តាកែវ ៖ វឌ្ឍនភាពថ្មីនៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់កំណាត់ទី២ មុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត។ នារសៀលថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២៦ លោក ស៊ុន...
ភ្នំពេញ ៖ ក្នុងរយៈពេល១ខែ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ សមត្ថកិច្ចនគរបាលជាតិ គ្រប់មូលដ្ឋាន បានបន្តបង្ក្រាបករណីល្បែងស៊ីសង សរុប២២ករណី ឃាត់ខ្លួនជនងប់ល្បែង៧៤នាក់។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។ ក្នុងចំណោមជនងប់ល្បែងដែលសមត្ថកិច្ចឃាត់ខ្លួននោះ មាន៣៨នាក់ត្រូវបាននគរបាលជាតិ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដែលពេលនេះកំពុងឃុំខ្លួនក្នុងពន្ធនាគារ ខណៈ៣៦នាក់ទៀតធ្វើកិច្ចសន្យាបញ្ឈប់ និងមួយចំនួនទៀតកំពុងស្វែងរកចាប់ខ្លួន។ បើធៀបនឹងខែកុម្ភៈ ករណីល្បែងស៊ីសងក្នុងខែមីនា បានថយចុះ៥ករណី...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានលើកទឹកចិត្តដល់វិស័យឯកជនទាំងអស់ «កុំមានការស្ទាក់ស្ទើរ» ក្នុងការលើកឡើងរាល់បញ្ហាប្រឈម ឧបសគ្គ ឬកង្វល់នានា កំពុងជួបប្រទះក្នុងការធ្វើធុរកិច្ចនៅកម្ពុជា។ វេទិកាដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងគោលបំណងបើកទំព័រថ្មីនៃកិច្ចសន្ទនាដោយត្រង់ទៅត្រង់មក និងស៊ីជម្រៅ ដើម្បីជំរុញបរិយាកាសវិនិយោគនៅកម្ពុជាឱ្យកាន់តែមានភាពទាក់ទាញ និងប្រកបដោយបរិយាបន្ន។ ពិធីទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី១...
កណ្តាល ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួល បន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាអនុប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយ មូលដ្ឋានស្រុកខ្សាច់កណ្តាល នៅព្រឹកថ្ងៃព្រហស្បត្តិ៍ទី២ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីបំពាក់មេដាយសំរឹទ្ធការងារ ជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃរដ្ឋបាលស្រុកខ្សាច់កណ្តាលចំនួន ២៣៧នាក់។ នៅក្នុងពិធីបំពាក់មេដាយសំរឹទ្ធការងារ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អះអាងថា សហរដ្ឋអាមេរិក បានកំទេចទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ចោលទាំងស្រុង ហេីយបញ្ជាក់ថា អាមេរិកជិតឈានដល់ទីបញ្ចប់នៃការបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ហេីយ។ ខណៈដែលលោក ដូណាល់ ត្រាំ បានឧ្យដឹងថា សហរដ្ឋអាមេរិកកំពុងជិតដល់ការបញ្ចប់នៃគោលបំណងស្នូលរបស់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ង់ ដោយបានគំរាមវាយប្រហារអ៊ីរ៉ង់ យ៉ាងខ្លាំងបំផុត ក្នុងរយៈពេលពីរទៅបីសប្តាហ៍ខាងមុខ ដែលជាពេលវេលាដែលលោកទើប តែបានកំណត់សម្រាប់បញ្ចប់សង្គ្រាមរយៈពេលមួយខែ។ លោក ដូណាល់ ត្រាំ...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង បានឧ្យដឹងថា ប្រទេសចិន បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការដាក់ពង្រាយមីស៊ីល រយៈចម្ងាយឆ្ងាយរបស់ជប៉ុន នៅក្នុងខេត្ត Kumamoto និង Shizuoka។ យោងតាមរបាយការណ៍ មីស៊ីលរយៈចម្ងាយឆ្ងាយ ដែលមានសមត្ថភាពតបតត្រូវបាន នាំយកមកប្រើប្រាស់ជាលើកដំបូង នៅមូលដ្ឋានកងកម្លាំងការពារខ្លួនដីគោក (GSDF) ចំនួនពីរនៅក្នុងប្រទេសជប៉ុន។ លោកស្រី...
កោះកុង ៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងអំណរគុណឥណ្ឌាបន្តគាំទ្រចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត «កម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម» និងធានាថាប្រជាពលរដ្ឋគ្រប់រូបអាចរស់នៅដោយសុវត្ថិភាព។ ការថ្លែងអំណរគុណរបស់ លោកបណ្ឌិត លី ធុជ នាឱកាសអញ្ជើញអបអរសាទរការប្រកាសឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RTវិមានក្រឹមឡាំង បានច្រានចោលការអះអាងរបស់មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky ដែលបានចោទថាទីក្រុងមូស្គូ បានចេញឱសានវាទរយៈពេលពីរខែ សម្រាប់ទីក្រុងគៀវដើម្បីដកខ្លួនចេញពីតំបន់ Donbass របស់រុស្ស៊ីដោយក្រុងមូស្គូ ទទូចថាកងទ័ពគួរតែចាកចេញពីតំបន់នេះ ជាយូរមកហើយ ។ ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃពុធ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា...
បរទេស៖ ប្រទេសវៀតណាម មានគម្រោងពង្រីកសមត្ថភាពផ្ទុកប្រេងឆៅរបស់ខ្លួន ដោយលោកនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញ ឈីញ បានជំរុញឱ្យសាងសង់កន្លែង បម្រុងជាតិនៅស្រុក Nghi Son និងគម្រោងស្រដៀងគ្នានៅកន្លែងផ្សេងទៀត ដើម្បីពង្រឹងសន្តិសុខថាមពល។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ថា នាយករដ្ឋមន្ត្រី...
បរទេស៖ នៅថ្ងៃព្រហស្បតិ៍នេះ កម្មករនៅសហគ្រាសរដ្ឋ និងក្រុមសម្ព័ន្ធមិត្ត បានប្រមូលផ្តុំគ្នា នៅខាងក្រៅក្រសួងថាមពល នៅក្នុងប្រទេសថៃ ដើម្បីប្រឆាំងនឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ ដោយជំរុញឱ្យរដ្ឋាភិបាលដោះស្រាយវិបត្តិថាមពល, ថ្លៃអគ្គិសនីខ្ពស់ និងថ្លៃដើមរស់នៅកើនឡើង។ យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ថា នៅម៉ោង ០៩:៣០នាទីព្រឹក ក្រុមបាតុករបានអាន សេចក្តីថ្លែងការណ៍មួយ ដោយអំពាវនាវឱ្យរដ្ឋាភិបាល...