កំពង់ធំ៖ លោក អេង ទូច រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្ទឹងសែន និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង លោក ឡុង គឺសឹង អភិបាល នៃគណៈអភិបាលក្រុងស្ទឹងសែន ព្រមទាំងក្រុមការងាររដ្ឋបាលក្រុងស្ទឹងសែន ចៅសង្កាត់ទាំង៣ បានអញ្ជើញក្នុងពិធីចែកស្បៀង ជូនប្រជាពលរដ្ឋក្រីក្រកំរិត១ ចំនួន៤០០គ្រួសារក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ !ដែលមានទីតាំង ស្ថិតនៅបរិវេណវត្តសែនសេរី (ហៅវត្តក្តីសែន) សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន...
ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានបន្តដាក់ចេញនូវវិធានការបន្ថែមទៀត ដោយចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែម ដោយរដ្ឋទទួលបន្ទុកជំនួស ចំនួន១០% ទាំងស្រុង ចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG ។ យោងតាមសេចក្តីណែនាំ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងនិន្នាការនៃការកើនឡើងថ្លៃ ប្រេងម៉ាស៊ូត និងឧស្ម័ន LPG លើទីផ្សារអន្តរជាតិ និងក្នុងគោលបំណង...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បង្ហាញក្តីសង្ឃឹមមុតមាំថា សមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុនដែលបង្កើតឡើងដោយលោក ហៃ វណ្ណា នឹងអាចរក្សាបាននិរន្តរភាពរយៈពេលយូរសម្រាប់ថ្ងៃអនាគត។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានថ្លែងឱ្យដឹងថា ក្រោយបញ្ចប់កិច្ចជំនួបរវាងសម្តេច តេជោ និងក្រុមការងារសមាគម ជនជាតិខ្មែរ រស់នៅប្រទេសជប៉ុន ដឹកនាំដោយ...
ភ្នំពេញ ៖ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ កម្ពុជា បានដាក់ឱ្យដំណើរការ «កម្មវិធីកិច្ចសហការរវាងការស្រាវជ្រាវនិងអភិវឌ្ឍន៍ ជាមួយធុរកិច្ច ដើម្បីលើកកម្ពស់នវានុវត្តន៍សហគ្រិនភាពបច្ចេកវិទ្យាអាកាសធាតុ»ដែលជាគំនិតផ្តួចផ្តើមថ្នាក់តំបន់ ផ្អែកលើការវិនិយោគ ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។ ក្រោមការផ្តល់ហិរញ្ញប្បទានពីមូលនិធិអាកាសធាតុបៃតង (GCF) តាមរយៈអង្គភាពទទួលបន្ទុកគឺ ធនាគារអភិវឌ្ឍន៍កូរ៉េ (KDB), កម្មវិធីនេះគាំទ្រសហគ្រាសដែលត្រៀមលក្ខណៈរួចរាល់សម្រាប់ទទួលការវិនិយោគ...
បរទេស៖ មន្ត្រីជាន់ខ្ពស់មកពីប្រទេសឡាវ វៀតណាម និងថៃ បានជួបប្រជុំគ្នានៅទីក្រុងប៉ាក់សេ ប្រទេសឡាវ កាលពីថ្ងៃទី៣ ខែមេសា ដើម្បីស្តារឡើងវិញនូវច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច ដែលជាផ្លូវប្រវែង ១.៤៥០ គីឡូម៉ែត្រ ដែលតភ្ជាប់តំបន់នេះ។ យោងតាមសារព័ត៌មាន The Laotian Times ចេញផ្សាយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ថា ដោយមានប្រតិភូជិត ៤០០នាក់...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គមនៅថ្ងៃអាទិត្យ ដែលជាសារមួយដែលហាក់ដូចជាបង្ហាញពីការពង្រីកថ្ងៃផុតកំណត់ សម្រាប់អ៊ីរ៉ង់ ក្នុងការបើកច្រកសមុទ្រហ័រមូសឡើងវិញ។ នៅថ្ងៃទី ២១ ខែមីនា លោក ត្រាំ បានគំរាមថានឹង “វាយប្រហារ និងបំផ្លាញ” រោងចក្រថាមពលអ៊ីរ៉ង់ ប្រសិនបើប្រទេសនេះបរាជ័យក្នុងការបើកច្រកសមុទ្រនេះទាំងស្រុងក្នុងរយៈពេល ៤៨ ម៉ោង។ ពីរថ្ងៃក្រោយមក លោកបានពន្យារពេលការវាយប្រហារលើរោងចក្រថាមពលរយៈពេល...
