វ៉ាស៊ីនតោន៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ ដោយដកស្រង់ប្រភព ដែលដឹងផ្ទាល់អំពីផែនការនេះថា រដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងរៀបចំការវាយប្រហារយោធាជុំថ្មី ប្រឆាំងនឹងអ៊ីរ៉ង់ ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតជាបន្តបន្ទាប់ក៏ដោយ។ CBS News បានរាយការណ៍ថា មិនទាន់មានការសម្រេចចិត្តចុងក្រោយណាមួយត្រូវបានធ្វើឡើងគិតត្រឹមរសៀលថ្ងៃសុក្រ នៅឡើយទេ។ ថ្មីៗនេះ មេបញ្ជាការយោធាអ៊ីស្រាអែល លោក Eyal Zamir ក៏បានឧ្យដឹងថា...
ភ្នំពេញ ៖ តាមរយៈ សេចក្តីប្រកាសព័ត៌មាន លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជា បានឱ្យដឹងថា នៅថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) នៃកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្ម ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិនប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះការដាក់ពង្រាយប្រព័ន្ធមីស៊ីល រយៈចម្ងាយមធ្យមរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអាស៊ី ដោយជំរុញឱ្យសហរដ្ឋអាមេរិក និងជប៉ុនកែតម្រូវកំហុសរបស់ពួកគេ។ អ្នកនាំពាក្យចិនលោក Guo Jiakun បានធ្វើការកត់សម្គាល់នេះនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ យោធាសហរដ្ឋអាមេរិក មានគម្រោងដាក់ពង្រាយប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យម Typhon របស់ខ្លួននៅក្នុងប្រទេសជប៉ុនរវាងខែមិថុនា និងខែកញ្ញា សម្រាប់សមយុទ្ធយោធារួមគ្នារបស់ពួកគេ។ បន្ទាប់ពីសមយុទ្ធ ប្រព័ន្ធនេះនឹងត្រូវផ្លាស់ទីទៅកាន់មូលដ្ឋានយោធា...
ភ្នំពេញ៖ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នេះ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការមួយ បន្ទាប់ពីមានការផ្សព្វផ្សាយ និងការបញ្ចេញមតិផ្សេងៗ តាមបណ្តាញសង្គម ជុំវិញសកម្មភាពរបស់មន្ត្រីនគរបាល យុត្តិធម៌នៃកងរាជអាវុធហត្ថ ក្នុងការចុះអនុវត្តដីកាបញ្ជា ឱ្យចូលខ្លួនឃាត់ខ្លួនស្ត្រីចំនួន ២នាក់ កាលពីថ្ងៃទី២២ ខែឧសភា ម្សិលមិញនេះ។ យោងតាមរបាយការណ៍ របស់ជំនាញនគរបាលយុត្តិធម៌ បានឱ្យដឹងថា ការចុះអនុវត្តនេះបានធ្វើឡើងកាលពីវេលាម៉ោង...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិនប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះការដាក់ពង្រាយប្រព័ន្ធមីស៊ីល រយៈចម្ងាយមធ្យមរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអាស៊ី ដោយជំរុញឱ្យសហរដ្ឋអាមេរិក និងជប៉ុនកែតម្រូវកំហុសរបស់ពួកគេ។ អ្នកនាំពាក្យចិនលោក Guo Jiakun បានធ្វើការកត់សម្គាល់នេះនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ យោធាសហរដ្ឋអាមេរិក មានគម្រោងដាក់ពង្រាយប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យម Typhon របស់ខ្លួននៅក្នុងប្រទេសជប៉ុន រវាងខែមិថុនា និងខែកញ្ញា សម្រាប់សមយុទ្ធយោធារួមគ្នារបស់ពួកគេ។...
បរទេស៖ អាជ្ញាធរនៅ Southern California សហរដ្ឋអាមេរិក នៅថ្ងៃសុក្រកំពុងប្រញាប់ប្រញាល់ រកវិធីទប់ស្កាត់ការផ្ទុះធុងស្តុក ដែលបានលេចធ្លាយសារធាតុគីមីគ្រោះថ្នាក់ ដែលប្រើសម្រាប់ផលិតគ្រឿង បន្លាស់ប្លាស្ទិក ខណៈដែលមនុស្សប្រហែល ៤០.០០០ នាក់ត្រូវបានត្រៀមឱ្យជម្លៀសចេញពីតំបន់នោះ ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ថា អាជ្ញាធរពន្លត់អគ្គីភ័យរបស់ក្រុងបាននិយាយថា ធុងស្តុកដែលផ្ទុកសារ...
បរទេស៖ លោកស្រី Tulsi Gabbard នាយិកាស៊ើបការណ៍សម្ងាត់ជាតិ សហរដ្ឋអាមេរិក បានប្រកាសលាលែងពីតំណែង ដោយលើកឡើងពីការធ្វើរោគវិនិច្ឆ័យថ្មីៗ របស់ស្វាមីលោកស្រីថា មានជំងឺមហារីកឆ្អឹងប្រភេទកម្រមួយ។ ការលាលែងពីតំណែង របស់លោកស្រី បានកើតឡើងមួយសប្តាហ៍ បន្ទាប់ពីលោកស្រីបានបង្ហាញថា លោកស្រីកំពុងស៊ើបអង្កេតមន្ទីរពិសោធន៍ ជីវសាស្ត្រដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញ ផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ថា...
កំពង់ឆ្នាំង ៖ លោក ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ឱ្យថ្នាក់ដឹកនាំក្រសួង រួមជាមួយថ្នាក់ដឹកនាំបេឡាជាតិ សន្តិសុខសង្គម មន្ទីរការងារខេត្តកំពង់ឆ្នាំង និងមន្ត្រីរាជការក្រោមឱវាទ បានអញ្ជើញចុះសួរសុខទុក្ខ និងគោរពវិញ្ញាណក្ខន្ធ សពបងប្អូនកម្មករនិយោជិត ដែលបានទទួលមរណភាព ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ដែលបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចំណុចសាលាបឋមសិក្សា សាលាលេខ ៥ ស្ថិតក្នុងភូមិសាលាលេខ...
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦នេះ មានក្តីរន្ធត់យ៉ាងក្រៃលែង ចំពោះគ្រោះថ្នាក់ចរាចរណ៍ដ៏សែនរន្ធត់ ចំនួន២ករណីដែលបានកើតឡើងព្រមគ្នា ដោយបណ្តាលឱ្យបងប្អូនកម្មករនិយោជិត ចំនួន១៤នាក់បានស្លាប់ និង៩៣នាក់បានរងរបួសធ្ងន់ និងស្រាល ។ អ្នកនាំពាក្យ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានលម្អិតថា គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង បានបណ្តាល...
នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយលោកស្រី កែ ច័ន្ទមុនី លោកបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងក្រុមការងារ បានចុះដល់ទីតាំងកើតហេតុគ្រោះ ថ្នាក់ចរាចរណ៍រវាងរថយន្តកុងតឺន័រ និងរថយន្តដឹកកម្មកររោងចក្រ នៅលើផ្លូវជាតិ មុខសាលាបឋមសិក្សាសាលាលេខប្រាំ...