ភ្នំពេញ ៖ កម្ពុជា សង្ឃឹមថា ភាគីថៃ នឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាង កម្ពុជា និងថៃ។ តាមរយៈគេហទំព័រហ្វេសប៊ុក នៅយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឱ្យដឹងថា ចាប់តាំងពីបទឈប់បាញ់នៅខែ...
បរទេស៖ មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ លោក Mojtaba Khamenei កំពុងជាសះស្បើយពីរបួសធ្ងន់ធ្ងរលើមុខ និងជើង ដែលរងការវាយប្រហារតាមអាកាស ដែលកាលនោះ គឺបានសម្លាប់ឪពុករបស់គាត់នៅដើមសង្គ្រាម , នេះបើយោងតាមមនុស្សបីនាក់ដែលជិតស្និទ្ធនឹងរង្វង់ខាងក្នុងរបស់គាត់ បានប្រាប់រ៉យទ័រ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ថា មុខរបស់លោក Khamenei ត្រូវបានខូចទ្រង់ទ្រាយនៅក្នុងការវាយប្រហារលើបរិវេណរបស់មេដឹកនាំកំពូលនៅកណ្តាលទីក្រុងតេហេរ៉ង់ ហើយគាត់បានរងរបួសយ៉ាងធ្ងន់ធ្ងរនៅជើងម្ខាង...
បរទេស: មន្ត្រីអ៊ីរ៉ង់ម្នាក់បាននិយាយថា អ៊ីរ៉ង់បានបង្ហាញពីជំហររបស់ខ្លួនទៅកាន់មន្ត្រីប៉ាគីស្ថាន ដែលកំពុងសម្របសម្រួលរវាងសាធារណរដ្ឋអ៊ីស្លាម និងសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ថា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានប្រាប់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ថា បទឈប់បាញ់នៅលីបង់គឺជា “តម្រូវការជាមូលដ្ឋាន” ខណៈដែលគណៈប្រតិភូអ៊ីរ៉ង់បានជួបជាមួយមន្ត្រីប៉ាគីស្ថាន រួមទាំងមេបញ្ជាការកងទ័ព និងនាយករដ្ឋមន្ត្រី។ អ៊ីស្រាអែលបានបន្តវាយប្រហារលីបង់ បន្ទាប់ពីបទឈប់បាញ់កាលពីសប្តាហ៍មុនរវាងសហរដ្ឋអាមេរិក...
បរទេស៖ មន្ត្រីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានធ្វើកិច្ចពិភាក្សាដាច់ដោយឡែកពីគ្នាជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន នៅថ្ងៃសៅរ៍ ចំពេលមានបទឈប់បាញ់ដែលផុយស្រួយដោយសារការមិនចុះសម្រុងគ្នាយ៉ាងជ្រាលជ្រៅ និងការប្រយុទ្ធគ្នាឥតឈប់ឈរនៅក្នុងប្រទេសលីបង់។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ថា យោងតាមការិយាល័យរបស់លោក Sharif និងប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ គឺគណៈប្រតិភូអាមេរិកដឹកនាំដោយអនុប្រធានាធិបតី JD Vance និងគណៈប្រតិភូអ៊ីរ៉ង់ដឹកនាំដោយប្រធានសភា Mohammad Bagher Qalibaf...
