ភ្នំពេញ ៖ បន្ទាប់ពីទទួលព័ត៌មានថា មានពលរដ្ឋមួយចំនួន បានចាញ់បោកមេខ្យល់ ក្នុងពេលដែលពួកគេស្វែង រកការងារធ្វើនោះ ទីភ្នាក់ងារជាតិ មុខរបរនិងការងារ(NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវ: សហការជាមួយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងស្ថាប័នពាក់ព័ន្ធ បានចុះទៅចុះឈ្មោះស្វែងរកការងារ និងរៀបចំកិច្ចសម្ភាសការងារដោយផ្ទាល់ ជូនដល់បងប្អូនប្រជាពលរដ្ឋ យុវជន និងអ្នកស្វែងរកការងារធ្វើ នៅក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាថ្ងៃទី២២...
ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិហៅកាត់ថា គ.ជ.អ.ប. គណៈកម្មាធិការ បានប្រកាសដាក់ឱ្យ អនុវត្តជាផ្លូវការនូវផែនការរយៈពេល ៥ឆ្នាំ ដំណាក់កាលទី២ (២០២៦-២០៣០) នៃកម្មវិធីជាតិសម្រាប់ការ អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដើម្បីបន្តរុញច្រានកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឱ្យកាន់តែស៊ីជម្រៅ ក្នុងគោលបំណងលើកកម្ពស់សេដ្ឋកិច្ច មូលដ្ឋាន និងគុណភាពជីវិតប្រជាពលរដ្ឋ។ នៅក្នុងឱកាសនោះ លោក ស សុខា...
ក្រពើភ្នំចំនួន១០ក្បាល ត្រូវបានលែងចូលទៅទន្លេស្រែពក ក្នុងដែនជម្រកសត្វព្រៃស្រែពក កន្លែងជម្រកធម្មជាតិធ្លាប់មានវត្តមាន រស់នៅក្រពើភ្នំ នាពេលកន្លងទៅ ដើម្បីបង្កើនចំនួន របាយសត្វក្រពើភ្នំ ឱ្យមានការកើនចំនួនឡើងច្រើន។ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាតំណាងលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីលែងក្រពើភ្នំ ជាប្រវត្តិសាស្រ្ត ក្នុងទន្លេស្រែពក នាព្រឹកថ្ងៃទី២២...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ទាល់តែអស់ជាដាច់ខាត ពីព្រោះនេះ គឺជាមុខមាត់របស់ប្រទេសជាតិ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះ ឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ទោះបីជារហូតមកដល់ពេលនេះ កម្ពុជាមិនទាន់រកឃើញនូវករណីជំងឺទាំងនេះក៏ដោយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវជំរុញ និងដាក់ចេញវិធានការបច្ចេកទេស និងវិធានការអប់រំ ដើម្បីទប់ស្កាត់នូវការធ្លាក់ចុះសីលធម៌សង្គម ពិសេសអ្នកផលិតមាតិកាអនាធិបតេយ្យ លើបណ្តាញសង្គម។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំពង្រឹងការទប់ស្កាត់រាល់ សកម្មភាពបទល្មើសនេសាទខុសច្បាប់ នៅរដូវត្រីពង ដើម្បីអភិរក្សធនធានធម្មជាតិ និងជលផល។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំក្រសួងស្ថាប័នពាក់ព័ន្ធ...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់កម្រិត ត្រូវបង្កើនភាពសកម្ម ក្នុងការចុះជួបប្រាស្រ័យទាក់ទងជាមួយប្រជាកសិករ និងត្រៀមលក្ខណៈក្នុងការជួយពួកគាត់នៅពេល ដែលមានគ្រោះមហន្តរាយ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំ...
