ភ្នំពេញ ៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់របស់ខេត្ត ប្រើប្រាស់កម្លាំងបង្ក្រាបក្រុមក្មេងទំនើង-ចាស់ទំនើង ដើម្បីធានាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ នៅថ្ងៃចូលឆ្នាំខ្មែរឱ្យបានជាដាច់ខាត ។ ការលើកឡើងរបស់អភិបាលខេត្តតាកែវនេះ បន្ទាប់ពីមានករណីក្មេងៗស្រីបានវាយទាត់ធាក់គ្នាក្នុងកម្មវិធីសង្ក្រាន្តមួយកន្លែងនៅស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃទី៥ ខែមេសាដែលបានប្រែក្លាយពីកម្មវិធីសប្បាយជាទៅរឿងសោកសៅទៅវិញ ។ ក្រោយឃើញមានហិង្សាបែបនេះ ក្នុងកម្មវិធីសប្បាយបែបនេះ លោក...
កំពង់ស្ពឺ៖ បន្ទាប់ពីបានបានទទួលនូវព័ត៏មានពីក្រុមការងារមូលដ្ឋាន នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការចូលរួមយ៉ាងសកម្មក្រុមការងារសហភាពសហព័ន្ធយុវជនខេត្តកំពង់ស្ពឺ រួមព្រមទាំងមានការចូលរួមពីរអ្នកស្ម័គ្រចិត្កកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខប្រជាពលរដ្ឋដល់ខ្នងផ្ទះដែលមាន ជីវភាពខ្វះខាត ជួបការលំបាក ក្នុងជីវភាពរស់នៅប្រចាំថ្ងៃព្រោះជាក្មេងកំព្រាឪពុកម្ដាយចំនួន៣នាក់បងប្អូន ដោយបច្ចុប្បន្នរស់នៅក្នុងភូមិចាម ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្មេងកំព្រាឪពុកម្ដាយចំនួន៣នាក់បងប្អូនរួមមាន៖ លោកឧត្តមសេនីយ៍ត្រី...
យេរូសាឡឹម៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល Channel 12 ឧ្យដឹងថា សហរដ្ឋអាមេរិក កំពុងចូលរួមក្នុងការចរចា «ស៊ីជម្រៅ» ជាមួយអ៊ីរ៉ង់ ដើម្បីធានាបាននូវបទឈប់បាញ់ ខណៈពេលដែលលោកបានសង្កត់ធ្ងន់ថា ទីក្រុងវ៉ាស៊ីនតោន នឹងមិនចាកចេញនៅពាល់កណ្តាលទីនៃជម្លោះនោះទេ។ លោក ត្រាំ បានលេីកឡេីងថា រដ្ឋបាលរបស់លោកកំពុងរក្សាទំនាក់ទំនងជាមួយអ៊ីរ៉ង់ តាមរយៈបណ្តាញច្រើន...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នខ្ពស់ ដើម្បីបង្ការនូវជំងឺផ្តាសាយបក្សី និងការពុលអាហារ ពុលស្រា ស ឬបញ្ហាសុខភាពផ្សេងៗ នាឱកាសបុណ្យ ចូលឆ្នាំប្រពៃណីខ្មែរ ខាងមុខនេះ។ យោងតាមសេចក្ដី ប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ក្រសួង ក៏បានណែនាំអាជ្ញាធរមូលដ្ឋាន យកចិត្តទុកដាក់តាមដាន...
ភ្នំពេញ ៖ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ច ការងារនៅសាធារណរដ្ឋបារាំង និងចូលរួមកិច្ចប្រជុំកំពូល ស្តីពីសុខភាពតែមួយ One Health Summit...
ក្នុងគោលបំណងជួយឱ្យប្រជាពលរដ្ឋ អាចទទួលបានសេវាថែទាំសុខភាពទំនើបៗកាន់តែងាយស្រួល មិត្តហ្វូនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការជាយុទ្ធសាស្ត្រជាផ្លូវការ ជាមួយមន្ទីរពេទ្យយោធភូមិភាគ ១៧៥ និងមន្ទីរពេទ្យ FV ក្នុងប្រទេសវៀតណាម ។ នេះកត់សម្គាល់នូវជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការកសាងប្រព័ន្ធអេកូឡូស៊ី សុខាភិបាលឌីជីថលដ៏មានសារៈសំខាន់ និងងាយស្រួលសម្រាប់សហគមន៍។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការធ្វើដំណើរទៅកាន់ប្រទេសវៀតណាមដើម្បីពិនិត្យ និងព្យាបាលជំងឺ បានក្លាយជាជម្រើសដ៏ពេញនិយម សម្រាប់គ្រួសារកម្ពុជាជាច្រើន ដោយសារកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ និងជំនាញខ្ពស់របស់វេជ្ជបណ្ឌិតវៀតណាម។ ទោះជាយ៉ាងណាក៏ដោយ...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងរុស្ស៊ី បានធ្វើការវាយប្រហារ ទៅលើហេដ្ឋារចនាសម្ព័ន្ធ ពាក់ព័ន្ធនឹងយោធារបស់អ៊ុយក្រែន នៅទូទាំងតំបន់ជាច្រើន។ យោងតាមក្រសួង បានបញ្ជាក់បន្ថែមទៀតថា ការវាយឆ្មក់ បានកំណត់គោលដៅ លើហេដ្ឋារចនាសម្ព័ន្ធ នៃអាកាសយានដ្ឋានយោធា សិក្ខាសាលាដំឡើង សម្រាប់យានជំនិះគ្មានមនុស្សបើក និងកន្លែងប្រេងឥន្ធនៈ និងថាមពលដែលប្រើប្រាស់ដោយកងកម្លាំង ប្រដាប់អាវុធអ៊ុយក្រែន។...
បរទេស៖ ទី ភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា រដ្ឋមន្ត្រីការបរទេស រុស្ស៊ី លោក Sergei Lavrov និងសមភាគីអ៊ីរ៉ង់លោក Seyed Abbas Araghchi កាលពីថ្ងៃអាទិត្យ បានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវការ វាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងថាមពលរបស់អ៊ីរ៉ង់។ ក្នុងអំឡុងពេលសន្ទនា តាមទូរស័ព្ទ រដ្ឋមន្ត្រីទាំងពីរបានកត់សម្គាល់ពីសារៈសំខាន់នៃការបញ្ឈប់ ការវាយប្រហារ...
ភ្នំពេញ៖ ក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយក្រុមការងារ កងកម្លាំងកងពលតូចលេខ៧០(ង៧០) និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ រួមជាមួយអាជ្ញាធរខណ្ឌទាំង១៤ បន្តយុទ្ធនាការបាញ់ថ្នាំសម្លាប់មូសខ្លា ក្នុងមូលដ្ឋានខណ្ឌទាំង១៤ និងតាមសហគមន៍នានា ទូទាំងរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម ។ លោកវិជ្ជបណ្ឌិតងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញឱ្យដឹងថា អនុវត្តតាមការចង្អុលបង្ហាញពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលមានការយកចិត្តទុកដាក់ និងគិតគូរបញ្ហាសុខភាពសាធារណៈ របស់ប្រជាពលរដ្ឋ...