សម្តេចតេជោ ប្រសិទ្ធនាមផ្ទះភៀសសឹកនៅស្លក្រាម ស្រុកស្វាយចេកថា «ភូមិរង់ចាំ» សម្តេចតេជោ ឱ្យពិចារណា ក្នុងការដកហូតទ្រព្យសម្បត្តិ អ្នកនាំទំនិញថៃ ចូលប្រទេសដោយខុសច្បាប់ និងឱ្យទៅធ្វើពលកម្ម ជីកត្រង់សេឱ្យធ្ងន់ធ្ងរ រដ្ឋមន្ត្រីក្រសួងអប់រំ ៖ និទ្ទេសមិនកំណត់វាសនា ឬជោគជ័យក្នុងអាជីពអនាគត របស់សិស្សទេ សម្តេចតេជោ ៖ បើថៃប្រកាសលុបសន្ធិសញ្ញាបារាំង-សៀម ស្មើនឹងលុបព្រំដែនជាមួយឡាវដែរ កម្ពុជា-វៀតណាម ដាក់ចេញទិសដៅ...
ពោធិ៍សាត់៖ នៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីបានចុះសួរសុខទុក្ខកងកម្លាំងនៅសមរភូមិទិសថ្មដា, សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណៈកម្មាធិការ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញអុជទៀន ធូប ផ្កាភ្ញី គោរពបូជាចំពោះវិញ្ញាណក្ខន្ធ ទេពឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់...
ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកសសុខា បានចូលរួមអបអរសាទរពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជាជំនាន់ទី២ និងមុខងារឌីជីថល អន្តោប្រវេសន៍មួយចំនួនទៀត ប្រព័ន្ធគ្រប់គ្រងអ្នកដំណើរ និងច្រកទ្វារវ៉ៃឆ្លាត ការតភ្ជាប់សេវាវិស័យឯកជនជាមួយនឹងប្រព័ន្ធ cambodia e-Arrival ៕ ដោយ៖ អ៊ុយ សុធុន/សៀមរាប/ដើមអម្ពិល/រូបភាពពីស្នងការខេត្តសៀមរាប
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសុវត្ថិភាព នារាត្រីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ ។ សូមបញ្ជាក់ថា ដំណើរអញ្ជើញមាតុភូមិនិវត្តន៍ របស់សម្តេចធិបតី ធ្វើឡើងក្រោយបញ្ចប់ បេសកកម្មដោយជោគជ័យនូវ ដំណើរបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកាអនាគតរបស់អាស៊ាន លើកទី៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី៨-៩...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែង ក្នុងវេទិកាអនាគតរបស់អាស៊ាន លើកទី៣ នៅប្រទេសវៀតណាមថា អាស៊ាន ត្រូវតែបន្តដើរតួ ជាអ្នកការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលសេរីបើកចំហរ បរិយាបន្ន និងផ្អែកលើច្បាប់ ដោយមានអង្គការពាណិជ្ជកម្មពិភពលោក WTO ជាស្នូល ។ ក្នុងសន្ទរកថា ចំពោះសមាជិកអាស៊ាន នាថ្ងៃទី៩...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍ថា កម្ពុជា នៅតែមានការក្ដីព្រួយបារម្ភ នៅតំបន់ភាគីថៃ បានចូលកាន់កាប់ ចូលជ្រៅក្នុងទឹកដីប្រទេសកម្ពុជា។ នាឱកាសអញ្ជើចូលរួមពិធីបើកវេទិកាអនាគតរបស់អាស៊ានលើកទី៣ នៅប្រទេសវៀតណាម នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បទឈប់បាញ់...
កំពត ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញ កសិករតេជោ នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាកសិករនៅស្រុកដងទង់ ខេត្តកំពត។ ក្នុងឱកាសនេះ ក៏មានការអញ្ជើញចូលរួមពី លោក ចាន់ ថា...
