ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានពង្រីកយុទ្ធនាការចុះផ្សព្វផ្សាយស្តីពី «ការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ និងលើកកម្ពស់លក្ខខណ្ឌការងារ សម្រាប់កម្មករនិយោជិតវ័យក្មេង» ចាប់តាំងពីខែមីនា រហូតដល់ខែឧសភា ឆ្នាំ២០២៦ ដល់បណ្ដារាជធានី ខេត្ត នៅទូទាំងប្រទេសក្នុងឆ្នាំ២០២៦ ដោយមានកិច្ចសហការរវាងមន្ទីរការងារ និងបណ្ដុះបណ្ដាលរាជធានីខេត្ត និងអាជ្ញាធរមូលដ្ឋាន តាមរយៈការចុះត្រួតពិនិត្យ និងផ្សព្វផ្សាយផ្ទាល់ដល់បណ្តា សិប្បកម្មផលិតឥដ្ឋ-ក្បឿង និងសហគ្រាស...
ភ្នំពេញ ៖ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ អាជ្ញាធរកម្ពុជា កំពុងពង្រឹងកិច្ចសហការ ជាមួយវិស័យឯកជន ដើម្បីបង្ការនិងទប់ស្កាត់ ការលួចបង្វែរសារធាតុគីមីផ្សំ ទៅផលិតគ្រឿងញៀនខុសច្បាប់។ នេះជាវិធានការដើម្បីការពារសុចរិតភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់ សុវត្ថិភាពសាធារណៈ និងសន្តិសុខជាតិ។ កិច្ចខិតខំប្រឹងប្រែងនេះ ត្រូវបានរំលេចក្នុងសិក្ខាសាលា ស្តីពីការពង្រឹងប្រសិទ្ធភាពកិច្ចសហការគ្រប់គ្រង និងត្រួតពិនិត្យសារធាតុគីមីផ្សំ ដើម្បីបង្ការទប់ស្កាត់ការលួចបង្វែរយកទៅផលិតគ្រឿងញៀនខុសច្បាប់ ដែលរៀបចំឡើងដោយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីមានប្រសាសន៍ថា ប្រសិនបើភាគីថៃប្រកាសលុបសន្ធិសញ្ញាបារាំង-សៀមចោល ស្មើនឹងលុបចោលកិច្ចព្រមព្រៀងព្រំដែនជាមួយឡាវដែរ ។ ការមានប្រសាសន៍បែបនេះរបស់សម្តេចតេជោ បន្ទាប់ពីលោក អានុទីន ឆានវីរៈគុល នាយករដ្ឋមន្រ្តីថៃនាពេលថ្មីៗនេះ បានប្រកាសមិនទទួលស្គាល់សន្ធិសញ្ញាបារាំង-សៀម។ ក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលបណ្តោះអាសន្ន ស្លរក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៩ ខែមិថុនា...
កំពង់ចាម ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងប្រាប់សិស្សថ្នាក់ទី១២ ថា និទ្ទេសមិនកំណត់វាសនា ឬជោគជ័យ ក្នុងអាជីពអនាគតរបស់ក្មួយៗទេ សំខាន់បំផុត គឺត្រូវបន្តយកចិត្តទុកដាក់សិក្សានៅកម្រិតបន្តបន្ទាប់ទៀត។ ការលើកទឹកចិត្តរបស់ លោក ហង់ជួន ណារ៉ុន នាឱកាសអញ្ជើញជួបសំណេះសំណាល និងចែកសៀវភៅមេរៀនសង្ខេបថ្នាក់ទី១២...
ម៉ានីល៖ យ៉ាងហោចណាស់មនុស្ស ៣៧ នាក់បានស្លាប់ និងប្រហែល ៥០០ នាក់បានរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៨ រ៉ិចទ័របានវាយប្រហារភាគខាងត្បូងប្រទេសហ្វីលីពីននៅព្រឹកថ្ងៃចន្ទ។ យោងតាមការិយាល័យការពារជនស៊ីវិលរបស់ប្រទេសហ្វីលីពីន ការស្លាប់ទាំងនេះបណ្តាលមកពីការរអិលបាក់ដី ដែលបង្កឡើងដោយគ្រោះរញ្ជួយដី ការលង់ទឹក និងរបួសដោយសារការធ្លាក់ ឬបាក់ដីនៃកម្ទេចកម្ទី។ នៅក្នុងខេត្ត Sarangani មនុស្ស ១៤ នាក់បានស្លាប់ នៅពេលដែលការរអិលបាក់ដីបានកប់ផ្ទះរបស់ពួកគេនៅជើងភ្នំ។...
