ភ្នំពេញ៖ ថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៦ – ខណៈដែលប្រជាជនកម្ពុជាត្រៀមខ្លួនប្រារព្ធពិធីបុណ្យ ចូលឆ្នាំខ្មែរ ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានផ្ដល់ប្រូម៉ូសិនមានពេលកំណត់ ដោយបញ្ចុះតម្លៃ ១០%លើតម្លៃសំបុត្រ Deluxe និងឱកាសដើម្បីទទួលបាន សំបុត្រ Eco ក្នុងការបញ្ចុះតម្លៃ ១០០%។ ជាមួយនឹងជើងហោះហើរប្រចាំថ្ងៃរបស់ Vietjet...
ភ្នំពេញ៖ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា រាល់បទល្មើសដែលបានកើតឡើង នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ មានបទល្មើសប្រមាណ៩៦%ហើយ ដែលត្រូវបានកម្លាំងមានសមត្ថកិច្ចស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួន មកដាក់ទោសទៅតាមច្បាប់ ខណៈសមិទ្ធផលទាំងនេះ កើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរ និងកងកម្លាំងរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ និងជួយពីកាំម៉េរ៉ាសុវត្ថិភាព។ ការលើកឡើងរបស់លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី១ ត្រួតពិនិត្យ...
ភ្នំពេញ ៖ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណាបានអះអាងថា ទោះក្នុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំ ក៏រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជា មិនភ្លេចកាតព្វកិច្ច «ការពារបូរណភាពទឹកដី និងប្រជាជន» ដែលជាអាទិភាពខ្ពស់បំផុត របស់ខ្លួនឡើយ។ លោកបន្តថា ការងារការទូតសកម្ម នៅតែដំណើរការឥតឈប់ឈរ...
ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ អាជ្ញាធរមូលដ្ឋានកម្រិតឃុំ បានដឹកនាំកម្លាំងសហគមន៍ ចុះអនុវត្តសកម្មភាពបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាមយ៉ាងសកម្ម ក្នុងភូមិសាស្ត្រចំនួន៣ គឺភូមិទឹកក្រហម ភូមិសង្គមថ្មី និងភូមិចាត់តាំង។ សកម្មភាពនេះដឹកនាំដោយក្រុមប្រឹក្សាឃុំ និងមេភូមិ សហការជាមួយកម្លាំងប្រជាការពារ និងក្រុមទ្រទ្រង់សុខភាពភូមិ ដោយបានចាត់តាំងកម្លាំងសរុបចំនួន ៥០នាក់ បែងចែកជា ៥ក្រុម ដើម្បីចុះដាក់ថ្នាំអាបែតតាមគ្រួសារប្រជាពលរដ្ឋ និងតាមតំបន់មានហានិភ័យខ្ពស់។...
បរទេស៖ តម្លៃប្រេង និងឧស្ម័នដែលកើនឡើងខ្ពស់នៅអឺរ៉ុប ដែលជាលទ្ធផលនៃសង្គ្រាមអ៊ីរ៉ង់ដែលកំពុងបន្ត នឹងមិនវិលត្រឡប់មករកកម្រិតធម្មតាវិញក្នុងពេលឆាប់ៗនេះទេ ទោះបីជាសន្តិភាពត្រូវបានប្រកាសនៅថ្ងៃស្អែកក៏ដោយ នេះបើយោងតាមការព្រមានរបស់ស្នងការផ្នែកថាមពលរបស់សហភាពអឺរ៉ុប កាលពីថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ថា លោក Dan Jørgensen បាននិយាយថា ទោះបីជាមិនមានការខ្វះខាតការផ្គត់ផ្គង់ប្រេង និងឧស្ម័នភ្លាមៗនៅក្នុងប្លុកដែលមានសមាជិកចំនួន ២៧ ប្រទេសក៏ដោយ ក៏នៅតែមានសម្ពាធលើការផ្គត់ផ្គង់ប្រេងម៉ាស៊ូត...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជំរុញឱ្យប្រទេសដែលទិញប្រេងពីមជ្ឈិមបូព៌ា ឱ្យបើកច្រកសមុទ្រហ័រមូសដោយប្រើកម្លាំង លុះត្រាតែអ៊ីរ៉ង់បើកផ្លូវដឹកជញ្ជូនដ៏សំខាន់ឡើងវិញសម្រាប់នាវាទាំងអស់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ថា លោក ដូណាល់ ត្រាំ បានធ្វើការអំពាវនាវបែបនេះនៅក្នុងសុន្ទរកថាលើកដំបូងរបស់លោកទៅកាន់ប្រជាជាតិនៅថ្ងៃពុធ បន្ទាប់ពីលោកបានរិះគន់សមាជិកណាតូអស់រយៈពេលជាច្រើនសប្តាហ៍ចំពោះការបដិសេធមិនបញ្ជូននាវាចម្បាំងទៅកាន់តំបន់នេះ និងចូលរួមជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាមរបស់ពួកគេ។ លោក ត្រាំ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុមានប្រសាសន៍ទៅកាន់មិត្តសិង្ហបុរីថា កម្ពុជានៅតែថែរក្សាបទឈប់បាញ់រវាងកម្ពុជា-ថៃឱ្យមានប្រសិទ្ធភាពខ្ពស់ និងយូរអង្វែង ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជាបានថ្លែងឱ្យដឹងក្រោយបញ្ចប់កិច្ចជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោក ផាង ឈីវី ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំនៅកម្ពុជា នៅថ្ងៃទី២ ខែមេសា...
ស្ទឹងត្រែង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានដែកបាឡេ ១កន្លែង ប្រវែង ៥៨ម៉ែត្រ ទទឹង ៦ម៉ែត្រ ស្ថិតនៅភូមិកញ្ចាញទឹក ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលជាគម្រោងរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ។ ជាកិច្ចចាប់ផ្ដើម លោក...
ភ្នំពេញ៖ នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក សេង សក្ដា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ របស់លោក ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបពិភាក្សា ការងារជាមួយលោកFaiyaz Murshid Kazi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ប្រចាំព្រះរាជាណាចក្រកម្ពុជា...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ ដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី...