យេរូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឧ្យដឹងថា កងទ័ពអាកាសអ៊ីស្រាអែល បានបំផ្លាញសមត្ថភាពផលិតដែកថែប ៧០ភាគរយរបស់អ៊ីរ៉ង់។ ថ្លែងនៅក្នុងការវាយតម្លៃស្ថានភាពជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Israel Katz មេបញ្ជាការកងទ័ព លោក Eyal Zamir និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតនៅទីក្រុង Tel Aviv លោក ណេតាន់យ៉ាហ៊ូ...
បុណ្យឆេងម៉េង គឺជាពិធីបុណ្យប្រពៃណីដ៏មានអត្ថន័យជ្រាលជ្រៅមួយរបស់ជនជាតិចិន ដែលមានប្រវត្តិយូរអង្វែងជាង ២៥០០ឆ្នាំ ចាប់តាំងពីសម័យរាជវង្សចូវ។ ពិធីបុណ្យនេះមិនត្រឹមតែជាពេលវេលាសម្រាប់សម្អាតផ្នូរ និងគោរពបុព្វបុរសប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីសម្រស់នៃទស្សនវិជ្ជា វប្បធម៌ និងចក្ខុវិស័យអភិវឌ្ឍន៍ ដែលភ្ជាប់អតីតកាល បច្ចុប្បន្ន និងអនាគតយ៉ាងស៊ីជម្រៅ។ ជាស្នូលដ៏សំខាន់ បុណ្យឆេងម៉េងបង្ហាញពីការគោរពប្រវត្តិសាស្ត្រ ដែលជាមូលដ្ឋាននៃអត្តសញ្ញាណជាតិ។ នៅកម្រិតគ្រួសារ ការសម្អាតផ្នូរ និងការគោរពបុព្វបុរស គឺជាការអនុវត្តគុណធម៌ខុងជឺ ដែលបង្រៀនអំពីកិត្តិយស ក្តីស្មោះត្រង់...
តាំងពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ដែលជាបុគ្គលប្រកាន់ស្តាំនិយមចូលកាន់តំណែងមក តែងតែបង្ហាញពីចរិតពួកស្តាំនិយមដែលមានទំនោរទៅរកយោធូបនីយកម្មនិងចក្រពត្តិនិយម។ ពីការជ្រៀតជ្រែងក្នុងបញ្ហាតៃវ៉ាន់ដែលជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនដោយអះអាងថា ប្រសិនបើតំបន់ដីគោកប្រទេសចិនប្រើកម្លាំងអាវុធចំពោះតំបន់តៃវ៉ាន់ នោះជប៉ុននឹង«មិនឱបដៃឈរមើល»ទេ ព្រោះវាទាក់ទិននឹង«ស្ថានភាពគំរាមកំហែងដល់ការរស់រានមានជីវិត»របស់ជប៉ុន រហូតដល់ការប៉ុនប៉ងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីដាក់បញ្ចូលកងស្វ័យការពារទៅក្នុងរដ្ឋធម្មនុញ្ញ សុទ្ធតែបង្ហាញពីមហិច្ឆតារបស់លោកស្រី Sanae Takaichi ដែលចង់អូសទាញជប៉ុនឱ្យវិលត្រឡប់ទៅរកផ្លូវយោធានិយមដូចសម័យសង្គ្រាមលោកលើកទី២ ។ អ្វីដែលកាន់តែធ្វើឱ្យគេភ្ញាក់ផ្អើលខ្លាំង គឺកាលពីពេលថ្មីៗកន្លងទៅនេះ មន្ត្រីកងស្វ័យការពារជប៉ុនម្នាក់បានកាន់កាំបិតផ្លោះរបងសម្រុកចូលស្ថានទូតចិនប្រចាំនៅជប៉ុន ហើយគំរាមកំហែងសម្លាប់មន្ត្រីនិងបុគ្គលិកការទូតចិន ដែលជាទង្វើមានចរិតអាក្រក់មិនធ្លាប់មានក្នុងទំនាក់ទំនងការទូតរវាងប្រទេសនិងប្រទេស។ បន្ទាប់ពីត្រូវបានចាប់ខ្លួន...