តូក្យូ៖ មន្ត្រីម្នាក់បានឲ្យដឹងថា ប្រទេសជប៉ុនត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការ «សម្រេចចិត្ត» ដើម្បីទប់ស្កាត់ការធ្លាក់ចុះតម្លៃប្រាក់យ៉េន ខណៈដែលរូបិយប័ណ្ណត្រូវបានជួញដូរក្នុងចន្លោះទាបជាង ១៦០ ធៀបនឹងប្រាក់ដុល្លារអាមេរិក ជិតដល់កម្រិតមួយដែលពីមុនបានជំរុញឱ្យអាជ្ញាធរជប៉ុន បោះជំហានចូលទៅក្នុងទីផ្សាររូបិយប័ណ្ណ។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Satsuki Katayama បានឲ្យដឹងថា «ដោយពិចារណាលើកាលៈទេសៈនេះ មិនមានការផ្លាស់ប្តូរទេ ចំពោះការពិតដែលថា យើងកាន់តែស្ថិតក្នុងជំហរមួយ ដើម្បីចាត់វិធានការសម្រេចចិត្ត»។ រដ្ឋាភិបាល និងធនាគារកណ្តាលជប៉ុន...
បរទេស៖ កាលពីថ្ងៃចន្ទ សហរដ្ឋអាមេរិកបានបន្ថែមក្រុមហ៊ុនយក្ស ផ្នែកពាណិជ្ជកម្មអេឡិកត្រូនិក Alibaba , ក្រុមហ៊ុនផ្តល់សេវាកម្មស្វែងរកតាមអ៊ីនធឺណិត Baidu និងក្រុមហ៊ុនផលិតរថយន្ត BYD ទៅក្នុងបញ្ជីក្រុមហ៊ុន ដែលខ្លួនជឿថា កំពុងជួយយោធារបស់ទីក្រុងប៉េកាំង ដែលជាចលនាមួយ ដែលអាចបង្កើនភាពតានតឹង រវាងប្រទេសទាំងពីរ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ថា ការធ្វើបច្ចុប្បន្នភាពដែលរង់ចាំជាយូរមកហើយនេះជំនួសបញ្ជីពីដើមឆ្នាំ ២០២៥...
បរទេស៖ ប្រទេសឥណ្ឌាបានបដិសេធថា គោលនយោបាយថាមពលរបស់ខ្លួនត្រូវបានជះឥទ្ធិពលដោយសម្ពាធពីខាងក្រៅ ដោយនិយាយថា ការសម្រេចចិត្តទិញប្រេងរបស់ខ្លួន គឺផ្អែកលើផលប្រយោជន៍ជាតិ និងការគណនាតម្លៃសុទ្ធសាធ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ថា កិច្ចព្រមព្រៀងអន្តរជាតិរបស់ប្រទេសឥណ្ឌា ដែលធ្វើឡើងនៅកម្រិតខ្ពស់បំផុត បានអនុញ្ញាតឱ្យខ្លួនធ្វើពិពិធកម្មប្រភពថាមពល និងកាត់បន្ថយហានិភ័យដែលបង្កឡើងដោយការរំខានទូទាំងពិភពលោក ជាពិសេសជម្លោះនៅមជ្ឈិមបូព៌ា។ នេះបើយោងតាមលោក Hardeep Singh Puri រដ្ឋមន្ត្រីប្រេងកាត និងឧស្ម័នធម្មជាតិ...
ភ្នំពេញ៖ ទិវារត់ប្រណាំងភ្នំពេញអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង Phnom Penh International Half-Marathon Powered by Vattanac លើកទី ១៤ ដែលឧបត្ថម្ភធំដោយក្រុមហ៊ុន វឌ្ឍនៈ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមិថុនា ខាងមុខនេះ ហើយអ្វីដែលកាន់តែពិសេសជាងការរត់ប្រណាំងខុសប្លែកជាងរៀងរាល់ឆ្នាំគឺការបង្កើតឲ្យមានយុទ្ធនាការ “We Sponsor, You Run” ដោយក្រុមហ៊ុន...
កំពង់ធំ៖ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ លោក ឡង គីសឹង អភិបាលក្រុងស្ទឹងសែន ដឹកនាំហការី ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណជិត៣០០នាក់ ចុះយុទ្ធនាការសម្អាតភូមិ និងដាំកូនឈើ នៅភូមិកំរ៉ែង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ក្នុងឱកាសនោះ លោកអភិបាលក្រុងស្ទឹងសែន លើកឡើងថា ចុះយុទ្ធនាការសម្អាតភូមិ និងដាំកូនឈើ...