បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថារដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi កាលពីថ្ងៃអាទិត្យ បានផ្លាស់ប្តូរទស្សនៈជាមួយសមភាគីរុស្ស៊ី និងឥណ្ឌា ស្តីពីជម្លោះក្នុងតំបន់ដែលកំពុងបន្តពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់។ នៅក្នុងការហៅទូរស័ព្ទពីរដាច់ដោយឡែកពីគ្នា លោក Araghchi បានពិភាក្សាអំពីការវិវឌ្ឍន៍ចុងក្រោយបង្អស់នៅក្នុងតំបន់អាស៊ីខាងលិច ក៏ដូចជាផលវិបាកផ្នែកសន្តិសុខ និងសេដ្ឋកិច្ចនៃការឈ្លានពាន របស់សហរដ្ឋអាមេរិក...
ខេត្តតាកែវ ៖ ផ្លូវបេតុងមួយខ្សែមានបណ្តោយប្រវែង ៦០៥ ម៉ែត្រ និងទទឹង ៥ ម៉ែត្រ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នៅភូមិតានន និងភូមិស្វាយខម ស្ថិតក្នុងឃុំដូង ស្រុកបាទី ខេត្តតាកែវ ក្រោមអធិបតីភាពលោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងលោកស្រី...
តាកែវ ៖ ព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នៅសាលាបឋមសិក្សាអង្គកំនប់ ស្ថិតនៅឃុំដូង ស្រុកបាទី ខេត្តតាកែវ ពិធី សង្ក្រាន្តមិត្តភាពកម្ពុជា-ចិន ត្រូវបានរៀបចំយ៉ាងអធិកអធម ក្រោមអធិបតីភាពលោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល ។ ពិធីនេះមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើន រួមទាំងតំណាងភាគីចិន ដឹកនាំដោយលោកស្រី...
កោះកុង៖ កម្លាំងនគរបាល ខេត្តកោះកុង សហការ ជាមួយនាយកដ្ឋានព្រហ្មទណ្ឌ បានឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធនឹងករណី បាញ់សម្លាប់បុរសម្នាក់ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ នៅក្រុងខេមរភូមិន្ទ។ ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងនៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ក្រុមខ្មាន់កាំភ្លើងមានឈ្មោះ៖ វត្ថុតាងដែលដកហូតបាន១. អាវុធ AK ស្វាយបត់ ១ដើម...
ពោធិ៍សាត់៖ នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦ព្រឹត្តិការណ៍ «សង្ក្រាន្តវត្តបាកាន ឆ្នាំ២០២៦» បានប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ រីកសាយភាយទូទាំងទឹកដីស្រុកបាកាន។ ក្នុងឱកាសដ៏អធិកអធមនេះ លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានឃុំត្រពាំងជង តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការប្រចាំការ ក្រសួងរ៉ែ និងថាមពល...
ហ្វីលីពីន ទិញប្រេងឆៅ ចំនួន ២,៤៨ លានបារ៉ែល ពីប្រទេសរុស្ស៊ី ខណៈដែលប្រទេស អាស៊ីអាគ្នេយ៍នេះ កំពុងស្វែងរកអ្នកផ្គត់ផ្គង់ ជំនួសពីជុំវិញពិភពលោក ឡាវអនុម័តគម្រោងផ្លូវដែក ទៅកាន់វៀតណាម ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីដកឋានៈជាប្រទេស គ្មានសមុទ្រ ប្រទេសនៅអាស៊ី ដែលកំពុង ត្រូវការប្រេង បានស្វែងរកប្រេងឆៅរបស់រុស្ស៊ី ខណៈដែលសង្គ្រាមអ៊ីរ៉ង់ កំពុងធ្វើឱ្យការផ្គត់ផ្គង់ កាន់តែធ្ងន់ធ្ងរ...
កំពង់ស្ពឺ៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានរៀបចំពិធី “ប្រណាំងរទេះសាឡីគោលឿន” ប្រចាំឆ្នាំ២០២៦ យ៉ាងកគ្រឹកកគ្រេង ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ ដែលមានទីតាំងស្ថិតក្នុងភូមិស្នោទី១សង្កាត់រកាធំក្រុងច្បារមនខេត្តកំពង់ស្ពឺនាព្រឹកថ្ងៃទី៥ខែមេសាឆ្នាំ២០២៦។ អញ្ជើញចូលរួមពីលោក ស៊ុន ជា សមាជិកក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ លោក តូច ប៉ូលីវា អភិបាលរងអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន ម្ចាស់សម្រស់គោលឿនមកពីបណ្តាក្រុង-ស្រុកនានា...
កំពង់ចាម ៖ នៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រី នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម នៅរសៀលថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២៦ នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានផ្ដល់អនុសាសន៍ ៩ ចំណុចដើម្បី យកទៅអនុវត្តការងារប្រកបដោយប្រសិទ្ធភាព ។ ក្នុងឱកាសនោះលោក អ៊ុន...
សាធារណរដ្ឋកូរ៉េ ៖ ពលករ និងសហគមន៍ខ្មែរ នៅប្រទេសកូរ៉េខាងត្បូងប្រមាណជាង ៤០០០នាក់ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ បាននាំគ្នាចូលរួមរៀបចំ កម្មវិធីសង្រ្កាន្តឆ្នាំថ្មី ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក្នុងតំបន់ក្វាងជូ ខេត្តជូឡាណាំដូ សាធារណរដ្ឋកូរ៉េ ដែលជាការរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខណៈដែលពិធីបុណ្យចូលឆ្នាំថ្មីខិតជិតមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។ កម្មវិធីនេះធ្វើឡើង ដើម្បីផ្តល់ភាពសប្បាយរីករាយដល់ពលករ និងសហគមន៍ខ្មែរក្នុងតំបន់ក្វាងជូ និងដើម្បីផ្សព្វផ្សាយពីទំនៀមទម្លាប់ និងប្រពៃណីខ្មែរ...
បរទេស៖ មហាសេដ្ឋីវៀតណាម គឺលោក Pham Nhat Vuong ដែលជាប្រធានក្រុមហ៊ុន Vingroup បានវ៉ាដាច់មហាសេដ្ឋីឥណ្ឌូនេស៊ី Prajogo Pangestu ដោយក្លាយជាអ្នកមានបំផុតនៅអាស៊ីអាគ្នេយ៍ ដោយមានទ្រព្យសម្បត្តិសុទ្ធចំនួន ២៤,៥ ពាន់លានដុល្លារអាមេរិក , នេះបើយោងតាមទស្សនាវដ្តី Forbes។ គិតត្រឹមថ្ងៃអាទិត្យ ទស្សនាវដ្តី Forbes បានដាក់លោក...