ព្យុះទីហ្វុង Bavi ដែលជាព្យុះ ដ៏មានឥទ្ធិពលបំផុត បោកបក់ លើភាគខាងកើតប្រទេសចិន ព្រមទាំងគំរាមកំហែង បង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង ជាច្រើនថ្ងៃ កងកម្លាំងយោធារុស្សី បើកការវាយប្រហារ ផែសមុទ្ររបស់អ៊ុយក្រែន ដោយដ្រូនប្រើប្រាស់បច្ចេកវិទ្យា AI តម្លៃប្រេងឡើងថ្លៃ ៣% បន្ទាប់ពីអាមេរិក និងអ៊ីរ៉ង់ បង្កើនការវាយប្រហារ នៅមជ្ឈិមបូព៌ា ប្រទេសថៃ កំពុងប្រឈមនឹង...
អ្នកភូមិសាស្រ្តនយោបាយ ៖ ថៃនឹងរងក្តីអាម៉ាស់ ជាលើកទី៣ លើឆាកអន្តរជាតិ សម្តេចធិបតី នឹងបំពេញទស្សនកិច្ចនៅចិន ហើយនឹងមានជំនួប ជាមួយលោក ស៊ី ជីនពីង លោក គន់ គីម ប្រាប់ក្រុមការងារ ស្តារបង្ហូរទឹកបញ្ជៀសការជន់លិច សម្រាប់ជនភៀសសឹក ថៃថា ទឹកដីកម្ពុជា ដែលកំពុងគ្រប់គ្រង ដោយខុសច្បាប់ជារបស់ខ្លួន គឺអត់ភស្តុតាង
គុនមីង៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន នៅព្រលប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ បានធ្វើបទអន្តរាគមន៍មួយ ស្ដីអំពី «គម្រោងព្រែកជីកហ្វូនណនតេជោ និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ»។ បទអន្តរាគមន៍នេះ ធ្វើឡើងក្នុងឱកាសលោក សយ សុភាព ចូលរួមក្នុងព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ និងកិច្ចប្រជុំប្រចាំឆ្នាំ នៃសហព័ន្ធសារព័ត៌មាន អាស៊ីខាងត្បូងនិងអាស៊ីអាគ្នេយ៍...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋត្រៀមបង្ការ និងឆ្លើយតបនឹងគ្រោះទឹកជំនន់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងផលប៉ះពាល់ពីគ្រោះធម្មជាតិ ឱ្យបានជាអតិបរមា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានក្រសួងសុខាភិបាល។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងជាបន្តបន្ទាប់អំពីស្ថានភាពភ្លៀងធ្លាក់ច្រើន ដែលអាចបង្កជាជំនន់ទឹកភ្លៀងរហ័ស នៅតាមតំបន់ទំនាប បង្កជាគ្រោះទឹកជំនន់ ដែលអាចប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិ សុខភាព និងអាយុជីវិតប្រជាជន។ ដើម្បីកាត់បន្ថយហានិភ័យ និងផលប៉ះពាល់ពីគ្រោះធម្មជាតិនេះ ក្រសួងសុខាភិបាលបានណែនាំឱ្យប្រជាពលរដ្ឋតាមដានស្ថានភាពទឹកជំនន់ជាប្រចាំ...
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ឥណទានសម្បទាន ១១៩លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កញ្ចប់ឥណទានទី២)។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស។ ជាក់ស្ដែង នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា និងលោក...
ភ្នំពេញ ៖ ក្រសួងបរិស្ថានបានប្រកាសពីសមិទ្ធផលដ៏ត្រចះត្រចង់ ក្នុងការចែកកូនឈើដោយឥតគិតថ្លៃ ជូនសាធារណជនបានសរុប ៥,៣ លានដើម គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ រហូតមកទល់ពេលបច្ចុប្បន្ននេះ ។ កូនឈើទាំងនេះត្រូវបានយកទៅដាំតាមលំនៅឋាន សហគមន៍ និងដាំស្តារព្រៃឈើនៅទូទាំងប្រទេស ដើម្បីរួមចំណែកដល់ការអភិរក្សធនធានធម្មជាតិ បង្កើនគម្របបៃតង សម្រាប់ការរស់នៅប្រកបដោយចីរភាព។ ក្នុងនោះដែរ ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ «ពន្លកបៃតង»...
ភ្នំពេញ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើ(MOU) រវាង GENRICH Investment និង GRAPHION Energy Solution ដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការ និងជំរុញការអនុវត្តគម្រោង អភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនបៃតង នៅប្រទេសកម្ពុជា ។ ក្រុមហ៊ុន GenRich...
ភ្នំពេញ ៖ លោកបណ្ឌិត គិន ភា បានលើកឡើងថា ភាគីថៃអះអាងថា ទឹកដីកម្ពុជាដែលខ្លួនកំពុងគ្រប់គ្រង ដោយខុសច្បាប់ជារបស់ខ្លួននោះ គឺអត់មានអំណះអំណាង និងភស្តុតាងនោះទេ ។ ក្នុងកិច្ចពិភាក្សាតុមូល ស្តីពី «ផែនទីអន្តរជាតិ និងអធិបតេយ្យភាពកម្ពុជា» លោកបណ្ឌិត គិន ភា អ្នកតាមដានកិច្ចការនយោបាយបានថ្លែងថា ផែនទីគូរឡើង បំភ្លៃខុសពីការពិត...
ភ្នំពេញ ៖ អនុប្រធានទី១នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ លោក គន់ គីម បានជំរុញក្រុមការងារ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវរៀបចំប្រព័ន្ធលូ និងស្តារបង្ហូរទឹកបញ្ជៀសការជន់លិច សម្រាប់ផ្ទះបណ្តោះអាសន្ន របស់ប្រជាពលរដ្ឋភៀសសឹក ។ ក្នុងឱកាសអញ្ជើញត្រួតពិនិត្យសកម្មភាព ក្រុមការងារជំនាញ ក្នុងការរៀបចំប្រព័ន្ធលូ និងស្តារបង្ហូរទឹកបញ្ជៀសការជន់លិច នៅភូមិតាកឹងបៃតង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ...
ភ្នំពេញ ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានអំពាវនាវដល់ប្រជាពលរដ្ឋ មានបំណងអញ្ជើញទៅកំសាន្តនៅលើតំបន់ទេសចរណ៍ខ្នងផ្សារ ត្រូវបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពទឹកភ្លៀង។ តាមរយៈសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តកំពង់ស្ពឺ នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ថា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ មានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់បណ្តាល ឱ្យមានទឹកហូរធ្លាក់ពីលើតំបន់ភ្នំយ៉ាងគំហុក ដែលធ្វើឱ្យមានការលំបាកដល់បងប្អូនភ្ញៀវទេសចរណ៍ឡើង និងចុះពីលើតំបន់ទេសចរណ៍ខ្នងផ្សារ ជាក់ស្តែងបច្ចុប្បន្នអាជ្ញាធរមូលដ្ឋាន...