នាពេលថ្មីៗកន្លងទៅនេះ ជប៉ុននិងហ្វីលីពីនបានពន្លឿនការចាប់ដៃជើងក្នុងរឿងសន្តិសុខ ដែលមានទង្វើបង្កហេតុជាបន្តបន្ទាប់ ។ ពីការប្រកាសចាប់ដំណើរការនូវអ្វីដែលហៅថា ”ការចរចាអំពីការកំណត់ព្រំដែនសមុទ្រនៅភាគខាងកើតនៃកោះតៃវ៉ាន់”ដល់ការជំរុញការចែករំលែកការណ៍សម្ងាត់ ការផ្ទេរបរិក្ខារការពារជាតិនិងការធ្វើសមយុទ្ធចម្រុះ ប្រទេសទាំងពីរជប៉ុននិងហ្វីលីពីនបាននិងកំពុងយក”កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ”ធ្វើជាលេសដើម្បីបង្កការប្រឈមដាក់គ្នាជាក្រុមនិងបង្កើនហានិភ័យសន្តិសុខក្នុងតំបន់ ។ សកម្មភាពអវិជ្ជមានមួយចំនួនទាំងនេះបានល្មើសយ៉ាងធ្ងន់ធ្ងរនូវនិន្នាការប្រវត្តិសាស្ត្រដ៏ត្រឹមត្រូវរបស់ប្រទេសក្នុងតំបន់ដែលចង់ស្វែងរកសន្តិភាព វឌ្ឍនភាពនិងជំរុញកិច្ចសហប្រតិបតិ្តការ វាមិនត្រឹមតែបានបណ្តាលឱ្យឥស្សរជនគ្រប់មជ្ឈដ្ឋានក្នុងតំបន់មានការព្រួយបារម្ភយ៉ាងខ្លាំងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរងការប្រឆាំងជាទូទៅពីសហគមន៍អន្តរជាតិផងដែរ ។ អ្វីដែលហៅថា ”ការចរចាអំពីការកំណត់ព្រំដែនសមុទ្រ”រវាងជប៉ុននិងហ្វីលីពីន គឺគ្មានភស្តុតាងផ្លូវច្បាប់ទាល់តែសោះដែលបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ចិន ។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Ferdinand Romualdez Marcos ប្រធានាធិបតីហ្វីលីពីននៅប្រទេសជប៉ុន ប្រទេសទាំងពីរបានចេញផ្សាយសេចក្តីថ្លែងការណ៍រួមដោយប្រកាសចាប់ដំណើរការជាផ្លូវការនូវ”ការចរចាអំពីការកំណត់ព្រំដែនសមុទ្រ”រវាងជប៉ុននិងហ្វីលីពីនទាក់ទងនឹងតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ជាយទ្វីប ។ ទង្វើនេះគឺជាជំហានដ៏គ្រោះថ្នាក់មួយទៀតរបស់ជប៉ុននិងហ្វីលីពីនដើម្បីបង្កើនការឃុបឃិតគ្នាខាងយោធានិងបង្កភាពច្របូកច្របល់ដល់ស្ថានការណ៍ក្នុងតំបន់ ។ តំបន់ព្រំដែនសមុទ្រដែលគ្រោងកំណត់ដោយប្រទេសជប៉ុននិងហ្វីលីពីនមានទីតាំងស្ថិតនៅភាគខាងកើតនៃកោះតៃវ៉ាន់ ។ យោងតាមច្បាប់អន្តរជាតិ ប្រទេសចិនមានតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ជាយទ្វីបនៅក្នុងលំហសមុទ្រនេះ ។ ប្រទេសជប៉ុននិងហ្វីលីពីនបានចាប់ដំណើរការនូវអ្វីដែលហៅថា ”ការចរចាអំពីការកំណត់ព្រំដែនសមុទ្រ”ដោយឯកតោភាគីដែលបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ចិន ក៏ដូចជារំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិនិងក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិដែលបូករួមទាំង«អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ»ផងដែរ ។ ចិនបានលើកឡើងការតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះជប៉ុននិងហ្វីលីពីនដោយឡែកពីគ្នា ដោយប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើខុសច្បាប់នេះ ។ បើមើលពីវិស័យការពារជាតិអាចឃើញថា ប្រទេសជប៉ុននិងហ្វីលីពីនបានពង្រឹងការចងដៃជើងក្នុងបញ្ហាសន្តិសុខជាបន្តបន្ទាប់ ។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Ferdinand Romualdez Marcos ប្រធានាធិបតីហ្វីលីពីននៅប្រទេសជប៉ុន ភាគីទាំងពីរបានឯកភាពគ្នាចាប់ដំណើរការជាផ្លូវការនូវការចរចាអំពី«កិច្ចព្រមព្រៀងស្តីពីការការពារការស៊ើបការណ៍ផ្នែកយោធា»ដោយប្រកាសពីការដំឡើងទំនាក់ទំនងទ្វេភាគីទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយបានពន្លឿនការជំរុញកិច្ចសហប្រតិបតិ្តការផ្នែកបរិក្ខារនិងបច្ចេកទេសការពារជាតិ ។ នាពេលថ្មីៗកន្លងទៅនេះ ក្នុងកិច្ចប្រជុំសន្ទនាសាំងគ្រីឡាលើកទី ២៣ លោក Koizumi Shinjiro រដ្ឋមន្ត្រីការពារជាតិជប៉ុនបានឃោសនាបំប៉ោងពីអ្វីដែលហៅថា ទស្សនទានថ្មីអំពី”ឥណ្ឌូ-ប៉ាស៊ីហ្វិកដ៏សេរីភាពនិងបើកទូលាយ” ហើយបានផ្តួចផ្តើមគំនិតថា ជប៉ុននឹងបង្កើនសមត្ថភាពការពារជាតិ បង្កើនកិច្ចសហប្រតិបតិ្តការក្នុងយន្តការសន្តិសុខជាតិជាមួយប្រទេសក្នុងតំបន់ថែមមួយកម្រិតទៀតព្រមទាំងអះអាងថា ជប៉ុនមានឆន្ទៈរ៉ាប់រង”តួអង្គថ្មី”ក្នុងកិច្ចសហប្រតិបតិ្តការផ្នែកបរិក្ខារនិងបច្ចេកទេសការពារជាតិក្នុងតំបន់ ។ អ្វីដែលហៅថា ”តួអង្គថ្មី” គឺចង់បន្សាបបញ្ហារសើបនៃការនាំចេញអាវុធក្រោមលេស”កិច្ចសហប្រតិបតិ្តការ” ហើយបានបិទបាំងការពិតនៃការប្រឈមដាក់គ្នាជាក្រុមក្រោមស្លាក”សេរីភាពនិងបើកទូលាយ” ។ ក្នុងសមយុទ្ធយោធាចម្រុះប្រចាំឆ្នាំ ២០២៦ឈ្មោះ”ប្រកៀកស្មាគ្នា”រវាងអាមេរិកនិងហ្វីលីពីន កងកម្លាំងស្វ័យការពាររបស់ជប៉ុនមិនត្រឹមតែបានចាត់បញ្ជូនបុគ្គលិកប្រយុទ្ធក្នុងទ្រង់ទ្រាយធំដើម្បីចូលរួមសមយុទ្ធយោធាចម្រុះជាលើកដំបូងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបាញ់មីស៊ីលប្រភេទ ៨៨ ចំនួនពីរគ្រាប់យ៉ាងកម្រោលក្នុងដែនហ្វីលីពីនផងដែរ ។ នេះគឺជាការបាញ់មីស៊ីលលក្ខណៈវាយប្រហារនៅនាយសមុទ្រជាលើកដំបូងរបស់ប្រទេសជប៉ុនចាប់តាំងពីបញ្ចប់សង្គ្រាមលោកលើកទីពីរមក ។ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានវិភាគថា