មុនពេលលោក Aleksandar Vucic ប្រធានាធិបតីស៊ែប៊ីបំពេញ ទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន ពិព័រណ៍ភាពយន្តឯកសារចិន បានប្រារព្ធឡើងនៅក្រុងបែលក្រាដប្រទេសស៊ែប៊ី នៅថ្ងៃទី ២០ ខែឧសភា តាមម៉ោងក្នុងតំបន់។ លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងយោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន និងជាអគ្គនាយក នៃអគ្គស្ថានីយវិទ្យុនិង ទូរទស្សន៍មជ្ឈិមចិន (CMG) បានថ្លែងសុន្ទរកថាជាលាយលក្ខអក្សរ ។ លោក Shen Haixiong បានថ្លែងថា ក្រោមការដឹកនាំជាយុទ្ធសាស្ត្រ របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ការកសាងសហគមន៍ ជោគវាសនារួមរវាងចិន និងស៊ែប៊ីត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ ចំណងមិត្តភាពរវាងប្រជាជន នៃប្រទេសទាំងពីររឹតតែរឹងមាំ ហើយការផ្លាស់ប្តូរ រវាងប្រជាជននិងប្រជាជនមាន ភាពរស់រវើក...
ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ គឺជាឱកាសដ៏មានអត្ថន័យក្នុងប្រវត្តិសាស្ត្រ របស់ប្រទេសចិន ខណៈដែលភូមិភាគស្វយ័ត Xizang ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧៥ នៃថ្ងៃរំដោះដោយសន្តិភាព ។ ក្នុងរយៈពេលជាង ៧ទសវត្សរ៍កន្លងមកនេះ Xizang មិនត្រឹមតែសម្រេច បាននូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមយ៉ាងឆាប់រហ័សប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងបានសរសេរប្រវត្តិសាស្ត្រថ្មីមួយនៃ «ការអភិវឌ្ឍបៃតងលើខ្ពង់រាបព្រិល» ដែលក្លាយជាគំរូដ៏លេចធ្លោក្នុងដំណើរឆ្ពោះទៅកាន់ «ទំនើបកម្មសង្គមនិយម តាមបែបផែនចិន»។...
សៀមរាប ៖ ព្រឹក ថ្ងៃ ទី ២២ ខែឧសភា ឆ្នាំ ២០២៦ សម្ភារកីឡាចំនួន២៤ឈុត ដែលជាអំណោយរបស់មូលនិធិចិន ដេីម្បីអភិវឌ្ឍជនបទ តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលត្រូវបានប្រគល់ជូន ដល់សាលាបឋមសិក្សាចំនួន៦ នៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីលើកកម្ពស់សកម្មភាពកីឡា ការហាត់ប្រាណ និងការថែទាំសុខភាព របស់សិស្សានុសិស្សនៅតាមមូលដ្ឋាន។ ពិធីប្រគល់-ទទួលបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយស្នាមញញឹមរបស់សិស្សានុសិស្ស...
ប្រមុខរដ្ឋនៃប្រទេសទាំងពីរចិន និងរុស្ស៊ីបានរួមគ្នាចុះហត្ថលេខា និងចេញសេចក្តីថ្លែងការណ៍រួម ហើយបានយល់ព្រមជាឯកច្ឆន្ទថា នឹងបន្តពន្យារពេលអនុវត្ត«សនិ្ធសញ្ញាកិច្ចសហប្រតិបតិ្តការមិត្តភាពនិងសុខដុមនីយកម្ម ជាមួយប្រទេសជិតខាងរវាងចិននិងរុស្ស៊ី» ព្រមទាំងរួមគ្នាធ្វើជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន ២០ ។ល។ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ ខែឧសភា លោក ភូទីន ប្រធានាធិបតីរុស្ស៊ីបានបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនដែលទទួលបាននូវសមិទ្ធផលផ្លែផ្កា ។ ក្នុងនាមជាគំរូនៃទំនាក់ទំនងរវាងប្រទេសធំបែបថ្មី ទំនាក់ទំនងចិន-រុស្ស៊ីបានក្លាយជាកម្លាំងឋិតថេរគន្លឹះសម្រាប់បម្រែបម្រួលនិម្មាបនកម្មពិភពលោកដែលពុំធ្លាប់មានក្នុងរយៈពេល ១ រយឆ្នាំ ។ បច្ចុប្បន្ននេះ បម្រែបម្រួលនិម្មាបនកម្មដែលពុំធ្លាប់មានក្នុងរយៈពេល ១ រយឆ្នាំមានសភាពកាន់តែខ្លាំងឡើងៗនិងស្ថានការណ៍អន្តរជាតិមានភាពស្មុគស្មាញនិងប្រែប្រួលខ្លាំង ។ នៅក្នុងពិភពលោកដែលមានភាពរង្គោះរង្គើខ្លាំង ក្នុងនាមជារដ្ឋសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងជាប្រទេសធំដែលមានទំនួលខុសត្រូវ ឈរនៅចំណុចចាប់ផ្តើមថ្មី តើចិននិងរុស្ស៊ីនឹងជំរុញទំនាក់ទំនងទ្វេភាគីតាមរបៀបណា ? “ភាគីទាំងពីរត្រូវពង្រឹងការកសាងទំនុកចិត្តគ្នាខាងនយោបាយទៅវិញទៅមកដែលប្រកបដោយគុណភាពកាន់តែខ្ពស់និងពង្រឹងយ៉ាងមុតមាំនូវការគាំទ្រជាយុទ្ធសាស្ត្ររវាងគ្នានិងគ្នា” ”ត្រូវផ្តល់កម្លាំងចលករដល់កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកដែលប្រកបដោយគុណភាពកាន់តែខ្ពស់ដើម្បីពួតដៃគ្នាជំរុញការស្តារនិងអភិវឌ្ឍរៀងៗខ្លួន” ”ត្រូវជំរុញការតភ្ជាប់ដួងចិត្តរវាងប្រជាជននិងប្រជាជនដែលប្រកបដោយគុណភាពកាន់តែខ្ពស់និងបង្កើតមូលដ្ឋានគ្រឹះនៃក្តីបំណងរបស់ប្រជាជនឱ្យបានរឹងមាំដើម្បីរឹតចំណងមេត្រីភាពឱ្យបន្តទៅគ្រប់ជំនាន់” ”ត្រូវពង្រីកកិច្ចសហការអន្តរជាតិដែលប្រកបដោយគុណភាពកាន់តែខ្ពស់និងធ្វើឱ្យអភិបាលកិច្ចសកលមានសុក្រឹតភាពតាមរយៈកំណែទម្រង់” អនុសាសន៍ណែនាំដ៏សំខាន់របស់លោក Xi Jinping ប្រធានរដ្ឋចិនទាំងនេះបានចង្អុលបង្ហាញទិសដៅនៃការអភិវឌ្ឍថ្មីនៃទំនាក់ទំនងរវាងចិននិងរុស្ស៊ី ។ លោក ភូទីន ប្រធានាធិបតីរុស្ស៊ីបានពោរពេញទៅដោយជំនឿចិត្តចំពោះអនាគតនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយនឹងពួតដៃជាមួយភាគីចិនដើម្បីធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងភាពជាដៃគូ ក៏ដូចជាភាពសុខដុមរមនានិងចំណងមិត្តភាពដើម្បីរួមគ្នាគាំពារសន្តិសុខនិងស្ថិរភាពសកល ។ ការកសាងទំនុកចិត្តគ្នាខាងនយោបាយទៅវិញទៅមកគឺជាលក្ខណៈពិសេសយ៉ាងច្បាស់លាស់បំផុតនៃទំនាក់ទំនងចិន-រុស្ស៊ី ហើយក៏ជាកម្មវត្ថុនិងគោលការណ៍ជាមូលដ្ឋាននៃ«សនិ្ធសញ្ញាកិច្ចសហប្រតិបតិ្តការមិត្តភាពនិងសុខដុមនីយកម្មជាមួយប្រទេសជិតខាងរវាងចិននិងរុស្ស៊ី»ផងដែរ ។ លើកនេះ ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានរួមគ្នាសម្រេចចិត្តថា នឹងបន្តពន្យារពេលអនុវត្តសនិ្ធសញ្ញានេះដែលនឹងជំរុញឱ្យភាគីទាសំងពីរបន្តវេនបុព្វហេតុជំនាន់មុននិងត្រួសត្រាយផ្លូវអភិវឌ្ឍន៍ថ្មីនៅពេលអនាគតដើម្បីពង្រឹងមូលដ្ឋានគ្រឹះនៃការកសាងទំនុកចិត្តគ្នាខាងនយោបាយទៅវិញទៅមកជាបន្តបន្ទាប់ ។ កិច្ចសហប្រតិបត្តិការជាក់ស្តែងគឺជាកម្លាំងចលករផ្ទៃក្នុងសម្រាប់ជំរុញទំនាក់ទំនងរវាងចិននិងរុស្ស៊ី ។ ចាប់ពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីសរុបមានចំនួនលើសពី ២០០ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ។ ប្រទេសចិនបានរក្សាឋានៈជាដៃគូពាណិជ្ជកម្មធំទីមួយរបស់រុស្ស៊ីក្នុងរយៈពេល ១៦ ឆ្នាំជាប់ៗគ្នា ។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក ភូទីន