ភ្នំពេញ ៖ នាល្ងាចថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យក្នុងការបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមវេទិកាអនាគតរបស់អាស៊ាន លើកទី៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦៕
នាពេលថ្មីៗកន្លងទៅនេះ ជប៉ុននិងហ្វីលីពីនបានពន្លឿនការចាប់ដៃជើងក្នុងរឿងសន្តិសុខ ដែលមានទង្វើបង្កហេតុជាបន្តបន្ទាប់ ។ ពីការប្រកាសចាប់ដំណើរការនូវអ្វីដែលហៅថា ”ការចរចាអំពីការកំណត់ព្រំដែនសមុទ្រនៅភាគខាងកើតនៃកោះតៃវ៉ាន់”ដល់ការជំរុញការចែករំលែកការណ៍សម្ងាត់ ការផ្ទេរបរិក្ខារការពារជាតិនិងការធ្វើសមយុទ្ធចម្រុះ ប្រទេសទាំងពីរជប៉ុននិងហ្វីលីពីនបាននិងកំពុងយក”កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ”ធ្វើជាលេសដើម្បីបង្កការប្រឈមដាក់គ្នាជាក្រុមនិងបង្កើនហានិភ័យសន្តិសុខក្នុងតំបន់ ។ សកម្មភាពអវិជ្ជមានមួយចំនួនទាំងនេះបានល្មើសយ៉ាងធ្ងន់ធ្ងរនូវនិន្នាការប្រវត្តិសាស្ត្រដ៏ត្រឹមត្រូវរបស់ប្រទេសក្នុងតំបន់ដែលចង់ស្វែងរកសន្តិភាព វឌ្ឍនភាពនិងជំរុញកិច្ចសហប្រតិបតិ្តការ វាមិនត្រឹមតែបានបណ្តាលឱ្យឥស្សរជនគ្រប់មជ្ឈដ្ឋានក្នុងតំបន់មានការព្រួយបារម្ភយ៉ាងខ្លាំងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរងការប្រឆាំងជាទូទៅពីសហគមន៍អន្តរជាតិផងដែរ ។ អ្វីដែលហៅថា ”ការចរចាអំពីការកំណត់ព្រំដែនសមុទ្រ”រវាងជប៉ុននិងហ្វីលីពីន គឺគ្មានភស្តុតាងផ្លូវច្បាប់ទាល់តែសោះដែលបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ចិន ។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Ferdinand Romualdez Marcos ប្រធានាធិបតីហ្វីលីពីននៅប្រទេសជប៉ុន ប្រទេសទាំងពីរបានចេញផ្សាយសេចក្តីថ្លែងការណ៍រួមដោយប្រកាសចាប់ដំណើរការជាផ្លូវការនូវ”ការចរចាអំពីការកំណត់ព្រំដែនសមុទ្រ”រវាងជប៉ុននិងហ្វីលីពីនទាក់ទងនឹងតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ជាយទ្វីប ។ ទង្វើនេះគឺជាជំហានដ៏គ្រោះថ្នាក់មួយទៀតរបស់ជប៉ុននិងហ្វីលីពីនដើម្បីបង្កើនការឃុបឃិតគ្នាខាងយោធានិងបង្កភាពច្របូកច្របល់ដល់ស្ថានការណ៍ក្នុងតំបន់ ។ តំបន់ព្រំដែនសមុទ្រដែលគ្រោងកំណត់ដោយប្រទេសជប៉ុននិងហ្វីលីពីនមានទីតាំងស្ថិតនៅភាគខាងកើតនៃកោះតៃវ៉ាន់ ។ យោងតាមច្បាប់អន្តរជាតិ ប្រទេសចិនមានតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ជាយទ្វីបនៅក្នុងលំហសមុទ្រនេះ ។ ប្រទេសជប៉ុននិងហ្វីលីពីនបានចាប់ដំណើរការនូវអ្វីដែលហៅថា ”ការចរចាអំពីការកំណត់ព្រំដែនសមុទ្រ”ដោយឯកតោភាគីដែលបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ចិន ក៏ដូចជារំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិនិងក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិដែលបូករួមទាំង«អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ»ផងដែរ ។ ចិនបានលើកឡើងការតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះជប៉ុននិងហ្វីលីពីនដោយឡែកពីគ្នា ដោយប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើខុសច្បាប់នេះ ។ បើមើលពីវិស័យការពារជាតិអាចឃើញថា ប្រទេសជប៉ុននិងហ្វីលីពីនបានពង្រឹងការចងដៃជើងក្នុងបញ្ហាសន្តិសុខជាបន្តបន្ទាប់ ។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Ferdinand Romualdez Marcos ប្រធានាធិបតីហ្វីលីពីននៅប្រទេសជប៉ុន ភាគីទាំងពីរបានឯកភាពគ្នាចាប់ដំណើរការជាផ្លូវការនូវការចរចាអំពី«កិច្ចព្រមព្រៀងស្តីពីការការពារការស៊ើបការណ៍ផ្នែកយោធា»ដោយប្រកាសពីការដំឡើងទំនាក់ទំនងទ្វេភាគីទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយបានពន្លឿនការជំរុញកិច្ចសហប្រតិបតិ្តការផ្នែកបរិក្ខារនិងបច្ចេកទេសការពារជាតិ ។ នាពេលថ្មីៗកន្លងទៅនេះ ក្នុងកិច្ចប្រជុំសន្ទនាសាំងគ្រីឡាលើកទី ២៣ លោក Koizumi Shinjiro រដ្ឋមន្ត្រីការពារជាតិជប៉ុនបានឃោសនាបំប៉ោងពីអ្វីដែលហៅថា ទស្សនទានថ្មីអំពី”ឥណ្ឌូ-ប៉ាស៊ីហ្វិកដ៏សេរីភាពនិងបើកទូលាយ” ហើយបានផ្តួចផ្តើមគំនិតថា ជប៉ុននឹងបង្កើនសមត្ថភាពការពារជាតិ បង្កើនកិច្ចសហប្រតិបតិ្តការក្នុងយន្តការសន្តិសុខជាតិជាមួយប្រទេសក្នុងតំបន់ថែមមួយកម្រិតទៀតព្រមទាំងអះអាងថា ជប៉ុនមានឆន្ទៈរ៉ាប់រង”តួអង្គថ្មី”ក្នុងកិច្ចសហប្រតិបតិ្តការផ្នែកបរិក្ខារនិងបច្ចេកទេសការពារជាតិក្នុងតំបន់ ។ អ្វីដែលហៅថា ”តួអង្គថ្មី” គឺចង់បន្សាបបញ្ហារសើបនៃការនាំចេញអាវុធក្រោមលេស”កិច្ចសហប្រតិបតិ្តការ” ហើយបានបិទបាំងការពិតនៃការប្រឈមដាក់គ្នាជាក្រុមក្រោមស្លាក”សេរីភាពនិងបើកទូលាយ” ។ ក្នុងសមយុទ្ធយោធាចម្រុះប្រចាំឆ្នាំ ២០២៦ឈ្មោះ”ប្រកៀកស្មាគ្នា”រវាងអាមេរិកនិងហ្វីលីពីន កងកម្លាំងស្វ័យការពាររបស់ជប៉ុនមិនត្រឹមតែបានចាត់បញ្ជូនបុគ្គលិកប្រយុទ្ធក្នុងទ្រង់ទ្រាយធំដើម្បីចូលរួមសមយុទ្ធយោធាចម្រុះជាលើកដំបូងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបាញ់មីស៊ីលប្រភេទ ៨៨ ចំនួនពីរគ្រាប់យ៉ាងកម្រោលក្នុងដែនហ្វីលីពីនផងដែរ ។ នេះគឺជាការបាញ់មីស៊ីលលក្ខណៈវាយប្រហារនៅនាយសមុទ្រជាលើកដំបូងរបស់ប្រទេសជប៉ុនចាប់តាំងពីបញ្ចប់សង្គ្រាមលោកលើកទីពីរមក ។ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានវិភាគថា រដ្ឋាភិបាលជប៉ុននិងហ្វីលីពីនកំពុងយកអ្វីដែលហៅថា ”កង្វល់ផ្នែកសន្តិសុខក្នុងតំបន់”ធ្វើជាលេសដើម្បីបង្កើតទំនាក់ទំនងសម្ព័ន្ធមិត្តស្ទើរតែនិងបង្កើតជាក្របខ័ណ្ឌ”កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ”ក្នុងតំបន់ដែលមានលក្ខណៈផ្តាច់មុខ ។ ទង្វើឃុបឃិតគ្នារបស់ជប៉ុននិងហ្វីលីពីនបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាពនិងសន្តិសុខក្នុងតំបន់ ។ ក្នុងនាមជាប្រទេសចាញ់សង្រ្គាម ជប៉ុនគួរគិតពិចារណាឱ្យស៊ីជម្រៅពីឧក្រិដ្ឋកម្មសង្គ្រាមរបស់យោធានិយមជប៉ុននិងគោរព”រដ្ឋធម្មនុញ្ញសន្តិភាព”និងគោលការណ៍”ផ្តោតលើស្វ័យការពារ”របស់ខ្លួន ។ ប៉ុន្តែ មួយរយៈពេលកន្លងមកនេះ ពួកស្តាំនិយមរបស់ជប៉ុនបានដើររំលងការកំហិតនៃប្រព័ន្ធសន្តិភាពក្រោយពីសង្គ្រាមលោកលើកទីពីរ ពីការលុបចោលការហាមឃាត់ការនាំចេញអាវុធប្រល័យលោក ដល់ការពង្រឹងឧស្សាហកម្មយោធានិងពន្លឿនការផ្លាស់ប្តូរគោលនយោបាយការពារសន្តិសុខឱ្យងាកទៅរកទិសដៅវាយប្រហារ រហូតដល់ការពង្រីកវត្តមានយោធាតាមរយៈប្រទេសហ្វីលីពីន ជំរុញការអនុវត្តជាក់ស្តែងនូវ”យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក”និងចាត់បញ្ជូនកម្លាំងយោធាទៅកាន់បរទេសក្រោមលេស”កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ” ។ល។ ទង្វើមួយចំនួនទាំងនេះសុទ្ធតែបង្ហាញពីការពិតដ៏គួរឱ្យភ្ញាក់ផ្អើលមួយថា ”យោធានិយមបែបថ្មី”របស់ជប៉ុនបានក្លាយជាគ្រោះថ្នាក់កំបាំងទៅហើយដែលបានបង្កជាការគំរាមកំហែងជាក់ស្តែងដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់និងពិភពលោក ។ សូមបញ្ជាក់ថា ប្រទេសហ្វីលីពីនធ្លាប់បានរងទុក្ខវេទនាដ៏ឈឺចាប់ពីយោធានិយមនៃជប៉ុន ។ ក្នុងអំឡុងពេលសង្គ្រាមលោកលើកទីពីរ ។ ការធ្វើអាណានិគមយ៉ាងសាហាវព្រៃផ្សៃរបស់ជប៉ុនបានបណ្តាលឱ្យប្រជាជនហ្វីលីពីនរាប់លាននាក់ស្លាប់បាត់បង់ជីវិតដោយសាររងភ្លើងសង្គ្រាមនិងភាពទុរ្ភិក្ស ។ រីឯជប៉ុនបានផ្តល់ជំនួយនិងការគាំទ្រដល់ហ្វីលីពីននៅថ្ងៃនេះគ្រាន់តែដើម្បីគាំពារផលប្រយោជន៍ជាយុទ្ធសាស្ត្រផ្ទាល់ខ្លួនតែប៉ុណ្ណោះ ។ បច្ចុប្បន្ននេះ រដ្ឋាភិបាលហ្វីលីពីនមិនអើពើនឹងការក្រេបជញ្ជក់មេរៀនប្រវត្តិសាស្ត្រ ពួកគេសុខចិត្តក្លាយជា”ទ័ពស្រួច”ខាងភូមិសាស្ត្រនយោបាយនៃប្រទេសនៅក្រៅតំបន់ដើម្បីពង្រឹងកម្លាំងឥទ្ធិពលនៃក្រុមនយោបាយរបស់ពួកគេ ។ ប្រការនេះមិនត្រឹមតែបានលក់ផលប្រយោជន៍ជាតិរបស់ហ្វីលីពីនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបំផ្លាញដល់ការកសាងទំនុកចិត្តគ្នានិងកិច្ចសហប្រតិបត្តិការរវាងហ្វីលីពីននិងប្រទេសក្នុងតំបន់ ហើយក៏បានលះបង់សុខសុភមង្គលរបស់ប្រជាជនហ្វីលីពីនផងដែរ ។ យុទ្ធសាស្ត្រ”អាងអំណាចរបស់គេទៅគំរាមកំហែងអ្នកដទៃ”មិនអាចនាំមកនូវសន្តិសុខនិងផលប្រយោជន៍ដល់ហ្វីលីពីននោះទេ ផ្ទុយទៅវិញ វាបែរជាយកភ្លើងមកដុតខ្លួនឯង គ្មានផលចំណេញអ្វីទាល់តែសោះ ។ ដូចប្រសាសន៍របស់លោក Herman Tiu-Laurel ប្រធានវិទ្យាស្ថានសិក្សាស្រាវជ្រាវយុទ្ធសាស្ត្រ”សតវត្សរ៍អាស៊ី”របស់ហ្វីលីពីនដែលបានលើកឡើងថា ”ប្រទេសហ្វីលីពីនមិនត្រូវចាប់ចងខ្លួនឯងឱ្យជាប់ទៅនឹងរថពាសសង្គ្រាមរបស់ជប៉ុនទេ ។ ប្រការនេះមិនមានអំណោយផលដល់ការគាំពារសន្តិសុខប្រទេសជាតិនិងភាពម្ចាស់ការខាងយុទ្ធសាស្ត្ររបស់ប្រទេសហ្វីលីពីន ហើយបានបំផ្លិចបំផ្លាញសន្តិភាពនិងស្ថិរភាពក្នុងតំបន់ជាបន្តបន្ទាប់ដែលនៅទីបំផុតនឹងលើកដុំថ្មទម្លាក់លើជើងខ្លួនឯង!”។តំបន់អាស៊ី-ប៉ាស៊ីហ្វិកគឺជាផ្ទះរួមសម្រាប់ការអភិវឌ្ឍប្រកបដោយសន្តិភាព តែមិនមែនជាក្តារអុកសម្រាប់អ្នកមានចេតនាអាក្រក់ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ ។ ប្រទេសទាំងពីរជប៉ុននិងហ្វីលីពីនទទូចបង្កឱ្យមានការប្រឈមដាក់គ្នាជាក្រុមនៅក្នុងតំបន់ដែលបានក្លាយជាប្រភពមហន្តរាយសម្រាប់បំផ្លិចបំផ្លាញសន្តិភាពនិងភាពសុខសាន្តត្រាណក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។ ប្រទេសចិនសូមដាស់តឿនឱ្យប្រទេសជប៉ុនប្រកាន់ឥរិយាបថត្រឹមត្រូវចំពោះប្រវត្តិសាស្ត្រនិងបញ្ចេញមតិនិងធ្វើសកម្មភាពដោយមធ្យ័ត ហើយបញ្ឈប់ការដើរតាមផ្លូវវាតទីខាងយោធាកាន់តែឆ្ងាយទៅៗ ជាមួយគ្នានេះដែរ យើងក៏សូមដាស់តឿនឱ្យប្រទេសហ្វីលីពីនសម្របទៅតាមនិន្នាការជាទូទៅនៃការអភិវឌ្ឍប្រកបដោយសន្តិភាពក្នុងតំបន់ ហើយកុំចាប់ចងខ្លួនឯងឱ្យជាប់ទៅនឹងរថពាសសង្គ្រាមរបស់ប្រទេសដទៃទៀតនោះឡើយ ៕
ទិវាអន្តរជាតិសម្រាប់ការសន្ទនា រវាងអរិយធម៌ ដែលត្រូវបានអនុម័តដោយអង្គការសហប្រជាជាតិ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីការយល់ឃើញរួមរបស់សហគមន៍អន្តរជាតិថា ការសន្ទនា ការយោគយល់ និង ការគោរពគ្នាទៅវិញទៅមករវាងអរិយធម៌ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅលើពិភពលោក។ ទិវានេះគឺជាការប្រសូតចេញពីខ្លឹមសារនិងស្មារតី នៃគំនិតផ្ដួចផ្ដើមអរិយធម៌សកល ដែលត្រូវបានផ្តួចផ្តើមដោយលោក Xi Jinping ប្រធានរដ្ឋចិន កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ។...