សៀងហៃ៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានជួបជាមួយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក ម៉ូហាម៉ាដ អ៊ីសាកដារ នៅទីក្រុងសៀងហៃ ដោយភាគីទាំងពីរអំពាវនាវឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់ការបាញ់ប្រហារ និងបន្តការចរចាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ភាគីទាំងពីរបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការធ្លាក់ចុះនៃស្ថានភាពនៅក្នុងប្រទេសអ៊ីរ៉ង់ ដោយអំពាវនាវឱ្យភាគីពាក់ព័ន្ធបញ្ឈប់អរិភាពជាបន្ទាន់ ជំនះការលំបាក លុបបំបាត់ការរំខាន បន្តទំនាក់ទំនង និងការសន្ទនា និងខិតខំសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពដ៏ទូលំទូលាយតាមរយៈការចរចា។...
រសៀលថ្ងៃទី ១៦ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Kassym-Jomart Tokayev ប្រធានាធិបតីកាហ្សាក់ស្ថានដែលអញ្ជើញចូលរួមកិច្ចប្រជុំបញ្ញាសិប្បនិមិ្មតពិភពលោកឆ្នាំ២០២៦និងកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីអភិបាលកិច្ចបញ្ញាសិប្បនិមិ្មតសកលនៅក្រុងសៀងហៃប្រទេសចិន ។ លោក Xi Jinping បានលើកឡើងថា បម្រែបម្រួលនិម្មាបនកម្មសកលដែលពុំធ្លាប់មានក្នុងរយៈពេល១រយឆ្នាំបានវិវឌ្ឍទៅមុខយ៉ាងស៊ីជម្រៅនិងស្មុគ្រស្មាញ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាអចិន្ត្រៃយ៍រវាងប្រទេសទាំងពីរបានដំណើរការទៅមុខក្នុងកម្រិតខ្ពស់ ដែលបង្ហាញពីកិច្ចសហប្រតិបត្តិការដែលមានសក្តានុពលដ៏ធំធេងនិងលំហអភិវឌ្ឍន៍យ៉ាងទូលំទូលាយ ។ ភាគីទាំងពីរគួរជំរុញការអភិវឌ្ឍខាងពាណិជ្ជកម្មដោយការច្នៃប្រឌិតថ្មី ធ្វើឱ្យប្រសើរឡើងនូវរចនាសម្ព័ន្ធពាណិជ្ជកម្ម បង្កើតរូបមន្តថ្មីខាងធុរកិច្ចឆ្លងដែននិងពាណិជ្ជកម្មសេវាកម្ម ពង្រីកកិច្ចសហប្រតិបត្តិការខាងថាមពលនិងរ៉ែ ជំរុញការតភ្ជាប់គ្នា បន្ថែមជើងយន្តហោះហោះត្រង់និងកសាងកម្លាំងផលិតកម្មគុណភាពថ្មី ។ ភាគីចិនរីករាយចែករំលែកបច្ចេកវិទ្យាដូចជា សេដ្ឋកិច្ចឌីជីថលនិងបញ្ញាសិប្បនិមិ្មតជាដើម ដើម្បីជួយប្រទេសកាហ្សាក់ស្ថានក្នុងការសម្រេចការធ្វើបរិវត្តកម្មឌីជីថល ។ ក្រៅពីនេះ យើងត្រូវរៀបចំឱ្យបានល្អនូវ “ឆ្នាំផ្លាស់ប្តូរវប្បធម៌ចិន-កាហ្សាក់ស្ថាន” ដើម្បីពង្រឹងមូលដ្ឋានគ្រឹះនៃចំណងមិត្តភាពគ្រប់ជំនាន់ ។ ជាការឆ្លើយតប លោក Tokayev បានថ្លែងថា ភាគីកាហ្សាក់ស្ថានរីករាយធ្វើកិច្ចសហប្រតិបត្តិការជាមួយភាគីចិនខាងអភិបាលកិច្ចបញ្ញាសិប្បនិមិ្មតសកលយ៉ាងសកម្ម ដើម្បីរួមគ្នាជំរុញពិភពលោកឱ្យមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព សន្តិភាពនិងស្ថិរភាព ៕
ជាការគិតគូរប្រកបដោយចក្ខុវិស័យគរុសភាដែលយល់ថា បញ្ញាសិប្បនិម្មិត(AI)មានលក្ខណៈជា«ដាវមុខពីរ» ដោយអាចបង្កើតទាំងកាលានុវត្តភាព និង ទាំងហានិភ័យ ប្រសិនបើខ្វះការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ទើបសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត (World Artificial Intelligence Conference – WAIC) ឆ្នាំ២០២៦ និងកិច្ចប្រជុំថ្នាក់ខ្ពស់ស្តីពីអភិបាលកិច្ចសកលនៃបញ្ញាសិប្បនិម្មិត ត្រូវបានប្រារព្ធធ្វើនៅទីក្រុងសៀងហៃ ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ដោយនឹងអាចក្លាយជាវេទិកាអន្តរជាតិដ៏សំខាន់មួយ សម្រាប់ពិភាក្សាអំពីអនាគតនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត...
