អគ្គមេបញ្ជាការកម្ពុជា ប្តឹងទៅអគ្គសេនាធិការ កងទ័ពហ្វីលីពីន ពី AOT ថៃ ឆ្លងចូលមកដាំកូនឈើ នៅប្រាសាទខ្នារ ដោយគ្មានការអនុញ្ញាត សម្តេចធិបតី ៖ រដ្ឋមន្រ្តីខ្លះជាកូនកំព្រា និងរដ្ឋលេខាធិការខ្លះ ក៏ជាកូនអ្នកមិនសំបូរធនធាន ក្រសួងមហាផ្ទៃ បង្កើតភូមិរង់ចាំ១ ដល់ភូមិរង់ចាំ៦ ដោយបំបែកចេញ ពីភូមិស្លក្រាម នៃឃុំស្លក្រាម v កម្ពុជា...
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល អះអាងថា នឹងកាន់កាប់ផ្នែកខ្លះ នៃតំបន់ហ្គាហ្សាលីបង់ និងស៊ីរី ដោយមិនមានការកំណត់នោះទេ វៀតណាម កំពុងសម្រុកនាំផ្លែទុរេន ប្រមាណជាង ២.០០០តោន ទៅកាន់ប្រទេសចិន តាមច្រកព្រំដែន Lào Cai ចំនួនអ្នកស្លាប់ ដោយសារគ្រោះរញ្ជួយដី នៅវេណេស៊ុយអេឡា កើនឡើងដល់ ២២៩៥ នាក់ និងរបួសជាង ១១០០០...
បរទេស៖ ព្រះសង្ឃប្រាំបីអង្គបានសុគត និង ១៣អង្គផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរ បន្ទាប់ពីរថយន្តភីកអាប់មួយគ្រឿងបានបុកក្រុមព្រះសង្ឃដែលកំពុងធ្វើធម្មយាត្រានៅខេត្ត មុកដាហាន ភាគឦសានប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍ នេះបើយោងតាមការលើកឡើងរបស់ប៉ូលីស។ យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅម៉ោងប្រហែល ១២:០០ នៅលើចិញ្ចើមផ្លូវមួយកន្លែងក្នុងភូមិបានណាស៊ីនួន ស្រុកមឿង។ ក្រុមអ្នកជួយសង្គ្រោះ ប៉ូលីស និងអ្នកឆ្លើយតបបន្ទាន់បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ...
ភ្នំពេញ៖ សហជីពនៅកម្ពុជា បានចាត់ទុកការទទួលបានឯកសារគោល ស្តីពីស្តង់ដាជាតិមុខរបរពីសាធារណរដ្ឋប្រជាមានិតចិន ថាជាជំហានដ៏មានសារៈសំខាន់មួយសម្រាប់កម្ពុជា ក្នុងការលើកកម្ពស់គុណភាពធនធានមនុស្ស អភិវឌ្ឍជំនាញវិជ្ជាជីវៈ និងកម្លាំងពលកម្មជំនាញឱ្យស្របតាមស្តង់ដាអន្តរជាតិ ហើយកម្ពុជានឹងក្លាយទៅជាជង្រុកទាក់ទាញ អ្នកវិនិយោគដ៏ទាក់ទាញមួយ ។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជាលើកឡើងថា ឯកសារគោលដែលបានពីចិននឹងធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសមួយដែលមានស្តង់ដាអប់រំបច្ចេកទេស និងវិជ្ជាជីវៈកម្រិតអន្តរជាតិ ក្នុងការផ្តល់ជូនជំនាញដល់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃផងដែរ។ លោកថ្លែងថា៖«កម្ពុជាយើងអាចពង្រឹងការអភិវឌ្ឍជំនាញ ការបណ្តុះបណ្តាលល្អប្រើសើរជាងមុន...
បរទេស៖ អាជ្ញាធរបាននិយាយថា រថយន្តយោធាមួយគ្រឿងដែលដឹកទាហានម៉ារីនបានក្រឡាប់ក្នុងស្ថានភាពភ្លៀងធ្លាក់នៅភាគខាងកើតខេត្តរ៉ាយ៉ុង ប្រទេសថៃ កាលពីថ្ងៃពុធ បណ្តាលឲ្យទាហាន ២០ នាក់រងរបួស។ គ្រោះថ្នាក់នេះបានកើតឡើងនៅម៉ោងប្រហែល ១៤:០០ នៅលើផ្លូវសុខុមវិទ្ធជិតផ្សារខាវឌីនក្នុងស្រុកខ្លាង។ ប៉ូលីស និងអ្នកជួយសង្គ្រោះបានទៅដល់កន្លែងកើតហេតុបន្ទាប់ពីទទួលបានរបាយការណ៍។ យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ថា យោងតាមអ្នកស៊ើបអង្កេត ក្បួនរថយន្តមួយគ្រឿងមកពីកងវរសេនាធំកាំភ្លើងធំកងម៉ារីន ដែលមានរថយន្តយោធា...
បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះប្រហែល 1% នៅថ្ងៃព្រហស្បតិ៍ ដែលធ្លាក់ចុះជាថ្ងៃទីបីជាប់ៗគ្នា បន្ទាប់ពីកាតាបាននិយាយថា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក សម្រេចបានវឌ្ឍនភាពក្នុងការចរចា ដោយប្រយោល ដែលផ្តោតលើច្រកសមុទ្រ Hormuz ដែលគ្រប់គ្រងការផ្គត់ផ្គង់ប្រេងមួយ ភាគប្រាំនៃពិភពលោកមុនសង្គ្រាម។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ថា អ្នកនាំពាក្យក្រសួងការបរទេសកាតា បាននិយាយនៅក្នុងការបង្ហោះមួយ នៅលើ...
យេរូសាឡឹម៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបន្ថយការព្យាករណ៍របស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចរបស់អ៊ីស្រាអែលនៅឆ្នាំ ២០២៦ មកត្រឹម ៣,៥ ភាគរយ ដែលធ្លាក់ចុះពីការប៉ាន់ស្មាន ៤,៨ ភាគរយពីមុន។ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ដែលចេញផ្សាយកាលពីថ្ងៃពុធ IMF បានឧ្យដឹងថា ភាពតានតឹងកើនឡើង និងការប្រយុទ្ធគ្នាជាបន្តបន្ទាប់នៅមជ្ឈិមបូព៌ា នៅតែបន្តដាក់បន្ទុកលើសេដ្ឋកិច្ចរបស់អ៊ីស្រាអែល។ IMF ក៏រំពឹងថា អតិផរណានឹងកើនឡើង ក្នុងរយៈពេលខ្លី...
ការ៉ាកាស៖ ប្រធានាធិបតី ស្តីទីនៃប្រទេសវេណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានប្រកាសកាន់ទុក្ខជាតិរយៈពេល ៧ថ្ងៃ ដើម្បីឧទ្ទិសដល់ជនរងគ្រោះ នៃការរញ្ជួយដីដ៏ខ្លាំងក្លាដែលបានវាយប្រហារប្រទេសនេះ កាលពីថ្ងៃទី២៤ ខែមិថុនា។ លោកស្រី Rodriguez បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “ដើម្បីជាកិត្តិយសដល់ជនរងគ្រោះ ខ្ញុំបានសម្រេចចិត្តប្រកាសកាន់ទុក្ខជាតិរយៈពេល ៧ថ្ងៃ ដោយចាប់ផ្តើមនៅម៉ោង ៦:០០ល្ងាចថ្ងៃនេះ”។ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាពីរលើក...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកិច្ចចរចាដោយប្រយោល រវាងភាគីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កំពុងប្រព្រឹត្តទៅក្នុងទីក្រុងដូហា Doha នៅថ្ងៃពុធម្សិលមិញនេះ ក្រោមការសម្រុះសម្រួលរបស់ប្រទេសកាតា និងប៉ាគីស្ថាន។ ប្រភពដដែលបានបន្តថា៖ កិច្ចពិភាក្សាកំពុងប្រព្រឹត្តទៅដោយប្រយោលនៅពេលនេះ ដោយមិនមានជំនួបទល់មុខគ្នារវាងភាគីទាំងពីរនោះទេ។ វគ្គនេះត្រូវបានបិទ ហើយកំពុងត្រូវបានសម្របសម្រួល ដោយអ្នកសម្របសម្រួល។ បន្ថែមពីនោះគេបានដឹងទៀតថាការពិភាក្សាគឺផ្តោតលើការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាដែលបានធ្វើឡើងនៅទីក្រុងអ៊ីស្លាម៉ាបាដកាលពីថ្ងៃទី១៧ខែមិថុនា រួមទាំងបញ្ហាទាក់ទងនឹងទ្រព្យសម្បត្តិអ៊ីរ៉ង់ដែលបង្កក និងសន្តិសុខដែនសមុទ្រនៅច្រកសមុទ្រ Hormuzផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT សហរដ្ឋអាមេរិកបានសម្រេចចិត្តដកទណ្ឌកម្មលើអង្គភាពឥណ្ឌាចំនួន៤ ពោលគឺអស់រយពេលពីរឆ្នាំបន្ទាប់ពីបានអនុវត្តជុំវិញការចោទប្រកាន់ថា មានទំនាក់ទំនងជាមួយនឹងប្រទេសរុស្ស៊ី។ ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស របស់សហរដ្ឋអាមេរិក (OFAC) បាននិយាយថា អង្គភាពរបស់ឥណ្ឌាត្រូវបានដកចេញ ពីបញ្ជីជាតិដែលបានកំណត់ជាពិសេស (SDN) ដែលជាផ្នែកមួយនៃការធ្វើបច្ចុប្បន្នភាពទណ្ឌកម្មចុងក្រោយបង្អស់។ អង្គភាពទាំងនោះមានក្រុមហ៊ុន RRG Engineering Technologies Private Limited ដែលមានមូលដ្ឋាននៅ...