ពេលថ្មីៗកន្លងទៅនេះ ទន្ទឹមនឹង«ផែនការមេអំពីតំបន់សាកល្បងផ្នែកពាណិជ្ជកម្មសេរីរបស់ប្រទេសចិន(ភូមិភាគស្វយ័តម៉ុងហ្គោលីក្នុង)»ត្រូវបានចេញផ្សាយ តំបន់សាកល្បងផ្នែកពាណិជ្ជកម្មសេរីរបស់ចិនបានមានចំនួនសរុបឡើងដល់២៣។ មតិអន្តរជាតិបានយល់ឃើញថា នៅឆ្នាំចាប់ផ្តើមនៃការអនុវត្ត “ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥” ការបន្ថែមថ្មីនៃតំបន់ពាណិជ្ជកម្មសេរីរបស់ចិនមិនត្រឹមតែបានជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបំពេញបន្ថែមភាពប្រាកដប្រជាកាន់តែច្រើនដល់ពិភពលោកដែលមានភាពរង្គោះរង្គើផងដែរ ដែលបង្ហាញពីការប្តេជ្ញាចិត្តនិងទំនួលខុសត្រូវរបស់ចិនក្នុងការពង្រីកការបើកទូលាយចំពោះបរទេសប្រកបដោយកម្រិតខ្ពស់ ។ ហេតុអ្វីបានជាតំបន់សាកល្បងផ្នែកពាណិជ្ជកម្មសេរីថ្មីត្រូវបានបង្កើតឡើងនៅភូមិភាគស្វយ័តម៉ុងហ្គោលីក្នុង? ទីមួយ គឺដោយសារតំបន់នេះមានឧត្តមភាពផ្នែកទីតាំងភូមិសាស្ត្រដ៏ពិសេស ។ ក្នុងប្រវត្តិសាស្ត្រ ភូមិភាគស្វយ័តម៉ុងហ្គោលីក្នុងធ្លាប់ជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់នៃ”ផ្លូវសូត្រវាលស្មៅ”និង”ផ្លូវតែមួយម៉ឺនលី” ហើយសព្វថ្ងៃនេះ វាជាទីតាំងគន្លឹះមួយនៃការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”និងរបៀងសេដ្ឋកិច្ចចិន-ម៉ុងហ្គោលី-រុស្ស៊ី ។ លើសពីនេះទៀត ភូមិភាគស្វយ័តម៉ុងហ្គោលីក្នុងក៏មានមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការបើកទូលាយចំពោះបរទេសផងដែរ។ តាមទិន្នន័យបង្ហាញឱ្យដឹងថា នៅឆ្នាំ២០២៥ ទំហំនាំចេញនាំចូលសរុបខាងពាណិជ្ជកម្មជាមួយបរទេសក្នុងតំបន់បានឡើងដល់០,២២ទ្រីលានយាន់ប្រាក់ចិន ដែលបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ ។ បច្ចុប្បន្ននេះ ភូមិភាគស្វយ័តម៉ុងហ្គោលីក្នុងមានទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសនិងតំបន់ចំនួន២០១នៅទូទាំងពិភពលោក...
ថ្ងៃទី១០ ខែមេសា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានជួបពិភាក្សាការងារជាមួយគណៈប្រតិភូបក្សកុកម៉េងតាំងចិនដែលដឹកនាំដោយលោកស្រី Zheng Liwen ប្រធានគណបក្សកុកម៉េងតាំងចិននៅក្រុងប៉េកាំង ។ ជនរួមជាតិនៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់សុទ្ធតែរំពឹងទុកពីការសម្រេចបាននូវសន្តិភាពនិងភាពសុខសាន្តនៅច្រកសមុទ្រតៃវ៉ាន់ រំពឹងទុកពីការជំរុញការកែលម្អនិងអភិវឌ្ឍទំនាក់ទំនងរវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ដើម្បីឱ្យជីវភាពរស់នៅរបស់ជនរួមជាតិនៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់មានភាពកាន់តែល្អបវរ ។ យើងរីករាយធ្វើការជាមួយគណបក្សនយោបាយ សមាគមនានានិងឥស្សរជនគ្រប់មជ្ឈដ្ឋានក្នុងសង្គមតៃវ៉ាន់ដែលបូករួមទាំងគណបក្សកុកម៉េងតាំងចិនផងដែរលើមូលដ្ឋាននយោបាយរួមដែលប្រកាន់ខ្ជាប់នូវគំនិតឯកភាពរួមឆ្នាំ ១៩៩២ រវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់និងប្រឆាំងនឹង”កម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ”ដើម្បីបង្កើនការផ្លាស់ប្តូរនិងកិច្ចសន្ទនា ស្វែងរកសន្តិភាពសម្រាប់ត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ស្វែងរកផលប្រយោជន៍និងសុភមង្គលជូនដល់ជនរួមជាតិនៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ក៏ដូចជាស្វែងរកការស្តារវិបុលភាពនៃប្រជាជាតិចិនឡើងវិញ សំដៅក្តាប់ជាប់អនាគតនៃទំនាក់ទំនងរវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់នៅក្នុងដៃរបស់ប្រជាជនចិនខ្លួនឯង ។...
