ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧត្តុនិយម បានឱ្យដឹងថា នៅរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ សីតុណ្ហភាពអាចឡើងដល់ ៤០អង្សារ ។ បើតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក នាថ្ងៃទី២ មេសា បន្ទាប់ពីធ្វើការតាមដាន វិភាគ និងព្យាករស្ថានភាពអាកាសធាតុ ដោយផ្អែកលើបាតុភូតសកល និង...
សៀមរាប៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយថ្នាក់ដឹកនាំ មន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបបងប្អូនសហគមនាគមន៍ស្រូវនាងអំ និងពិនិត្យការដ្ឋានស្ថាបនាផ្លូវជនបទ ១ខ្សែ ជាផ្លូវក្រាលកៅស៊ូ២ជាន់ (DBST) និងផ្លូវក្រាលបេតុ មានប្រវែងសរុប ១០គ.ម. ទទឹង ៧ម៉ែត្រ តភ្ជាប់ពីភូមិត្រពាំងក្រសាំង...
ភ្នំពេញ៖ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦នេះ នៅទិសខេត្តឧត្តរមានជ័យ កម្លាំងជំនាញអង្គភាពCMAC បានប្រតិបត្តិការដោះបន្សាបគ្រាប់បែកទ ម្លាក់ពីយន្តហោះប្រភេទMK-82 ទម្ងន់ប្រមាណជាង២៣០គីឡូក្រាម ប្រកបដោយជោគជ័យ និងសុវត្ថិភាព។ បើយោងតាមគណនីហ្វេសប៊ុក របស់លោក ហេង រតនា បានឱ្យដឹងថា គ្រាប់បែកMK-82 នេះបានកប់ក្នុងដីជម្រៅជាង១៣ម៉ែត្រ! គ្រាប់បែកទម្លាក់ពីយន្តហោះMK-82 ផលិតនៅឆ្នាំ២០១០ ដោយក្រុមហ៊ុន GDG...
តាកែវ៖ អនុវត្តតាមបញ្ជាដ៏ម៉ឺងម៉ាត់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១១និង៥០នាទី បានសហការជាមួយស្នងការដ្ឋានខេត្តតាកែវ ដោយមានការដឹកនាំ និងសម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានស្រាវជ្រាវ និងបង្ក្រាបក្រុមឧក្រិដ្ឋជន ជួញដូរគ្រឿងញៀន ប្រដាប់ដោយអាវុធ ស្ថិតនៅចំណុចភូមិពូនភ្នំ ឃុំត្រពាំងសាប...
បរទេស៖ ប្រេងបានកើនឡើងជាង ៤% ហើយភាគហ៊ុនអាស៊ីបានធ្លាក់ចុះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងសុន្ទរកថាជាតិលើកដំបូង របស់លោកចាប់តាំងពីសង្គ្រាមអ៊ីរ៉ង់បានចាប់ផ្តើម ដោយលោកថា សហរដ្ឋអាមេរិកនឹងបន្តវាយ ប្រហារអ៊ីរ៉ង់ឱ្យកាន់តែខ្លាំង។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ថា លោក ត្រាំ ក៏បាននិយាយនៅក្នុងសុន្ទរកថារបស់លោកនៅយប់ថ្ងៃពុធថា សហរដ្ឋអាមេរិកនឹង...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អះអាងថា សហរដ្ឋអាមេរិក កំពុងរុះរើជាប្រព័ន្ធនូវសមត្ថភាពរបស់អ៊ីរ៉ង់ ក្នុងការគំរាមកំហែងអាមេរិក។ ប្រធានាធិបតីអាមេរិករូបនេះក៏បានអះអាងថា សហរដ្ឋអាមេរិក បានកំទេចទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ចោលទាំងស្រុង ហេីយបញ្ជាក់ថា អាមេរិកជិតឈានដល់ទីបញ្ចប់នៃការបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ហេីយ។ ខណៈពេលដែលលោក ដូណាល់ ត្រាំ បានឧ្យដឹងថា សហរដ្ឋអាមេរិកកំពុងជិតដល់ការបញ្ចប់នៃគោលបំណងស្នូលរបស់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ង់ ដោយបានគំរាមវាយប្រហារអ៊ីរ៉ង់ យ៉ាងខ្លាំងបំផុតក្នុងរយៈពេលពីរទៅបីសប្តាហ៍ខាងមុខ ដែលជាពេលវេលាដែលលោកទើបតែបានកំណត់សម្រាប់បញ្ចប់សង្គ្រាមរយៈពេលមួយខែ។ លោក...
បាត់ដំបង ៖ តំណាងអយ្យការអមសាលារដំបូងខេត្តបាត់ដំបង នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ បានសម្រេចចោទប្រកាន់ ឈ្មោះ ស៊ីវ ជ័យសិដ្ឋ ដែលបុកមនុស្សស្លាប់៦នាក់ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ចំនួន ២បទល្មើស ដោយបានបំបែកជា ២សំណុំរឿងផ្សេងគ្នាផងដែរ។ ក្នុងករណីនេះ អយ្យការបានបំបែកជា ២សំណុំរឿង ដោយសំណុំរឿងទី១ ត្រូវបានចោទប្រកាន់ពីបទ...
ភ្នំពេញ ៖ ក្រសួងព័ត៌មាន ក្រសួងកិច្ចការនារី និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានហាមឃាត់ការផលិត ផ្សព្វផ្សាយ និងចែកចាយបន្តនូវមាតិកា ដែលប៉ះពាល់ដល់វប្បធម៌ ប្រពៃណីជាតិ ទំនៀមទម្លាប់ កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃស្ត្រីខ្មែរ។ ការហាមឃាត់នេះ បន្ទាប់ពីក្រសួងទាំង៣ បានពិនិត្យឃើញថា កន្លងមក ក្រសួងព័ត៌មាន ធ្លាប់បានផ្តល់នូវសេចក្តីណែនាំ ដល់អ្នកផលិតមាតិកាផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនង...
ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែចេត្រ ឆ្នាំម្សាញ់សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃ២ ខែមេសា ឆ្នាំ២០២៦ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បានប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល ទទួលអំណរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ...
ភ្នំពេញ៖ នៅទីស្នាក់ការកណ្តាល ប.ស.ស. នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. លើកទី៤ អាណត្តិទី២ ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការបង្កើនចំណូល កាត់បន្ថយចំណាយ និងការធ្វើឱ្យកិច្ចការទាំងឡាយប្រកបដោយតម្លាភាព ជាពិសេសនៅក្នុងកាលៈទេសៈជួបបញ្ហាប្រឈមនៃវិបត្តិសកល...