បរទេស៖ តម្លៃប្រេងបានកើនឡើងនៅថ្ងៃចន្ទ ដោយសារតែការភ័យខ្លាចជាបន្តបន្ទាប់នៃការខាតបង់ការផ្គត់ផ្គង់ ដោយសារតែការរំខានដល់ការដឹកជញ្ជូននៅក្នុងតំបន់ផលិតប្រេងដ៏សំខាន់នៅមជ្ឈិមបូព៌ា ពីសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ថា ប្រេងឆៅប្រភេទ Brent បានកើនឡើង 1.71 ដុល្លារ ឬ 1.6 ភាគរយ ដល់ 110.74 ដុល្លារក្នុងមួយបារ៉ែល...
បរទេស៖ លោក Koo Yun-cheol រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង បានទទួលការសន្យាពីអ្នកតំណាងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រពែក្ស ដើម្បីផ្តល់អាទិភាពដល់ការផ្គត់ផ្គង់ថាមពល និងសុវត្ថិភាពនាវា ចំពេលមានការរំខានដល់ច្រកសមុទ្រ Hormuz ដោយសារសង្គ្រាមអ៊ីរ៉ង់។ ការប្តេជ្ញាចិត្តទាំងនេះគ្របដណ្តប់លើការនាំចូលសំខាន់ៗដូចជាប្រេង ឧស្ម័នធម្មជាតិរាវ (LNG) និងជី ដែលមានសារៈសំខាន់ចំពោះសេដ្ឋកិច្ចកូរ៉េខាងត្បូង។ ការសន្យានេះកើតឡើង ខណៈដែលការបិទផ្លូវទឹកយុទ្ធសាស្ត្រជំរុញឱ្យតម្លៃថាមពលសកលកើនឡើង និងបង្កើនការភ័យខ្លាចលើសន្តិសុខផ្គត់ផ្គង់។ យោងតាមវែបសាយ MSN ចេញផ្សាយនៅថ្ងៃទី៥...
ភ្នំពេញ៖ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍សម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពរបស់មន្ត្រីនៃអាជ្ញាធរមានសមត្ថកិច្ចមួយចំនួន ដែលបានរំលោភបំពានលើសកម្មភាពប្រកបវិជ្ជាជីវៈរបស់មេធាវី និងការបង្ខំឱ្យមេធាវីបំពានលើការសម្ងាត់ក្នុងវិជ្ជាជីវៈរបស់ខ្លួន។ យោងតាមសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ គណៈមេធាវីបានសង្កេតឃើញថា មានករណីរំលោភបំពានមួយចំនួនបានកើតឡើងដូចជា៖ -ការឃាត់ខ្លួនមេធាវី ដែលកំពុងបំពេញតួនាទីតំណាងឱ្យកូនក្តីក្នុងវិវាទអចលនទ្រព្យ។-ការបង្ខំឱ្យមេធាវីអនុវត្តកិច្ចការ ដែលជាសមត្ថកិច្ចរបស់អាជ្ញាធរតុលាការ ឬមន្ត្រីនគរបាលយុត្តិធម៌។-ការបង្ខំឱ្យមេធាវីទម្លាយការសម្ងាត់ នៃទំនាក់ទំនងរវាងមេធាវី និងកូនក្តី។-ការប្តឹងមេធាវី ទាក់ទងនឹងការបំពេញតួនាទីតំណាងដោយអាណត្តិ និងការផ្តល់យោបល់ផ្នែកច្បាប់ជូនកូនក្តី។ គណៈមេធាវីអំពាវនាវ មុននឹងចាត់ការលើបណ្តឹងណាមួយប្រឆាំងនឹងមេធាវី អាជ្ញាធរគួរពិនិត្យឱ្យបានច្បាស់លាស់ថាតើសកម្មភាពនោះជាការប្រកបវិជ្ជាជីវៈមេធាវីដែរឬទេ។...
ព្រះវិហារ ៖ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី ស សុខា បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងប្រគល់អំណោយដ៏ថ្លៃថ្លាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត...