ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ចំនួន២ករណីដែលបានកើតឡើង ព្រមគ្នានៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀង ដោយគិតត្រឹមម៉ោង ១០ព្រឹកនេះបណ្តាល ឱ្យបងប្អូនកម្មករនិយោជិត រងគ្រោះសរុបចំនួន៩៣នាក់ (សី ៧៤នាក់) ក្នុងនោះស្លាប់ចំនួន១៤នាក់ (ស្រី ១០នាក់) របួសធ្ងន់ចំនួន១៥នាក់ (ស្រី ១២នាក់) និងរបួសស្រាលចំនួន ៦៤នាក់...
បរទេស៖ ទិន្នន័យតាមដានកប៉ាល់ បានបង្ហាញនៅថ្ងៃសុក្រថា កប៉ាល់ដឹកឧស្ម័នធម្មជាតិរាវទីបីរបស់ប្រទេសកាតា កំពុងឆ្លងកាត់ច្រកសមុទ្រ Hormuz ហើយឆ្ពោះទៅកាន់ប្រទេសចិន ខណៈដែលក្រុមចរចារបស់កាតា បានមកដល់ទីក្រុងតេហេរ៉ង់ ដើម្បីព្យាយាមជួយធានាកិច្ចព្រមព្រៀង បញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយកាលពីយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ថា ក្នុងពេលដែលការដឹកជញ្ជូនតាមផ្លូវទឹក នៅតែបន្តមិនទៀងទាត់ ការដឹកជញ្ជូនលើកទីបីនេះរបស់កប៉ាល់ដឹកឧស្ម័នធម្មជាតិរាវកាតា កំពុងកើតឡើងជិតពីរសប្តាហ៍បន្ទាប់ពីទំនិញដំបូង បែបនេះបានឆ្លងកាត់ច្រកសមុទ្រ ក្រោមការរៀបចំអ៊ីរ៉ង់-ប៉ាគីស្ថាន។...
បរទេស៖ ការចេញផ្សាយផែនទីថ្មី របស់អ៊ីរ៉ង់ដែលបញ្ជាក់ពីការគ្រប់គ្រងរបស់ខ្លួនលើច្រកសមុទ្រហ័រមូស ប្រឈមនឹងការពង្រីកទុក្ខវេទនាដ៏ធ្ងន់ធ្ងររួចទៅហើយសម្រាប់នាវិករាប់ពាន់នាក់ដែលជាប់នៅលើកប៉ាល់នៅក្នុងឈូងសមុទ្រពែក្ស។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ថា នាវិកជាង ២០.០០០ នាក់ជាប់គាំងនៅលើនាវាប្រហែល ២.០០០ គ្រឿង នៅក្នុងឈូងសមុទ្រពែក្ស ដែលភាគច្រើន នៃពួកគេមិនអាចចាក ចេញពីកប៉ាល់បាន ខ្វះការផ្គត់ផ្គង់អាហារ និងទឹកសាបគ្រប់គ្រាន់ និងភ័យខ្លាចអនាគត មិនប្រាកដប្រជា...
បេទេស៖ ក្រុមចរចារបស់ប្រទេសកាតា បានធ្វើដំណើរមកដល់ទីក្រុងតេហេរ៉ង់ហើយនៅថ្ងៃសុក្រ ដើម្បីសម្របសម្រួលជាមួយសហរដ្ឋអាមេរិក ព្យាយាមជួយធានាកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ និងដោះស្រាយបញ្ហាដែលនៅសេសសល់, នេះបើយោងតាមប្រភពមួយ ដែលដឹងពីបញ្ហានេះបាន ប្រាប់សារព័ត៌មានរ៉យទ័រនៅថ្ងៃសុក្រ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ថា ទីក្រុងដូហា ដែលធ្លាប់ធ្វើការជាអ្នកសម្របសម្រួលក្នុងសង្គ្រាមហ្គាហ្សា និងតំបន់ផ្សេងទៀតនៃភាពតានតឹងអន្តរជាតិ រហូតមកដល់ពេលនេះ បានដកខ្លួនចេញពីការដើរតួនាទីសម្របសម្រួលក្នុងសង្គ្រាមអ៊ីរ៉ង់ បន្ទាប់ពីកាតាបានរងការវាយប្រហារពីមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ក្នុងអំឡុងពេលជម្លោះចុងក្រោយ។ ប្រភពនេះបាននិយាយថា...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតី Vladimir Putin បាននិយាយថា មនុស្សប្រហែល ១៥នាក់ នៅតែមិនទាន់កំណត់អត្តសញ្ញាណបាននៅឡើយ បន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន ទៅលើអគារស្នាក់នៅសាលារៀនមួយក្នុងទីក្រុង Starobelsk របស់រុស្ស៊ី ដោយលោកបានបន្ថែមថា លោកបានបញ្ជាឱ្យយោធារៀបចំការសងសឹកចំពោះការវាយប្រហារនេះផងដែរ។ យ៉ាងហោចណាស់មនុស្ស ៣៩នាក់បានរងរបួសនៅក្នុងការវាយប្រហារនេះ និង៦នាក់បានស្លាប់ នេះបើយោងតាមលោក Putinបានបញ្ជាក់ ។ លោកបានច្រានចោលនូវលទ្ធភាព ដែលសាលាត្រូវបានវាយប្រហារដោយចៃដន្យ ដោយកត់សម្គាល់ថាយន្តហោះគ្មាន...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ដែលបានដកស្រង់ចេញ ពីទីភ្នាក់ងារព័ត៌មានផ្លូវការ MAP បានរាយការណ៍កាលពីថ្ងៃសុក្រថា ចំនួនអ្នកស្លាប់ដោយសារការដួល រលំអគារលំនៅដ្ឋានមួយនៅក្នុងទីក្រុង Fez ភាគខាងជើងប្រទេសម៉ារ៉ុក បានកើនឡើងដល់ ១៥នាក់ហើយ។ ប្រភពដដែលបានរាយការណ៍ថា អគារកម្ពស់ប្រាំមួយជាន់ ដែលជាលំនៅដ្ឋានចំនួន១១ផ្ទះល្វែង ដែលក្នុងនោះ៨ខ្នងត្រូវបានបានដួលរលំកាលពីព្រឹកថ្ងៃព្រហស្បតិ៍ នៅក្នុងសង្កាត់ Ain Nokbi ដែលមានប្រជាជនរស់នៅយ៉ាងក្រាស់ក្រែល ភាគខាងត្បូងទីក្រុង។ យ៉ាងណាក្តីក្រុមជួយសង្គ្រោះបានទាញ បានសាកសព១៣...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារចិនស៊ិនហួ នៅថ្ងៃនេះបានឲ្យដឹងថាអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បាននិយាយកាលពីថ្ងៃសុក្រថា ការចរចាសន្តិភាពរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក គឺមិនជិតដល់កិច្ចព្រមព្រៀងនោះទេ។ លោក Baghaei បានប្រាប់ទូរទស្សន៍រដ្ឋ IRIB ថា ៖ ដំណើរការដែលកំពុងដំណើរការការទូត និងវត្តមានរបស់មន្ត្រីជាន់ខ្ពស់ប៉ាគីស្ថាន នៅក្នុងទីក្រុង Tehran មិនមានន័យថាយើងបានឈានដល់ចំណុចរបត់មួយ...
បរទេស ៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថារដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul បាននិយាយកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលអាល្លឺម៉ង់នឹងចំណាយកើនឡើង ទៅដល់៤ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) លើវិស័យការពារជាតិនៅឆ្នាំនេះ។ ថ្លែងនៅក្នុងកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសណាតូនៅទីក្រុង Helsingborg ប្រទេសស៊ុយអែត លោក Wadephul បាននិយាយថា ប្រទេសអាល្លឺម៉ង់កំពុងឆ្ពោះទៅរកគោលដៅ៥ភាគរយ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក Deutschlandfunk បានរាយការណ៍។ រំលឹកដែរថាសម្ព័ន្ធមិត្តណាតូបានសម្រេចចិត្តកាលពីឆ្នាំមុនដើម្បីដំឡើងការចំណាយលើវិស័យការពារជាតិដល់៥ភាគរយនៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំ២០៣៥...
ភ្នំពេញ ៖ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈនៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦នេះ មានក្តីរន្ធត់យ៉ាងក្រៃលែង ចំពោះគ្រោះថ្នាក់ចរាចរណ៍ដ៏សែនរន្ធត់ចំនួន២ករណី ដែលបានកើតឡើងព្រមគ្នា ដោយបណ្តាលឱ្យបងប្អូនកម្មករ និយោជិតចំនួន១៣នាក់បានស្លាប់ និងជាង៣០នាក់បានរងរបួសធ្ងន់ និងស្រាល ។ អ្នកនាំពាក្យក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានឱ្យដឹងថា...
ភ្នំពេញ៖ នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ លោក លឹម ស៊ុយហុង អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា សម្រាប់អធិការការងារ អធិការសន្តិសុខសង្គម ដែលចូលរួមដោយ...