ថ្ងៃទី ១៧ ខែកក្កដា កិច្ចប្រជុំបញ្ញាសិប្បនិមិ្មតពិភពលោកឆ្នាំ២០២៦និងកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីអភិបាលកិច្ចបញ្ញាសិប្បនិមិ្មតសកល បានបើកធ្វើនៅក្រុងសសៀហៃ ។ ក្នុងកិច្ចប្រជុំលើកនេះ គណៈកម្មាធិការជាតិអភិវឌ្ឍន៍និងកំណែទម្រង់នៃប្រទេសចិនបានសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមគ្នាប្រកាសពី «ផែនការសកម្មភាពស្តីពីកិច្ចសហប្រតិបតិ្តការនិងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត» ។ «ផែនការសកម្មភាពស្តីពីកិច្ចសហប្រតិបតិ្តការនិងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត» មានគោលបំណងអនុវត្តស្មារតីនៃការអនុសាសន៍ណែនាំសំខាន់ៗរបស់លោកអគ្គលេខាធិការបក្ស Xi Jinping ដើម្បីឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើមរបស់អង្គការសហប្រជាជាតិ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យបញ្ញាសិប្បនិម្មិត ការកាត់បន្ថយគម្លាតឌីជីថលនិងកាជំរុញការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីអភិវឌ្ឍប្រកបដោយចីរភាព ។ នៅថ្ងៃដដែល ក្រសួងឧស្សាហកម្មនិងបច្ចេកវិទ្យាព័ត៌មានចិនបានរួមសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមគ្នាប្រកាស«ផែនការសកម្មភាពស្តីពីក្រមសីលធម៌បញ្ញាសិប្បនិម្មិតអន្តរជាតិ»ដើម្បីផ្តល់ជាគោលការណ៍ដែលអាចអនុវត្តបានចំពោះអភិបាលកិច្ចបញ្ញាសិប្បនិម្មិតសកល ៕
ព្រឹកថ្ងៃទី១៧ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំបញ្ញាសិប្បនិមិ្មតពិភពលោកឆ្នាំ២០២៦និងកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីអភិបាលកិច្ចបញ្ញាសិប្បនិមិ្មតសកលនិងថ្លែងសុន្ទរកថាគន្លឹះនៅសាលសន្និសីទពិភពលោកក្រុងសៀងហៃ ។ លោក Xi Jinping បានប្រកាសថា ដើម្បីគាំទ្របន្ថែមទៀតចំពោះការអភិវឌ្ឍបញ្ញាសិប្បនិមិ្មតសកលនិងជំរុញការកសាងសមត្ថភាពបញ្ញាសិប្បនិមិ្មតសកល នៅរយៈពេល៥ឆ្នាំខាងមុខនេះ ចិននឹងផ្តល់ឱកាសបណ្តុះបណ្តាលជំនាញបញ្ញាសិប្បនិមិ្មតចំនួន៥ពាន់នាក់ចំពោះប្រទេសកំពុងអភិវឌ្ឍន៍ ។ កសាងមជ្ឈមណ្ឌលសហប្រតិបត្តិការខាងការប្រើប្រាស់បញ្ញាសិប្បនិមិ្មតអន្តរជាតិដែលធ្វើការជាមួយអាស៊ាន សហភាពអារ៉ាប់ សហភាពអាហ្វ្រិក សហគមន៍អាមេរិកឡាទីន អង្គការសហប្រតិបត្តិការសៀងហៃនិងប្រទេស BRICS ។ ជំរុញការកសាងគម្រោងផ្តល់សញ្ញាព្រមានខាងឧតុនិយមឈ្មោះ...
