះវិហារ។ ក្នុងឱកាសនោះ...
អ៊ីរ៉ង់ បដិសេធការអះអាងពីបទឈប់បាញ់របស់លោក ដូណាល់ ត្រាំ ដោយថាជាការមិនពិត និងគ្មានមូលដ្ឋាន អ៊ីរ៉ង់ នៅតែបន្តបាញ់មីស៊ីលបន្ថែមទៀតទៅលើអ៊ីស្រាអែល និងរដ្ឋអារ៉ាប់នៅឈូងសមុទ្រពែក្ស តម្លៃប្រេងកើនឡើង ជាង ៤% បន្ទាប់ពីលោក ដូណាល់ ត្រាំ ថ្លែងសុន្ទរកថាជាតិលើកដំបូង ចាប់តាំងពីសង្គ្រាមអ៊ីរ៉ង់ ចិន បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការដាក់ពង្រាយ មីស៊ីលរយៈចម្ងាយ...
សម្តេចតេជោ ប្រាប់ទៅមិត្តសិង្ហបុរីថា កម្ពុជារក្សាជំហរបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព នាយឧត្តមសេនីយ៍ ទៀ សីហា ៖ កងយោធពលខេមរភូមិន្ទ មានសមត្ថភាពគ្រប់គ្រាន់ការពារទឹកដី ក្រសួងព័ត៌មាន ផ្អាកពិធីជួបជុំរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយអ្នកសារព័ត៌មាន សម្រាប់ឆ្នាំ២០២៦ លោក ប៉ែន បូណា ៖ ទោះក្នុងពេលប្រារព្ធ ពិធីបុណ្យចូលឆ្នាំ...
ភ្នំពេញ៖ ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “ការបង្កភាពងាយស្រួលដល់បម្លាស់ទីសេវាវិជ្ជាជីវៈវិស្វកម្ម” នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា បានលើកឡើងពីសារៈសំខាន់នៃការពង្រឹងសមត្ថភាពវិស្វករ និងកិច្ចសហប្រតិបត្តិការតំបន់ ដែលមិនត្រឹមតែជាការផ្លាស់ប្តូរបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសដ៏មានតម្លៃក្នុងការសិក្សាវិធីសាស្ត្រថ្មីៗក្នុងទិសដៅអភិវឌ្ឍន៍វិស័យសំណង់នៅអាស៊ាន។ ជាមួយនឹងការអបអរសាទរសិក្ខាកាមទាំង៦២នាក់(ស្រ្តី៤នាក់)ក្នុងអនុតំបន់មេគង្គដែលរួមមានវិស្វករកម្ពុជា វៀតណាម ឡាវ និងមីយ៉ាន់ម៉ា បានបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យនាពេលនេះ...
តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានច្រានចោលការកត់សម្គាល់របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អំពីអ៊ីរ៉ង់ដែលស្វែងរកបទឈប់បាញ់ថា “មិនពិត និងគ្មានមូលដ្ឋាន”។ អ្នកនាំពាក្យក្រសួងការបរទេសលោក Esmaeil Baghaei បានបដិសេធការកត់សម្គាល់របស់លោក ត្រាំ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social ដែលថាប្រធានាធិបតីអ៊ីរ៉ង់ “ទើបតែស្នើសុំសហរដ្ឋអាមេរិកឱ្យមានបទឈប់បាញ់”។ លោក ដូណាល់ ត្រាំ បានបន្ថែមថា...
បរទេស៖ អ៊ីរ៉ង់ថ្ងៃព្រហស្បតិ៍នេះ បានបន្តបាញ់មីស៊ីលបន្ថែមទៀតទៅលើអ៊ីស្រាអែល និងរដ្ឋអារ៉ាប់ឈូងសមុទ្រពែក្ស ដែលបង្ហាញពីសមត្ថភាពបន្តវាយប្រហាររបស់ទីក្រុងតេហេរ៉ង់ ទោះបីជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា ការគំរាមកំហែងពីប្រទេសនេះស្ទើរតែត្រូវបានលុបចោល ហើយបានព្យាករណ៍ថាសង្គ្រាមនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះក៏ដោយ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ថា ការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើប្រទេសជិតខាងរបស់ខ្លួន រួមជាមួយនឹងការរឹតត្បិតនៅលើច្រកសមុទ្រហ័រមូស បានរំខានដល់ការផ្គត់ផ្គង់ថាមពលរបស់ពិភពលោក ជាមួយនឹងផលប៉ះពាល់ឆ្ងាយហួសពីមជ្ឈិមបូព៌ា។ នោះបានបង្ហាញថាជាគុណសម្បត្តិជាយុទ្ធសាស្ត្រដ៏ធំបំផុតរបស់អ៊ីរ៉ង់នៅក្នុងសង្គ្រាម។...