វ៉ាស៊ីនតោន៖ សមាគមអ្នកស្រាវជ្រាវច្បាប់អន្តរជាតិនៃកម្ពុជា បានបង្ហាញនូវជំហររបស់ខ្លួន ពាក់ព័ន្ធនឹងសំណើលុបលចោលដោយឯកតោភាគីថៃ អនុស្សាសារណៈនៃការយោគយោគយល់គ្នា (MoU-Memorandom of Understandings) ឆ្នាំ២០០០។ ខាងក្រោមនេះ ជាការបកស្រាយនូវជំហរផ្លូវច្បាប់ ក្នុងនាមជាអ្នកស្រាវជ្រាវឯករាជ្យ ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖
ខេត្តព្រះសីហនុ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន២២នាក់ ដែលពាក់ព័ន្ធនឹងករណីផលិតជួញដូរគ្រឿងញៀន និងរក្សាទុកដោយខុសច្បាប់ ដែលប្រព្រឹត្ដនៅចំណុចសណ្ឋាគារស៊ីជី ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ។ យោងតាមលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ ឲ្យដឹងថា ក្រោមបទបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ...
ខេត្តកំពង់ស្ពឺ៖ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានចេញសេចក្តីបំភ្លឺច្រានចោលទាំងស្រុងនូវរាល់ការចុះផ្សាយតាមបណ្តាញសង្គមមួយចំនួន ដែលបានចោទប្រកាន់ថា មន្ត្រីបរិស្ថានបានចុះពិនិត្យរោងចក្រទារលុយចំនួន ១៥០០ដុល្លារ ហើយចុះមកនៅសល់ ៦០០ដុល្លារ។ យោងតាមសេចក្តីបំភ្លឺ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ មន្ទីរបរិស្ថានបានបញ្ជាក់ថា ការចុះបំពេញការងាររបស់មន្ត្រីជំនាញនាពេលកន្លងមក គឺជាការចុះទៅតាមតួនាទីភារកិច្ច ដើម្បីពិនិត្យ និងដោះស្រាយរាល់ការប៉ះពាល់ដល់សាធារណជន បរិស្ថាន និងសង្គម ដែលបង្កឡើងដោយរោងចក្រកែច្នៃផ្លែឈើ ដំណាប់ស្វាយ។ ក្នុងសកម្មភាពចុះត្រួតពិនិត្យនោះ...
ព្រះសីហនុ៖ លោក ចាយ បូរិន ប្រធានផ្នែកឃោសនាអប់រំ នៃយុវជន គណបក្សថ្នាក់កណ្តាល នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូ យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ចុះសួរ សុខ ទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធាន គណបក្ស ប្រជាជនកម្ពុជា...
ភ្នំពេញ, ថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០២៦ – បន្ទាប់ពីការបុកគ្រឹះសាខាថ្មីនៅតំបន់6A ថ្មីៗនេះ ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត បន្តបង្ហាញពីការរីកចម្រើនយ៉ាងសកម្ម ដោយបានប្រារព្ធពិធីសែនបើកការដ្ឋានសម្រាប់សាខាថ្មីចំនួន ២ ទីតាំងបន្ថែមទៀត នៅតំបន់ បឹងស្នោ និង កប់ស្រូវ...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានជនជាតិចិន ៣២៧នាក់ទៀត ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា ពាក់ព័ន្ធករណីឆបោក តាមប្រព័ន្ធអនឡាញ (Online Scams) យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍របស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា...
កណ្ដាល៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្សព្វផ្សាយកាលពីពេលថ្មីនេះឱ្យដឹងថា ខេត្តកណ្ដាល មានឱកាសការងារប្រមាណជិត ២ម៉ឺនកន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ តាមរយៈការផ្សព្វផ្សាយរបស់ក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦នេះ ខេត្តកណ្ដាល មានឱកាសការងារចំនួន ១៨,៤១៩កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករ ត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើក្នុងវិស័យឧស្សាហកម្ម កសិកម្ម ទេសចរណ៍ និងសេវាកម្ម។...