នៅថ្ងៃទី ១៧ ខែកក្កដា កិច្ចប្រជុំបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ ២០២៦ និងកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីអភិបាលកិច្ចបញ្ញាសិប្បនិម្មិតសកលបានប្រារព្ធធ្វើនៅទីក្រុងសៀងហៃ ។ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមពិធីបើកព្រមនិងថ្លែងសុន្ទរកថាគន្លឹះក្រោមចំណងជើងថា«ពួតដៃគ្នាកសាងប្រព័ន្ធអភិបាលកិច្ចបញ្ញាសិប្បនិម្មិតសកលដែលយុត្តិធម៌និងសមហេតុផល» ។ លោក Xi Jinping បានលើកឡើងថា បច្ចុប្បន្ននេះ ពិភពលោកបាននិងកំពុងស្ថិតក្នុងបម្រែបម្រួលនិម្មាបនកម្មដ៏ខ្លាំងដែលមិនធ្លាប់មានក្នុងរយៈពេល ១ រយឆ្នាំកន្លងមក បដិវត្តន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងការធ្វើនវានុវត្តន៍ខាងឧស្សាហកម្មជុំថ្មីកំពុងពន្លឿនជំហានទៅមុខ ហើយការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យានៃបញ្ញាសិប្បនិម្មិតសកលកំពុងឈានចូលក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មីដែលមិនធ្លាប់មានកាលពីមុន វាបានបង្កប់នូវកាលានុវត្តភាពដ៏ធំធេងផង ហើយក៏ប្រឈមមុខនឹងបញ្ហាអភិបាលកិច្ចផងដែរ ។ ភាគីចិនសម្គាល់ឃើញថា បណ្តាប្រទេសនានាគួរប្រកាន់ខ្ជាប់នូវទស្សនៈអំពីការតម្កល់ទុកមនុស្សជាអាទិភាពនិងអភិវឌ្ឍAIក្នុងផ្លូវសុចរិតដើម្បីឱ្យAIក្លាយជាប្រភពកម្លាំងចលករដ៏សំខាន់មួយសម្រាប់ការជំរុញវិបុលភាពរួមនិងគាំពារសន្តិសុខរួម ក៏ដូចជាពួតដៃគ្នាកសាងប្រព័ន្ធអភិបាលកិច្ចបញ្ញាសិប្បនិម្មិតសកលដែលយុត្តិធម៌និងសមហេតុផល ។ លោក Xi Jinping បានលើកឡើងនូវសំណើ ៤ ចំណុច៖ ទីមួយ ប្រកាន់ខ្ជាប់ការបើកទូលាយនិងឈ្នះ-ឈ្នះនិងជំរុញការអភិវឌ្ឍប្រកបដោយភាពច្នៃប្រឌិតថ្មី ។ ទីពីរ ពង្រឹងការយល់ដឹងខាងហានិភ័យដើម្បីធានាបាននូវសុវត្ថិភាពដែលអាចគ្រប់គ្រងបាន ។ ទីបី ធ្វើការងារទាំងផ្នែកលើកទឹកចិត្តនិងបរិយាបន្នដើម្បីជំរុញការរៀនសូត្រពីគ្នាខាងអរិយធម៌ ។ ទីបួន ផ្តួចផ្តើមឱ្យប្រកាន់ខ្ជាប់ការរួមសាមគ្គីគ្នានិងធ្វើឱ្យអភិបាលកិច្ចសកលមានសុក្រឹតភាព ។ លោក Xi Jinping បានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រទេសធំដែលមានទំនួលខុសត្រូវ ជានិច្ចកាល ចិនតែងតែខិតខំប្រឹងប្រែងធ្វើជាអ្នកផ្តល់ផលិតផលសាធារណៈក្នុងវិស័យបញ្ញាសិប្បនិម្មិតសកលដើម្បីរួមចំណែកជាផែនការចិនឥតឈប់ឈរ ។ លោក Kassym-Jomart Tokayev ប្រធានាធិបតីកាហ្សាក់ស្ថាន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោក អនុទីន