ឡុងដ៌ ៖ ក្រុមហ៊ុនវិភាគផ្លូវសមុទ្រ ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងឡុងដ៍ បានឧ្យដឹងថា សញ្ញារបស់សហរដ្ឋអាមេរិក អំពីសកម្មភាពយោធា ដែលអាចកើតមាន រួមទាំងការហាមឃាត់ និងវិធានការបិទផ្លូវ ដែលអាចកើតមាននៅ ក្នុងច្រកសមុទ្រហ័រមូស បន្ទាប់ពីការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បរាជ័យនៅក្នុងប្រទេសប៉ាគីស្ថាន កំពុងបន្ថែមអស្ថិរភាព នៅក្នុងបរិយាកាសដឹកជញ្ជូន។ យោងតាមរបាយការណ៍មួយដែលចេញផ្សាយដោយ Windward ចលនារបស់ទីក្រុងវ៉ាស៊ីនតោន បានបង្កើតស្រទាប់ទីពីរនៃការគ្រប់គ្រងលើច្រកសមុទ្រ ដែលមានន័យថា ចលនានាវាអាចរង...
ភ្នំពេញ៖ កម្មករ កម្មការិនី តាមរោងចក្រសហគ្រាសទូទាំងប្រទេស បានលេងល្បែងប្រជាប្រិយ រាំកម្សាន្ត និងកម្មវិធីកម្សាន្តផ្សេងៗទៀត យ៉ាងសប្បាយរីករាយ នៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលបងប្អូនកម្មករនិយោជិត នឹងទទួលបានការឈប់សម្រាកក្នុងឱកាសឆ្នាំថ្មី។ ក្នុងនោះសហគ្រាស វីនណាស ហ្គាមេន ឯ.ក ដែលមានអាសយដ្ឋាននៅក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានសកម្មភាពអាជីវកម្មក្នុងផ្នែកកាត់ដេរសម្លៀកបំពាក់ ក៏បានផ្តល់ឱកាសឱ្យបងប្អូនកម្មករនិយោជិត រាំលេងកំសាន្ត...
វ៉ាស៊ីនតោន៖ កងកម្លាំងសហរដ្ឋអាមេរិក នឹងចាប់ផ្តើមអនុវត្តការបិទផ្លូវ “ចរាចរណ៍ផ្លូវសមុទ្រទាំងអស់ដែលចូល និងចេញពីកំពង់ផែអ៊ីរ៉ង់” នៅថ្ងៃចន្ទនេះ។ យោងតាមសេចក្តីថ្លែងការណ៍ ដែលត្រូវបានបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X កងកម្លាំងសហរដ្ឋអាមេរិក នឹងចាប់ផ្តើមអនុវត្តការបិទផ្លូវ “ដោយមិនលំអៀង” ប្រឆាំងនឹងនាវា នៃប្រទេសទាំងអស់ ដែលចូល ឬចេញពីកំពង់ផែ និងតំបន់ឆ្នេរសមុទ្រអ៊ីរ៉ង់ រួមទាំងកំពង់ផែអ៊ីរ៉ង់ទាំងអស់ នៅលើឈូងសមុទ្រអារ៉ាប់ និងឈូងសមុទ្រអូម៉ង់។ កងកម្លាំងបញ្ជាការកណ្តាលសហរដ្ឋអាមេរិក “នឹងមិនរារាំងសេរីភាពនៃការធ្វើនាវាចរណ៍...
បរទេស ៖ ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅខាងក្រៅទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីហោះហើរត្រឡប់មកពីរដ្ឋផ្លរីដាវិញ លោក ដូណាល់ ត្រាំ ត្រូវបានគេសួរថា វាអាចនឹងចំណាយពេលប៉ុន្មាន មុនពេលមន្ត្រីអ៊ីរ៉ង់វិលត្រឡប់មកតុចរចាវិញ ចំពេលមានបទឈប់បាញ់ដ៏ផុយស្រួយមួយ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ថា លោក ដូណាល់ ត្រាំ បានឆ្លើយថា “ខ្ញុំមិនខ្វល់ទេថា តើពួកគេត្រឡប់មកវិញឬអត់”។...
ភ្នំពេញ ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការលះបង់ដ៏ធំធេងរបស់វីរយុទ្ធជន សម្រាប់ជាតិមាតុភូមិ គឺជាការផ្តល់សន្តិភាព និងឱកាសរីករាយឆ្នាំថ្មីដល់ប្រជាពលរដ្ឋទាំងអស់គ្នា។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន...
