ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ជុំវិញជម្លោះព្រំដែនជាមួយប្រទេសថៃ ដ៏រាបណា យន្តការការទូតនៅតែអាចប្រើបាន ទោះ១% ក៏សម្តេចត្រូវតែព្យាយាមឱ្យអស់លទ្ធភាព ធ្វើយ៉ាងណា បញ្ជៀសការបង្ហូរឈាម និងការស្លាប់បាត់បង់អាយុជីវិត ។ ក្នុងឱកាសអញ្ជើញ សម្ពោធគម្រោងសាងសងធនធានទឹកចម្រុះ ហ្វូណនតេជោ កំណាត់ទី២ នៅខេត្តតាកែវ នាថ្ងៃទី១១ ខែមេសា...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាសង្ឃឹមថា រដ្ឋាភិបាលថៃ នឹងបង្កើតក្បាលម៉ាស៊ីន JBC ឱ្យបានត្រឹមត្រូវដើម្បីជួបប្រជុំជាមួយភាគីកម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែន។
តាកែវ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា ផ្លូវទឹកព្រែកជីហ្វូណនតេជោ ដំណាក់ទី២ ដែលបើកការដ្ឋានសាងសងនេះ នឹងក្លាយជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់សម្រាប់កម្ពុជា។ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានសាងសង់ គម្រោងគ្រប់គ្រង ធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ ស្ថិតនៅខេត្តតាកែវ នាព្រឹកថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្កើនសម្ពាធនៅមុនកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលធ្វើឡើងនៅថ្ងៃសៅរ៍ នៅទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន ដោយអះអាង នៅថ្ងៃសុក្រថា អ៊ីរ៉ង់គ្មានសន្លឹកបៀរអ្វីផ្សារក្រៅតែពី “ការជំរិតទារប្រាក់” រយៈពេលខ្លីជាមួយច្រកសមុទ្រ Hormuzនោះទេ ។ ទន្ទឹមនឹងនេះ អ៊ីរ៉ង់កាលពីថ្ងៃសុក្របានប្រកាសថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួននៅតែត្រៀមខ្លួនពេញលេញ ដូចក្នុងអំឡុងពេល៤០ថ្ងៃ “សមរភូមិមិនស្មើគ្នា”...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្រសួងការបរទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ីបានថ្កោលទោសការ ដាក់ទណ្ឌកម្មផ្នែកថាមពល របស់សហរដ្ឋអាមេរិកប្រឆាំងនឹងគុយបា និងបានអះអាងជាថ្មីនូវការគាំទ្រ របស់ខ្លួនចំពោះប្រទេសដែនកោះនេះ។ ក្រសួងបាននិយាយនៅ ក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងអំឡុងពេល នៃការពិគ្រោះយោបល់ នយោបាយដែលបានធ្វើឡើង កាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុងហាវ៉ាណា។ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Ryabkov បានថ្កោលទោសយ៉ាងខ្លាំងចំពោះការបិទផ្លូវសេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក ក៏ដូចជាការហាមឃាត់ថាមពលប្រឆាំងនឹងគុយបា។...
តាកែវ ៖ ថ្លែងចំពោះប្រជាពលរដ្ឋ , សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានឱ្យដឹងថា រាជរដ្ឋាភិបាលថយ ថវិកាជាតិ ៥០លានដុល្លារ ដើម្បីជួយទប់ស្កាត់ការឡើងថ្លៃប្រេងឥន្ធនៈសម្រាប់ជួយប្រជាពលរដ្ឋ។ តាមរយៈសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម ស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្ត ចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦...
បរទេស៖ លោក JD Vance អនុប្រធានាធិបតីអាមេរិក បានព្រមានអ៊ីរ៉ង់កុំឱ្យ «លេងសើច» ជាមួយសហរដ្ឋអាមេរិក មុនពេលមានកិច្ចចរចាសន្តិភាព នៅក្នុងប្រទេសប៉ាគីស្ថាន។ យោងតាមសារព័ត៌មាន The Telegraph ចេញផ្សាយ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ថា អនុប្រធានាធិបតីសហរដ្ឋអាមេរិក បាននិយាយថា ក្រុមរបស់លោកសង្ឃឹមថានឹង «គាំទ្រ» ដល់សាធារណរដ្ឋអ៊ីស្លាម ប៉ុន្តែលុះត្រាតែអ៊ីរ៉ង់មានឆន្ទៈក្នុងការចរចា...
បរទេស៖ មេដឹកនាំចិន លោក ស៊ី ជីនពីង បានជួបពិភាក្សាជាមួយប្រធាន គណបក្សប្រឆាំងធំបំផុត របស់កោះតៃវ៉ាន់ នៅទីក្រុងប៉េកាំង នៅថ្ងៃសុក្រនេះ ដែលជាកិច្ចជំនួបលើកដំបូងក្នុងរយៈពេលជិតមួយទសវត្សរ៍ ដោយលោក ស៊ី បានសង្កត់ធ្ងន់លើ «ទំនុកចិត្តពេញលេញ» របស់លោកចំពោះភាគីទាំងពីរដែលរួបរួមគ្នា។យោងតាមសារព័ត៌មាន The Japan Times ចេញ ផ្សាយនៅថ្ងៃទី១០ ខែមេសា...
បរទេស៖ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានមានប្រសាសន៍ នៅថ្ងៃសុក្រនេះថា រដ្ឋនឹងបញ្ចេញប្រេងបម្រុង បន្ថែមរយៈពេល ២០ ថ្ងៃទៀតចាប់ពីខែក្រោយទៅ។យោងតាមសារព័ត៌មាន The Japan Times ចេញផ្សាយ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ថា ប្រទេសជប៉ុនបានចាប់ផ្តើម ទាញយកប្រេងក្នុងស្តុករបស់ខ្លួន ដែលជាចំនួនច្រើនបំផុត របស់ពិភពលោក នៅក្នុងខែមីនា...
ប៉េរូត៖ ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារ របស់អ៊ីស្រាអែល នៅថ្ងៃពុធទូទាំងប្រទេសលីបង់ បានកើនឡើងដល់ ៣០៣នាក់ ដោយមានអ្នករងរបួសចំនួន ១១៥០នាក់ នេះបើយោងតាមតួលេខបឋម ដែលចេញផ្សាយ ដោយក្រសួងសុខាភិបាលលីបង់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ របស់ក្រសួងបានឧ្យដឹងថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅតែដំណើរការនៅទីតាំងជាច្រើន ដោយអាជ្ញាធរកំពុងធ្វើការ ដើម្បីយកសាកសពចេញ ពីក្រោមគំនរបាក់បែក និងកំណត់អត្តសញ្ញាណជនរងគ្រោះ រួមទាំងការធ្វើតេស្ត DNA...