ខេត្តតាកែវ៖ ខេត្តតាកែវមានឱកាសការងារជាង ៨ពាន់កន្លែង សម្រាប់ផ្ដល់ជូនបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមឱ្យដឹងពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយ ក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦នេះ ខេត្តតាកែវ មានឱកាសការងារចំនួន ៨,២៣៥កន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះស្ថិតក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម។ ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) បានអំពាវនាវឱ្យក្រុមហ៊ុនដឹកអ្នកដំណើរ និងម្ចាស់រថយន្តឈ្នួល កុំដំឡើងថ្លៃនាឱកាសបុណ្យចូលឆ្នាំខ្មែរ ។ ក្រៅពីអំពាវនាវបែបនេះហើយ គ.ស.ច.គ.ក៏បានស្នើឱ្យអ្នកប្រើប្រាស់ដងផ្លូវនានាចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកផងដែរ។សេចក្តីអំពាវនាវរបស់គ.ស.ច.គ.នៅថ្ងៃ៦ មេសានេះបានឱ្យដឹងថា ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិ សាធារណជនជាអ្នកប្រើប្រាស់ផ្លូវគ្រប់រូប ត្រូវបើកបរដោយគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងចូលរួម ទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ។...
ភ្នំពេញ៖ លោកណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអនុញ្ញាតឱ្យ បណ្ឌិត ទូច គីមស្រ៊ាង សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ និងជាប្រធានសមាគមទ្រទ្រង់អក្សរសាស្ត្រនិងវប្បធម៌ខ្មែរ និងសហការី ចូលជួបសម្ដែងការគួរសម និងជូន-ទទួលសៀវភៅ ២ ចំណងជើងគឺ ពុទ្ធោវាទ និង...
បរទេស៖ អាជ្ញាធរឡាវ បានរុះរើប្រតិបត្តិការប្រេងឥន្ធនៈ ដែលគ្មានអាជ្ញាប័ណ្ណមួយនៅក្នុងរដ្ឋធានីវៀងចន្ទន៍ បន្ទាប់ពីអ្នកត្រួតពិនិត្យបានរកឃើញថា កំពុងផលិតប្រេងឥន្ធនៈពីកាកសំណល់ប្លាស្ទិក និងប្រេងម៉ាស៊ីនប្រើរួច ដោយមានកម្រិតស្ពាន់ធ័រខ្ពស់ជាងស្តង់ដារ Euro 6 ចំនួន 10 ppm ជាង ១៣០ ដង។ យោងតាមសារព័ត៌មាន The Laotian Times ចេញផ្សាយនៅថ្ងៃទី៦ ខែមេសា...
កិច្ចខិតខំប្រឹងប្រែងស្វែងរកកំពុងបន្តសម្រាប់ជនជាតិអ៊ីស្រាអែល៤នាក់ ដែលត្រូវបានគេភ័យខ្លាចថា ជាប់នៅក្រោមគំនរបាក់បែក នៃអគារអាផាតមិនមួយ ដែលត្រូវបានបំផ្លាញ ដោយមីស៊ីលអ៊ីរ៉ង់នៅទីក្រុងហៃហ្វា ប្រទេសអ៊ីស្រាអែល។ យោធាអ៊ីស្រាអែល បានបើកការស៊ើបអង្កេត លើការបរាជ័យក្នុងការស្ទាក់ចាប់ គ្រាប់ផ្លោងរបស់អ៊ីរ៉ង់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបន្តការគំរាមកំហែង ក្នុងការទម្លាក់គ្រាប់បែករោងចក្រថាមពល...
ភ្នំពេញ ៖ ក្នុងរយៈពេល ១ខែ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នៅទូទាំងប្រទេស មានគ្រោះអគ្គិភ័យកើតឡើងចំនួន ៦១ករណី។ បើតាមរបាយការណ៍ក្រសួងមហាផ្ទៃ គ្រោះអគ្គិភ័យទាំងនោះ បានបណ្ដាលឱ្យឆេះផ្ទះសំបែងប្រជាពលរដ្ឋ ៤៣ខ្នង តូប២០ បន្ទប់១០ ឡថ្នាំជក់១កន្លែង និងឡចំហុយសន្លឹកថ្នាំជក់២កន្លែង។ ក្រៅពីនេះ គ្រោះកាចនេះ ក៏បណ្ដាលឱ្យឆេះគំនរអេតចាយ...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានរៀបចំការលែងល្បែង ប្រជាប្រិយខ្មែរ និងការកំសាន្តរីករាយជួបជុំរវាងសហភាតរៈសុខាភិបាល ដែលមានការចូលរួមពីលោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកនៃក្រសួងសុខាភិបាល ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ។ ក្នុងវេលាដ៏រីករាយនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានយកឱកាសថ្លែងនូវអំណរគុណ និងជូនពរដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ ទាំងថ្នាក់ជាតិ...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ប៉ែន បូណា បានលើកឡើងថា វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកបានទទួលភាពកក់ក្តៅ ក្រោមការយកចិត្តទុកដាក់ពី ថ្នាក់ដឹកនាំកំពូលៗ របស់ជាតិ និងអ្នកនៅសមរភូមិក្រោយ ។ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ថ្លែងថា រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកំពូលរបស់ជាតិ...
កំពង់ចាម÷ រថយន្តអាផាត បានបុកគេហើយព្យាយាមរត់មិនព្រមដោះស្រាយផ្អើលអស់កម្លាំងសមត្ថកិច្ចនិងបងប្អូនប្រជាពលរដ្ឋព័ទ្ធស្ទាក់ឃាត់រថយន្ត ហេតុការណ៍ខាងការខាងលើស្ថិតនៅ ភូមិតាអុង ស្រុកចំការលើ កំពង់ចាម ថ្ងៃទី 6 ខែមេសាឆ្នាំ 2026។ បច្ចុប្បន្ននេះ សមត្ថកិច្ច បានធ្វើការឃាត់ខ្លួន ជនសង្ស័យបានសម្រេច និងចាត់នីតិវិធីបន្ត។
ភ្នំពេញ ៖ ក្រុមការងារអន្តរក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា បានបើកដំណើរការសាកល្បង អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់) ជាសួនសាធារណៈ សម្រាប់សាធារណជនចូលកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅក្នុងខែមេសា ឆ្នាំ២០២៦ខាងមុខ ។ យោងតាមសេចក្តីណែនាំរបស់ក្រុមការងារអន្តរក្រសួង ដើម្បីសិក្សាអំពីការគ្រប់គ្រងនិង ប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ក.ស.អ.)បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ(ពោធិ៍ចិនតុង)នឹងបើកដំណើរការសាកល្បងជាសួនសាធារណៈ ជូនសាធារណជនចូលទស្សនា, កម្សាន្ត, ហាត់ប្រាណ និងលេងកីឡា ដោយមិនគិតថ្លៃ ក្នុងគោលបំណងចូលរួមអបអរសាទរក្នុង...