កំពង់ចាម ៖ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២៦ នេះ បានអញ្ជើញដឹកនាំមន្ត្រីរាជការ ប្រារព្ធពិធីក្រុងពាលីសូត្រមន្ត នៅបរិវេណវត្តនគរបាជ័យ ស្ថិតក្នុងឃុំអំពិល ស្រុកកំពង់សៀម...
ភ្នំពេញ៖ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃពីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីសូត្រមន្តរាប់បាត្រព្រះសង្ឃ ចំនួន៧៥អង្គ ក្នុងន័យចូលរួមអបអរសាទរទេវតាឆ្នាំថ្មី ព្រះនាម “រាក្សាសាទេវី” ជាបុត្រីទី៣របស់ កបិលមហាព្រហ្ម ដែលនឹងចុះមកគ្រប់គ្រងភពផែនដី ជំនួសទេវតាឆ្នាំចាស់ នាវេលាម៉ោង១០និង៤៨នាទីព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦។ ពិធីនេះត្រូវបានធ្វើឡើងដោយមានការអញ្ជើញចូលរួម ជាអធិបតីពីលោក ម៉ប់ សារិន...
តាកែវ ៖ ដើម្បីធានាឱ្យបាននូវសេចក្តីថ្លៃថ្នូរ សុវត្ថិភាព និងភាពសប្បាយរីករាយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានដាក់ចេញនូវសេចក្តីណែនាំយ៉ាងម៉ឺងម៉ាត់ ដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវទប់ស្កាត់រាល់សកម្មភាពលេងកម្សាន្តណា ខុសនឹងទំនៀមទម្លាប់ ពិសេសការលេងបាញ់ទឹក និងប៉ាតម្សៅ។ ការណែនាំរបស់ លោក វ៉ី សំណាង បានធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយអនុវត្តផែនការ...
ខេត្តសៀមរាប៖ លោកវីរៈសេនីយ៍ឯក ឡុងម៉េន សុយ៉ាលី ស្នងការរងទទួលផែនការងារសណ្ដាប់ធ្នាប់ បានដឹកនាំកម្លាំងការិយាល័យនគរបាលចរណ៍ផ្លូវគោក ចុះល្បាតត្រួតពិនិត្យគោលដៅសំខាន់ៗ ដើម្បីត្រៀមសម្រួលចរាចរណ៍ ជូនដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ កាលពីព្រឹកថ្ងៃអាទិត្យថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ ដែលមានបំណងមកចូលអបអរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ដែលឈានមកដល់នៅក្នុងពេលឆាប់ៗនេះចាប់ពីថ្ងៃទី១៤ដល់១៦ ខែមេសា ឆ្នាំ២០២៦៕ ដោយ៖...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសចិនបានបង្ហាញនូវវិធានការ លើកទឹកចិត្តសេដ្ឋកិច្ចថ្មីសម្រាប់កោះតៃវ៉ាន់ ដោយផ្តល់ការបន្តទំនាក់ទំនងមួយចំនួនជាមួយកោះនេះ។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានគណបក្សប្រឆាំងដ៏សំខាន់របស់កោះតៃវ៉ាន់ គឺគណបក្ស Kuomintang (KMT) ទៅកាន់ទីក្រុងប៉េកាំង។ កោះតៃវ៉ាន់បានប្រកាសខ្លួនជាដែនដីគ្រប់គ្រងខ្លួនឯងចាប់តាំងពីឆ្នាំ ១៩៤៩ នៅពេលដែលកងកម្លាំងជាតិនិយមចិនបានភៀសខ្លួនទៅទីនោះបន្ទាប់ពីចាញ់សង្គ្រាមស៊ីវិល។យ៉ាងណាក្តីទីក្រុងប៉េកាំងបានចាត់ទុកកោះនេះថាជាផ្នែកសំខាន់មួយនៃទឹកដីរបស់ខ្លួនក្រោមគោលនយោបាយចិនតែមួយ ដែលត្រូវបានគាំទ្រដោយភាគច្រើនលើសលប់នៃរដ្ឋសមាជិកអង្គការសហប្រជាជាតិ។ ការិយាល័យកិច្ចការនៃកោះតៃវ៉ាន់របស់ទីក្រុងប៉េកាំងបានបង្ហាញកញ្ចប់លើកទឹកចិត្តសេដ្ឋកិច្ច១០ចំណុចទៅកាន់កោះនេះកាលពីថ្ងៃអាទិត្យ ដែលរួមបញ្ចូលទាំងការ តាមដានការបន្តជើងហោះ ហើរត្រង់ធម្មតាឡើងវិញ យ៉ាងរហ័សឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ និងការសម្រួលដល់ការទទួលបានផលិតផល អាហារតៃវ៉ាន់ទៅកាន់ទីផ្សារប្រទេសចិនជាដើម៕...