រដ្ឋាភិបាលជប៉ុននិងហ្វីលីពីនកំពុងយកអ្វីដែលហៅថា ”កង្វល់ផ្នែកសន្តិសុខក្នុងតំបន់”ធ្វើជាលេសដើម្បីបង្កើតទំនាក់ទំនងសម្ព័ន្ធមិត្តស្ទើរតែនិងបង្កើតជាក្របខ័ណ្ឌ”កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ”ក្នុងតំបន់ដែលមានលក្ខណៈផ្តាច់មុខ ។ ទង្វើឃុបឃិតគ្នារបស់ជប៉ុននិងហ្វីលីពីនបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាពនិងសន្តិសុខក្នុងតំបន់ ។ ក្នុងនាមជាប្រទេសចាញ់សង្រ្គាម ជប៉ុនគួរគិតពិចារណាឱ្យស៊ីជម្រៅពីឧក្រិដ្ឋកម្មសង្គ្រាមរបស់យោធានិយមជប៉ុននិងគោរព”រដ្ឋធម្មនុញ្ញសន្តិភាព”និងគោលការណ៍”ផ្តោតលើស្វ័យការពារ”របស់ខ្លួន ។ ប៉ុន្តែ មួយរយៈពេលកន្លងមកនេះ ពួកស្តាំនិយមរបស់ជប៉ុនបានដើររំលងការកំហិតនៃប្រព័ន្ធសន្តិភាពក្រោយពីសង្គ្រាមលោកលើកទីពីរ ពីការលុបចោលការហាមឃាត់ការនាំចេញអាវុធប្រល័យលោក ដល់ការពង្រឹងឧស្សាហកម្មយោធានិងពន្លឿនការផ្លាស់ប្តូរគោលនយោបាយការពារសន្តិសុខឱ្យងាកទៅរកទិសដៅវាយប្រហារ រហូតដល់ការពង្រីកវត្តមានយោធាតាមរយៈប្រទេសហ្វីលីពីន ជំរុញការអនុវត្តជាក់ស្តែងនូវ”យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក”និងចាត់បញ្ជូនកម្លាំងយោធាទៅកាន់បរទេសក្រោមលេស”កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ” ។ល។ ទង្វើមួយចំនួនទាំងនេះសុទ្ធតែបង្ហាញពីការពិតដ៏គួរឱ្យភ្ញាក់ផ្អើលមួយថា ”យោធានិយមបែបថ្មី”របស់ជប៉ុនបានក្លាយជាគ្រោះថ្នាក់កំបាំងទៅហើយដែលបានបង្កជាការគំរាមកំហែងជាក់ស្តែងដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់និងពិភពលោក ។ សូមបញ្ជាក់ថា ប្រទេសហ្វីលីពីនធ្លាប់បានរងទុក្ខវេទនាដ៏ឈឺចាប់ពីយោធានិយមនៃជប៉ុន ។ ក្នុងអំឡុងពេលសង្គ្រាមលោកលើកទីពីរ ។ ការធ្វើអាណានិគមយ៉ាងសាហាវព្រៃផ្សៃរបស់ជប៉ុនបានបណ្តាលឱ្យប្រជាជនហ្វីលីពីនរាប់លាននាក់ស្លាប់បាត់បង់ជីវិតដោយសាររងភ្លើងសង្គ្រាមនិងភាពទុរ្ភិក្ស ។ រីឯជប៉ុនបានផ្តល់ជំនួយនិងការគាំទ្រដល់ហ្វីលីពីននៅថ្ងៃនេះគ្រាន់តែដើម្បីគាំពារផលប្រយោជន៍ជាយុទ្ធសាស្ត្រផ្ទាល់ខ្លួនតែប៉ុណ្ណោះ ។ បច្ចុប្បន្ននេះ រដ្ឋាភិបាលហ្វីលីពីនមិនអើពើនឹងការក្រេបជញ្ជក់មេរៀនប្រវត្តិសាស្ត្រ ពួកគេសុខចិត្តក្លាយជា”ទ័ពស្រួច”ខាងភូមិសាស្ត្រនយោបាយនៃប្រទេសនៅក្រៅតំបន់ដើម្បីពង្រឹងកម្លាំងឥទ្ធិពលនៃក្រុមនយោបាយរបស់ពួកគេ ។ ប្រការនេះមិនត្រឹមតែបានលក់ផលប្រយោជន៍ជាតិរបស់ហ្វីលីពីនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបំផ្លាញដល់ការកសាងទំនុកចិត្តគ្នានិងកិច្ចសហប្រតិបត្តិការរវាងហ្វីលីពីននិងប្រទេសក្នុងតំបន់ ហើយក៏បានលះបង់សុខសុភមង្គលរបស់ប្រជាជនហ្វីលីពីនផងដែរ ។ យុទ្ធសាស្ត្រ”អាងអំណាចរបស់គេទៅគំរាមកំហែងអ្នកដទៃ”មិនអាចនាំមកនូវសន្តិសុខនិងផលប្រយោជន៍ដល់ហ្វីលីពីននោះទេ ផ្ទុយទៅវិញ វាបែរជាយកភ្លើងមកដុតខ្លួនឯង គ្មានផលចំណេញអ្វីទាល់តែសោះ ។ ដូចប្រសាសន៍របស់លោក Herman Tiu-Laurel ប្រធានវិទ្យាស្ថានសិក្សាស្រាវជ្រាវយុទ្ធសាស្ត្រ”សតវត្សរ៍អាស៊ី”របស់ហ្វីលីពីនដែលបានលើកឡើងថា ”ប្រទេសហ្វីលីពីនមិនត្រូវចាប់ចងខ្លួនឯងឱ្យជាប់ទៅនឹងរថពាសសង្គ្រាមរបស់ជប៉ុនទេ ។ ប្រការនេះមិនមានអំណោយផលដល់ការគាំពារសន្តិសុខប្រទេសជាតិនិងភាពម្ចាស់ការខាងយុទ្ធសាស្ត្ររបស់ប្រទេសហ្វីលីពីន ហើយបានបំផ្លិចបំផ្លាញសន្តិភាពនិងស្ថិរភាពក្នុងតំបន់ជាបន្តបន្ទាប់ដែលនៅទីបំផុតនឹងលើកដុំថ្មទម្លាក់លើជើងខ្លួនឯង!”។តំបន់អាស៊ី-ប៉ាស៊ីហ្វិកគឺជាផ្ទះរួមសម្រាប់ការអភិវឌ្ឍប្រកបដោយសន្តិភាព តែមិនមែនជាក្តារអុកសម្រាប់អ្នកមានចេតនាអាក្រក់ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ ។ ប្រទេសទាំងពីរជប៉ុននិងហ្វីលីពីនទទូចបង្កឱ្យមានការប្រឈមដាក់គ្នាជាក្រុមនៅក្នុងតំបន់ដែលបានក្លាយជាប្រភពមហន្តរាយសម្រាប់បំផ្លិចបំផ្លាញសន្តិភាពនិងភាពសុខសាន្តត្រាណក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ។ ប្រទេសចិនសូមដាស់តឿនឱ្យប្រទេសជប៉ុនប្រកាន់ឥរិយាបថត្រឹមត្រូវចំពោះប្រវត្តិសាស្ត្រនិងបញ្ចេញមតិនិងធ្វើសកម្មភាពដោយមធ្យ័ត ហើយបញ្ឈប់ការដើរតាមផ្លូវវាតទីខាងយោធាកាន់តែឆ្ងាយទៅៗ ជាមួយគ្នានេះដែរ យើងក៏សូមដាស់តឿនឱ្យប្រទេសហ្វីលីពីនសម្របទៅតាមនិន្នាការជាទូទៅនៃការអភិវឌ្ឍប្រកបដោយសន្តិភាពក្នុងតំបន់ ហើយកុំចាប់ចងខ្លួនឯងឱ្យជាប់ទៅនឹងរថពាសសង្គ្រាមរបស់ប្រទេសដទៃទៀតនោះឡើយ ៕
ទិវាអន្តរជាតិសម្រាប់ការសន្ទនា រវាងអរិយធម៌ ដែលត្រូវបានអនុម័តដោយអង្គការសហប្រជាជាតិ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីការយល់ឃើញរួមរបស់សហគមន៍អន្តរជាតិថា ការសន្ទនា ការយោគយល់ និង ការគោរពគ្នាទៅវិញទៅមករវាងអរិយធម៌ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅលើពិភពលោក។ ទិវានេះគឺជាការប្រសូតចេញពីខ្លឹមសារនិងស្មារតី នៃគំនិតផ្ដួចផ្ដើមអរិយធម៌សកល ដែលត្រូវបានផ្តួចផ្តើមដោយលោក Xi Jinping ប្រធានរដ្ឋចិន កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ។...