ប្រធានាធិបតីរុស្ស៊ីនៅប្រទេសចិនលើកនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការចំនួន ២០ ក្នុងវិស័យដូចជាពាណិជ្ជកម្មនិងសេដ្ឋកិច្ច វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាដើមដែលនឹងជំរុញការលើកកម្ពស់គុណភាពនិងលំដាប់ថ្នាក់នៃកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកក្នុងគ្រប់វិស័យដើម្បីរួមចំណែកដល់ការអភិវឌ្ឍនិងការស្តារឡើងវិញនៃប្រទេសរៀងខ្លួន ។ទំនាក់ទំនងរវាងប្រទេសនិងប្រទេស គឺ ឈរលើមូលដ្ឋាននៃការរាប់អានគ្នារវាងប្រជាជននិងប្រជាជន ។ នៅថ្ងៃទី ២០ ខែឧសភា ពិធីបើក”ឆ្នាំអប់រំចិន-រុស្ស៊ី”បានប្រារព្ធធ្វើនៅទីក្រុងប៉េកាំង ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានអញ្ជើញចូលរួមពីសំណាក់ព្រុមទាំងថ្លែងសុន្ទរកថាគន្លឹះ ។ ការអប់រំគឺជាស្ពានសំខាន់ដែលតភ្ជាប់ដូងចិត្តរបស់ប្រជាជននិងបន្តវេនមិត្តភាពរវាងប្រទេសនិងប្រទេស ។ ក្នុងរយៈពេលជាយូរមកហើយ កិច្ចសហប្រតិបត្តិការផ្នែកការអប់រំរវាងប្រទេសចិននិងរុស្ស៊ីបានបន្តមានភាពស៊ីជម្រៅនិងទទួលបានប្រសិទ្ធភាពយ៉ាងលេចធ្លោដែលបានធ្វើឱ្យខ្លឹមសារនៃទំនាក់ទំនងភាពជាដៃគូសម្របសម្រួលនិងសហការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងរុស្ស៊ីក្នុងយុគសម័យថ្មីមានសម្បូរបែប ។ ពិភពលោកបច្ចុប្បន្ននេះ គឺ អសន្តិភាពណាស់ ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចិននិងរុស្ស៊ីបានរួមចំណែកដ៏សំខាន់ក្នុងការគាំពារសមភាពនិងយុត្តិធម៌អន្តរជាតិនិងជំរុញការកសាងទំនាក់ទំនងអន្តរជាតិបែបថ្មីក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ។ សេចក្តីថ្លែងការណ៍រួមស្តីពីការផ្តួចផ្តើមឱ្យជំរុញពហុប៉ូលភាវូបនីយកម្មនិងទំនាក់ទំនងអន្តរជាតិបែបថ្មីដែលចេញដោយដោយភាគីទាំងពីរបានឆ្លុះបញ្ចាំងពីភារកិច្ចនិងទំនួលខុសត្រូវរបស់ប្រទេសធំ ។ ឈរលើការចាប់ផ្តើមថ្មី ភាគីទាំងពីរត្រូវចាត់ទុកការអនុវត្តគំនិតឯកភាពរួមដ៏សំខាន់រវាងប្រមុខរដ្ឋនៃប្រទេសទាំងពីរជាគោលការណ៍ណែនាំដើម្បីជំរុញកិច្ចសហការនិងសម្របសម្រួលជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលប្រកបដោយគុណភាពកាន់តែខ្ពស់ ក៏ដូចជាដើរតួជាកម្លាំងឋិតថេរគន្លឹះក្នុងបម្រែបម្រួលនិម្មាបនកម្មសកលឱ្យបានកាន់តែរឹងមាំ ៕
រសៀលថ្ងៃទី២០ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិននិងលោកភូទីនប្រធានាធិបតីរុស្ស៊ីបានអញ្ជើញជាសហអធិបតីក្នុងពិធីបើក “ឆ្នាំអប់រំចិន-រុស្ស៊ី” នៅវិមានសភាប្រជាជនក្រុងប៉េកាំង ។លោកXi Jinpingបានលើកឡើងថា ឆ្នាំ២០២៦ គឺជាខួប៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូ សម្របសម្រួលនិងសហការជាយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយរវាងប្រទេសចិន និងរុស្ស៊ី និងជាខួប២៥ឆ្នាំនៃការចុះហត្ថលេខាលើ «សន្ធិសញ្ញស្តីពីភាពជាអ្នកជិតខាងល្អមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងចិននិងរុស្ស៊ី»។ ការចាប់ដំណើរការ “ឆ្នាំអប់រំចិន-រុស្ស៊ី”នៅក្នុងឆ្នាំនេះដែលប្រកប...