នាយករដ្ឋមន្ត្រីថៃនិងលោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្លែងសុន្ទរកថាដោយឡែកពីគ្នាដោយវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏សំខាន់របស់ប្រទេសចិនក្នុងការជំរុញអភិបាលកិច្ចបញ្ញាសិប្បនិម្មិតសកលព្រមទាំងឆ្លើយតបយ៉ាងសកម្មចំពោះគំនិតផ្តួចផ្តើមនិងវិធានការដែលបានលើកឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិន ។ សូមបញ្ជាក់ថា កិច្ចប្រជុំនេះបានចេញផ្សាយ«សេចក្តីថ្លែងការណ៍របស់ប្រធាននៃកិច្ចប្រជុំបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ ២០២៦ និងកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីអភិបាលកិច្ចបញ្ញាសិប្បនិម្មិតសកល» ៕
កំពង់ធំ ៖ នៅព្រឹកថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត និងលោកស្រី នួន វីធាវី បានដឹកនាំសហការី និងក្រុមគ្រួសារ នាំយកទានព្រះវស្សា ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន...
ពោធិ៍សាត់៖ មន្ទីរព័ត៌មានខេត្តពោធិ៍សាត់ និងរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នេះ បានរៀបចំពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ជូនដល់សិស្សានុសិស្សនៃអនុវិទ្យាល័យ និងវិទ្យាល័យព្រះម្លូរ ប្រមាណជិត ១,០០០នាក់ ក្នុងគោលបំណងពង្រឹងសមត្ថភាពយល់ដឹង និងកសាងភាពស៊ាំដល់យុវជនចំពោះការវាយលុកនៃព័ត៌មានមិនពិត។ ពិធីនេះបានប្រារព្ធឡើងនៅបរិវេណអនុវិទ្យាល័យ និងវិទ្យាល័យព្រះម្លូរ ឃុំបឹងខ្នារ ស្រុកបាកាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់...
ពោធិ៍សាត់៖ នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក ទិត សារ៉ាត់ អគ្គនាយករង និងជាប្រធានគណៈប្រតិភូ នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចសវនកម្មផ្ទៃក្នុង នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ។ ពិធីនេះមានការចូលរួមពីក្រុមការងារគណៈប្រតិភូអមដំណើរ លោកឧត្តមសេនីយ៍ត្រី នូវ តាល់ ស្នងការស្តីទី នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ព្រមទាំងលោក លោកស្រី...
បន្ទាយមានជ័យ៖ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញឱ្យមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ ពង្រឹងកិច្ចសហប្រតិបត្តិការ និងកសាងទំនាក់ទំនងល្អជាមួយអ្នកសារព័ត៌មានក្នុងមូលដ្ឋាន ដើម្បីក្លាយជាបង្អែកដ៏រឹងមាំក្នុងការផ្តល់ព័ត៌មានពិត និងប្រកបដោយទំនុកចិត្ត ជាពិសេសពាក់ព័ន្ធនឹងប្រធានបទកិច្ចការយោធា និងការការពារបូរណភាពទឹកដីកម្ពុជា។ ក្នុងកិច្ចប្រជុំតម្រង់ទិសស្តីពី «ការងារព័ត៌មាន និងសាធារណមតិ»ដល់មន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យនារសៀលថ្ងៃ ទី១៥ ខែកក្កដា ឆ្នាំ២០២៦ លោក ទេព អស្នារិទ្ធ...