I’m រសៀលថ្ងៃទី ៩ ខែមេសា លោកវរសេនីយ៍ឯក Zhang Xiaogang អ្នកនាំពាក្យក្រសួងការពារជាតិចិនបានប្រកាសព័ត៌មានអំពីបញ្ហាពាក់ព័ន្ធយោធាក្នុងពេលថ្មីៗកន្លងទៅនេះ ។ មានអ្នកសារព័ត៌មានលើកសំណួរថា តាមការផ្សាយដំណឹងឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន ប្រកាសថា បានដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយ ដែល “មានសមត្ថភាពវាយប្រហារទៅលើមូលដ្ឋានសត្រូវ”រួចហើយ អ្នកវិភាគសម្គាល់ឃើញថា ទង្វើនេះមានចេតនាសំដៅចំពោះប្រទេសចិនយ៉ាងជាក់ច្បាស់ ។ តើប្រទេសចិនមានការអធិប្បាយយ៉ាងដូចម្តេចចំពោះបញ្ហានេះ ?លោក Zhang...
ភ្នំពេញ៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំ មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានី ព្រមទាំងមេបញ្ជាការមូលដ្ឋាន អាវុធហត្ថខណ្ឌទាំង១៤ ចំណុះរាជធានី ចូលគោរពជូនពរ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្រសួងការបរទេសរុស្ស៊ី កាលពីថ្ងៃសុក្របានអំពាវនាវដល់អ្នកចូលរួមក្នុងកិច្ចចរចានាពេលខាងមុខរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដើម្បីបង្ហាញពីវិធីសាស្រ្តប្រកបដោយទំនួលខុសត្រូវ និងជៀសវាងសកម្មភាពដែលអាចបំផ្លាញឱកាសសម្រាប់សន្តិភាព។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបាននិយាយថា ឱកាសមួយបានលេចចេញឡើង ដើម្បីដោះស្រាយភាពតានតឹងនៅឈូងសមុទ្រពែក្ស ដោយកត់សម្គាល់ថា ប្រទេសភាគច្រើនគាំទ្រដំណើរការនេះ ហើយរំពឹងថានឹងទទួលបានជោគជ័យពីកិច្ចចរចា ដែលគ្រោងនឹងធ្វើឡើងនៅទីក្រុង Islamabad ក្រោមការសម្របសម្រួលរបស់ប៉ាគីស្ថាន។ ក្រសួងបានព្រមានប្រឆាំងនឹងកងកម្លាំងដែលរារាំងវឌ្ឍនភាពឆ្ពោះទៅរកសន្តិភាព និងបង្កើតឧបសគ្គ រួមទាំងអ្នកដែលបញ្ចេញការឈ្លានពានប្រឆាំងនឹងអ៊ីរ៉ង់ ហើយបន្ទាប់មកបានស្តីបន្ទោសទីក្រុងតេហរ៉ង់ចំពោះការរំខានក្នុងការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍បង្ហាញក្ដីសង្ឃឹមថា បញ្ហាព្រំដែនកម្ពុជា-ថៃ នឹងអាចដោះស្រាយបានឆាប់ចប់ ដើម្បីផ្តល់សេចក្តីសុខដល់ប្រជាពលរដ្ឋទាំងសងខាង។ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី២ស្ថិតនៅខេត្តតាកែវ នាព្រឹកថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ដោយបង្ហាញក្តីសង្ឃឹមថា បញ្ហាព្រំដែនរវាងកម្ពុជានិងថៃអូសដែលបានពេលវេលាប្រមាណជាជិត១ឆ្នាំមកនេះ នឹងមានដំណោះស្រាយក្នុងពេលឆាប់ៗខាងមុខជាមិនខាន។ សម្តេចធិបតីបន្តថា...