នៅឆ្នាំនោះ គណបក្សវ័យក្មេងមួយបានធ្វើកិច្ចប្រជុំដើម្បីពិគ្រោះពិភាក្សាពីក្តីកង្វល់ដែលប្រឹងតស៊ូប្រយុទ្ធរយៈពេលយូរខាតតែកម្លាំងទ័ពមិនដែលឈ្នះទីចុងបំផុតទទួលយកថា មិនថា«ស្បែកជើងរបស់អ្នកដទៃ»ស្អាតប៉ុណ្ណា ចង់ស្រួលតាមផ្លូវដើរទៅមុខ មានតែ«ពាក់ស្បែកជើងរបស់ខ្លួន» ។ ទន្លេនៃប្រវត្តិសាស្ត្រហូរយ៉ាងលឿនជាមួយរលកបក់បោក គ្រារបត់គន្លឹះដែលកំណត់ទិសដៅមានតែប៉ុន្នានជំហ៊ានប៉ុណ្ណោះ។ គ្រារបត់ដ៏អស្ចារ្យដែលកំណត់ជោគវាសនានៃប្រទេសចិនបានកើតឡើងក្នុងដំណាក់កាលពាក់កណ្តាលនៃមហាដំណើរ ជាក់ស្តែងគឺ ឆ្នាំ ១៩៣៥។ កិច្ចប្រជុំ ជុន យី (遵义会议) ជាគ្រារបត់គន្លឹះដើម្បីឱ្យបក្សកុម្មុយនីស្តិចិនទទួលបានភាពចាស់ទុំខាងនយោបាយ ស្មារតីនៃកិច្ចប្រជុំនេះបានបន្តជះឥទ្ធិពលរហូតដល់បច្ចុប្បន្ន ។ ពេលធ្វើកិច្ចប្រជុំ ជុន យី បក្សកុម្មុយនីស្តចិនទើបតែបង្កើតឡើង ១៤ ឆ្នាំប៉ុណ្ណោះ ការប្រយុទ្ធជាមួយសត្រូវតាមតែបទពិសោធន៍នៃប្រទេសផ្សេង បានបណ្តាលឱ្យចំនួនមនុស្សច្រើននៃកងទ័ពក្រហមមជ្ឈឹមបានពលីជីវិត។ « លក្ខណៈពិសេសដ៏ច្បាស់នៃកិច្ចប្រជុំ ជុន យី គឺប្រកាន់ខ្ជាប់ការពិត កែតម្រូវកំហុសរបស់ខ្លយនដោយបានកំណត់ថា ការតាក់តែងនិងអនុវត្តយុទ្ធសាស្ត្រនិងយុទ្ធវិធី ដែលសមស្របនឹងលក្ខណៈពិសេសនៃការធ្វើបដិវត្តក្នុងប្រទេសចិន គួរក្រោមការដឹកនាំដ៏ត្រឹមត្រូវនៃមជ្ឈិមបក្សកុម្មុយនីស្តចិន ។ » លោក Xi Jinping អគ្គលេខាធិការនៃគណៈកមា្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានគូសបញ្ជាក់ថា ចង់ទទួលបានការរីកចម្រើន ចាំបាច់ត្រូវមានភាពឯករាជ្យម្ចាស់ការ អនុវត្តតាមការពិត និងមានការបត់បែនតាមបែបវិទ្យាសាស្ត្រ។ កងទ័ពក្រហមបានចេញផុតពីសភាពកាណ៍ដ៏ងងឹតគ្មានកោះត្រើយ ដោយប្រើប្រាស់បទពិសោធន៍នៃកិច្ចប្រជុំជុនយី ហើយក្រោយមកបន្តដណ្តើមបានជ័យជម្នះជាច្រើនលើកដែលហាក់ដូចជាមិនអាចទៅរួច ។ ក្នុងយុគសម័យថ្មី ប្រទេសចិនបានលុបបំបាត់ភាពក្រីក្រ ទំនើបកម្មតាមបែបផែនចិនកំពុងកសាងអនាគតដ៏ទូលំទូលាយក្រោមការដឹកនាំរបស់លោក