ភ្នំពេញ ៖ នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ លោក ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានអញ្ជើញជាអធិបតីពិធីបិទសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តផែនការអនុវត្តរយៈពេល ៥ឆ្នាំ ដំណាក់កាលទី២ (២០២៦-២០៣០) នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ...
កំពង់ស្ពឺ ៖ ដោយអនុវត្តតាមការចង្អុលបង្ហាញនិងគោលការដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាថ្ងៃព្រហស្បតិ៍ ៥កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ក្រោមដឹកនាំយ៉ាងមុឺងម៉ាត់និងយកចិត្តទុក្ខដាក់ខ្ពស់បំផុតរបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង...
សៀមរាប៖ ក្នុងយុទ្ធនាការសកម្មភាពគាំពារពលរដ្ឋ និងលើកកម្ពស់ជីវភាពនៅតាមមូលដ្ឋាន នាព្រឹកថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២៦ នេះ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅបរិវេណវត្តអារញ្ញគីរីមុនីសុខុម (វត្តស្វាយលើ) ឃុំ/ស្រុកស្វាយលើ ខេត្តសៀមរាប ដោយនាំយកឱកាសការងារសរុបចំនួន ៤ ០៥០កន្លែង ពីបណ្ដារោងចក្រ សហគ្រាស សមាគម...
ភ្នំពេញ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈកិច្ចសហការរវាងមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង បានបន្តធ្វើយុទ្ធនាការផ្សព្វផ្សាយស្តីពី «ការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ និងលើកកម្ពស់លក្ខខណ្ឌការងារ សម្រាប់កម្មករនិយោជិតវ័យក្មេង នៅទូទាំងប្រទេសឆ្នាំ២០២៦» នៅតាមបណ្តាសិប្បកម្មផលិតឥដ្ឋ-ក្បឿង និងកសិ-ឧស្សាហកម្ម ក្នុងភូមិសាស្ត្រខេត្តទាំងបី ដោយផ្តោតសំខាន់លើច្បាប់ស្តីពីការងារ អនុសញ្ញារបស់អង្គការអន្តរជាតិខាងការងារ (ILO) និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធទៅនឹងពលកម្មកុមារ។ យុទ្ធនាការនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីពលកម្មកុមារឱ្យកាន់តែទូលំទូលាយ និងជំរុញការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងការទប់ស្កាត់ ក៏ដូចជាការរាយការណ៍ក្នុងករណីមានការសង្ស័យថា...
បរទេស៖ ផ្លែទុរេនកំពុងលក់រាយក្នុងតម្លៃ ៤០,០០០ ដុងទៅ ៦០,០០០ ដុង ស្មើនឹងប្រហែល ១,៥២ ដុល្លារ ទៅ ២,២៨ ដុល្លារអាមេរិក ក្នុងមួយគីឡូក្រាមនៅតាមតូប លក់ដូរតាមចិញ្ចើមផ្លូវ និងផ្សារទំនើបនានាក្នុងទីក្រុងហូជីមិញ ដែលធ្លាក់ចុះ ៥០% បើធៀបនឹងឆ្នាំមុន។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ នៅថ្ងៃទី២២...