ថ្ងៃទី២១ ខែឧសភា វេទិកាកំពូលស្តីពីការកសាងប្រទេសខ្លាំងក្លាផ្នែកវប្បធម៌បានបើកធ្វើនៅក្រុងShenzhen។លោកLi Shuleiសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថា ។ ភ្ញៀវចូលរួមវេទិកាបានលើកឡើងថា វិបុលភាពរបស់វប្បធម៌ជា និមិត្តសញ្ញាសំខាន់ នៃការធ្វើទំនើបកម្មតាមបែបផែនចិន ។ យើងគួរតែរៀនសូត្រនិងអនុវត្តដោយស៊ីជម្រៅនូវគំនិតវប្បធម៌របស់ លោកXi Jinping ប្រធានរដ្ឋចិន ពង្រឹងមូលដ្ឋានគ្រឹះវប្បធម៌នៃការកសាងប្រទេសខ្លាំងក្លា ផ្នែកវប្បធម៌និងការស្តារភាពរុងរឿងឡើងវិញរបស់ប្រជាជាតិចិន ។ យើងគួរតែជំរុញភាពរស់រវើកនៃការអភិវឌ្ឍនិងកំណែទម្រង់វប្បធម៌ដោយផ្តល់ ថាមពលតាមរយៈឌីជីថលនិងភាពវៃឆ្លាត ធ្វើឱ្យអក្សរសាស្ត្រនិងសិល្បៈប្រជាប្រិយថ្មី តាមបណ្តាញអ៊ីនធឺណែតមានភាពរុងរឿង បង្កើតប្រព័ន្ធអេកូឡូស៊ីវប្បធម៌យ៉ាងរស់រវើក។ យើងគួរតែអនុវត្តគោលការណ៍ដែលចាត់ទុកការអភិរក្សជាអាទិភាព និងអន្តរាគមន៍តិចតួចបំផុត បង្កើនការអភិរក្សជាប្រព័ន្ធនៃបេតកភ័ណ្ឌវប្បធម៌។ យើងគួរតែបង្កើនគំនិត ដែលធ្វើកិច្ចសន្ទនាជាមួយពិភពលោកតាមរយៈវប្បធម៌ ដើម្បីពង្រីកការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រជាជនលើផ្ទៃអន្តរជាតិ ។វេទិកាលើកនេះរៀបចំធ្វើដោយក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន...
នៅថ្ងៃទី ២០ ខែឧសភា ប្រទេសចិន និងរុស្ស៊ីបានចេញសេចក្តីថ្លែងការណ៍រួម ស្តីពីការផ្តួចផ្តើមគំនិតជំរុញពិភពលោកពហុប៉ូល និងទំនាក់ទំនងអន្តរជាតិបែបថ្មី ដោយអធិប្បាយជាប្រព័ន្ធអំពីគំនិតផ្តួចផ្តើម ៤ ចំណុចស្តីពីការជំរុញពិភពលោកពហុប៉ូលប្រកបដោយសមភាពនិងសណ្តាប់ធ្នាប់ និងបង្កើតទំនាក់ទំនងអន្តរជាតិបែបថ្មី ដែលបានផ្តល់នូវចម្លើយយ៉ាងជាក់លាក់ចំពោះសំណួរយុគសម័យ ដែលសួរថា “តើទំនាក់ទំនងអន្តរជាតិកំពុងឆ្ពោះទៅណា?” តាមលទ្ធផលនៃការស្ទង់មតិសកលជាបន្តបន្ទាប់ របស់បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបង្ហាញថា គំនិត នៃការគោរពគ្នាទៅវិញទៅមក ភាពសច្ចយុត្តិធម៌ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះដែលផ្តួចផ្តើមដោយទំនាក់ទំនងអន្តរជាតិបែបថ្មីនេះ បានក្លាយជាគំនិតឯកភាពរួមជាទូទៅនៃសហគមន៍អន្តរជាតិ ។ អ្នកផ្តល់បទសម្ភាសន៍បានប្រឆាំងនឹងការបែងចែកពិភពលោកទៅជាតំបន់និង “រង្វង់តូច” ដែលបង្កការប្រឈមមុខ ដាក់គ្នាជាក្រុម ដោយសង្កត់ធ្ងន់លើតម្រូវការក្នុងការ កសាងសហគមន៍អន្តរជាតិ ដែលរួមសាមគ្គីគ្នាកាន់តែច្រើន គោរពផលប្រយោជន៍ ជាមូលដ្ឋានរវាងគ្នាទៅវិញទៅមក មានស្មើភាពចំពោះគ្នា និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ការស្ទង់មតិនេះបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៤ ,១% បានសម្គាល់ឃើញថា ការគោរពភាពខុសគ្នានៃមាគ៌ាអភិវឌ្ឍន៍របស់ប្រទេសនានាគឺជាបុរេលក្ខខណ្ឌ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៧៨,៤% បានទទួលស្គាល់ថា ការអភិវឌ្ឍគឺជា «កូនសោរួម» ដើម្បីដោះស្រាយបញ្ហាសកលទាំងអស់ ប្រទេសនានាមានតែប្រកាន់ខ្ជាប់នូវគំនិតនៃការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ព្រមទាំងសម្រេចបាននូវការអភិវឌ្ឍរួមតាមរយៈកិច្ចសហប្រតិបត្តិការបើកទូលាយ ទើបអាចដោះស្រាយបញ្ហាប្រឈមរួមរបស់មនុស្សជាតិប្រកបដោយប្រសិទ្ធភាព។