Xi Jinping ។ រឿងដ៏គួរឱ្យចាប់អារម្មណ៍មួយ ៖ សព្វថ្ងៃនេះ ស្រុកកំណើតរបស់ស្រាស ម៉ៅ តៃ ដ៏ល្បីឈ្មោះគឺស្ថិតនៅជិតនឹងទីក្រុង ជុន យី ក្រោយពីកិច្ចប្រជុំ នៅឆ្នាំនោះ កងទ័ពក្រហមបានទៅដល់ឃុំ ម៉ៅតៃ សមរភូមិប្រយុទ្ធល្បីល្បាញក្នុងប្រវត្តិសាស្ត្រយោធាសកល ដែលកម្លាំងទ័ព ៣ ម៉ឺននាក់វាយឈ្នះកម្លាំងទ័ព ៤០ ម៉ឺននាក់ក៏បានចាប់ផ្តើម … ឈ្មោះផ្លូវការនៃសមរភូមិប្រយុទ្ធ៖ ឆ្លងកាត់ទន្លេ ឈីសួយ បួនដង (四渡赤水)៕
យប់ថ្ងៃទី ៨ ខែមិថុនា នៅទីក្រុងព្យុងយ៉ាង លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិន និងលោកស្រី Peng Liyuan ជាភរិយាបានអញ្ជើញចូលរួមពិធីលៀងសាយភោជន៍ ដែលរៀបចំឡើងដោយលោក Kim Jong-unអគ្គលេខាធិការ នៃគណបក្សពលករកូរ៉េខាងជើង និងជាប្រធានក្រុមប្រឹក្សារដ្ឋកូរ៉េខាងជើង។ លោក Xi Jinping បានលើកឡើងថា ឆ្នាំនេះ ជាខួប ៦៥ ឆ្នាំនៃការចុះហត្ថលេខាលើ «សន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការមេត្រីភាពចិន-កូរ៉េខាងជើង» ទំនាក់ទំនងចិន-កូរ៉េខាងជើងបានឈរនៅទីចាប់ផ្តើមថ្មីនៃប្រវត្តិសាស្ត្រ។ ក្នុងដំណើរទស្សនកិច្ចលើកនេះ ខ្ញុំបានឈានដល់គំនិតឯកភាពរួមដ៏សំខាន់ជាមួយលោកអគ្គលខាធិការបក្ស Kim Jong-un។ យើងបានសម្គាល់ឃើញជាឯកច្ឆន្ទថា ត្រូវក្តាប់ជាប់និន្នាការ នៃយុគសម័យ ស្តីពីអនាគតនិងជោគវាសនា នៃសង្គមនិយម សម្របតាមបំណងប្រាថ្នារួមរបស់ប្រជាជន នៃប្រទេសទាំងពីរ បង្កើនការប្រាស្រ័យទាក់ទងជាន់ខ្ពស់ ធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរខាងយុទ្ធសាស្រ្ត ត្រួសត្រាយកិច្ចសហប្រតិបត្តិប្រាកដប្រជា បង្កើនការតភ្ជាប់ដួងចិត្តប្រជាជននិងប្រជាជន ជំរុញឱ្យទំនាក់ទំងចិន-កូរ៉េខាងជើងអភិវឌ្ឍក្នុងកម្រិតខ្ពស់ ដើម្បីពួតដៃគ្នាត្រួសត្រាយអនាគតកាន់តែល្អបវរ នៃបុព្វហេតុសង្គមនិយមនៃប្រទេសទាំងពីរ និងជំរុញឱ្យសង្គមមនុស្សជាតិវិវឌ្ឍរីកចម្រើនឥតឈប់ឈរ។ ជាការឆ្លើយតប លោក Kim...
ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៦ តាមម៉ោងក្នុងតំបន់ តបតាមការអញ្ជើញរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋបេឡារុស លោក Han Zheng អនុប្រធានរដ្ឋចិនបានបំពេញទស្សនកិច្ចនៅប្រទេសបេឡារុស និងជួបពិភាក្សាការងារដោយឡែកពីគ្នាជាមួយលោក Aleksandr Lukashenko ប្រធានាធិបតីបេឡារុស្ស លោក Aleksandr Turchin នាយករដ្ឋមន្រ្តីបេឡារុសនិងលោក Nikolai...
ទីក្រុងហ្សឺណែវ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមកិច្ចប្រជុំផ្លូវការ ដែលរៀបចំដោយនាយកដ្ឋានភាពជាដៃគូ នៃអង្គការ ILO ដើម្បីអបអរសាទរកម្មវិធីភាពជាដៃគូរវាងអង្គការ ILO-សាធារណរដ្ឋកូរ៉េ នាល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ក្នុងអំឡុងពេលដែលលោកដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមសន្និសីទអន្ដរជាតិខាងការងារលើកទី ១១៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។ នាឱកាសនេះ...
ទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ៖ នារសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបពិភាក្សា ការងារជាមួយលោក Gilbert F. Houngbo អគ្គនាយក នៃអង្គការអន្តរជាតិខាងការងារ (ILO) ក្នុងពេលកិច្ចប្រជុំនៃសន្និសីទអន្ដរជាតិ ខាងការងារលើកទី ១១៤ ដើម្បីបង្ហាញពីវឌ្ឍនភាពការងារ...
សៀមរាប ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធគ្រប់គ្រងព្រំដែន កម្ពុជា-ជំនាន់ទី២ Cambodia Border Management System-2 (CBMS-2) និងមុខងារឌីជីថលអន្តោប្រវេសន៍មួយចំនួនទៀត ប្រព័ន្ធគ្រប់គ្រងអ្នកដំណើរ និង ច្រកទ្វារឆ្លាតវៃ (Smart Gate) មុខងារ...
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានធ្វើការថ្លែងអំណរគុណ ចំពោះអាជ្ញាធរពាក់ព័ន្ធ អ្នកសារព័ត៌មាន ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ដែលបានចូលរួមសហការ និងរាយការណ៍ពីបទល្មើសធនធានធម្មជាតិ ដែលជាកត្តាសំខាន់ជួយឱ្យ សមត្ថកិច្ចអនុវត្តច្បាប់ ឈានទៅបង្ក្រាប និងចាប់ខ្លួនមេក្លោង និងអ្នកប្រព្រឹត្តបទល្មើស នៅតាមតំបន់ការពារធម្មជាតិនានា។ ជាមួយគ្នានេះ លោក រដ្ឋមន្ដ្រី...
ភ្នំពេញ៖ យុវជនកម្ពុជា ដែលកំពុងសិក្សាជំនាញវិស្វកម្មទូរគមនាគមន៍ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញស្នាដៃថ្មីមួយគួរឱ្យចាប់អារម្មណ៍ គឺឧបករណ៍ Automatic Grounding Station ដែលមានសមត្ថភាពអាចចាប់សញ្ញាជាមួយផ្កាយរណបអន្តរជាតិ។ យុវនារី ជ្រិន ប៊ុនណារ៉ែន ជាសិស្សកំពុងសិក្សាជំនាញវិស្វកម្មទូរគមនាគមន៍ នៅវិទ្យាស្ថាន NPIC បាននិយាយថា ឧបករណ៍ទំនាក់ទំនងនេះ ធ្វើឡើងសម្រាប់ឆ្លើយឆ្លងជាមួយប្រព័ន្ធផ្កាយរណបអន្តរជាតិកម្ពស់ជាង ១២...