ភ្នំពេញ ៖ លោក កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានទទូចឱ្យអ.ស.ប. ចាត់វិធានការឱ្យកាន់តែខ្លាំងលើការ ដោះស្រាយជម្លោះព្រំដែន កម្ពុជា-ថៃ ដោយសន្តិវិធី ។ ក្នុងកិច្ចពិភាក្សាបើកចំហកម្រិតខ្ពស់ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពី “ការពង្រឹងយន្តការ សម្រាប់ការដោះស្រាយជម្លោះដោយសន្តិវិធី” នៅទីក្រុងញូវយ៉ក ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦...
ភ្នំពេញ ៖ លោក Thomas Andrews អ្នករាយការណ៍ពិសេសទទួលបន្ទុក ស្ថានភាពសិទ្ធិមនុស្សរបស់ (អ.ស.ប)ប្រចាំកម្ពុជា បានបង្ហាញក្តីបារម្ភជាខ្លាំង ចំពោះស្ថានភាពសិទ្ធិមនុស្ស នៅតាមព្រំដែនកម្ពុជា-ថៃ ។ ក្នុងឱកាសអនុញ្ញាតឱ្យលោក Thomas Andrews ចូលជួបពិភាក្សាការងារលោក កែវ សុទ្ធិ អនុប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា សង្កត់ធ្ងន់អំពីសកម្មភាព ឈ្លានពាន...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា មន្ត្រីនគរបាលនៅទូទាំងប្រទេស ដែលមានសមត្ថកិច្ច ត្រូវទទួលពាក្យប្ដឹង របស់ប្រជាពលរដ្ឋ ទោះបីជាស្ថិតនៅក្រៅម៉ោងរដ្ឋបាលក្ដី ។ ក្នុងឱកាសចូលរួមបិទវគ្គបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្រ សិក្សាដល់សិក្ខាកាម និងសិស្សនគរបាល-ពន្ធនាគារជ័យលាភី នៃបណ្ឌិត្យសភានគរបាលកម្ពុជា លោក ស សុខា ផ្តាំផ្ញើថា...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានណែនាំប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ ខណៈព្យុះ «ណូល» បង្កឥទ្ធិពលនាំឱ្យមានភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់។ យោងតាមសេចក្ដីជូនដំណឹង របស់ ក្រសួងធនធានទឹក នាថ្ងៃទី២៤ ខែកក្ដដា ឆ្នាំ២០២៦ ថា សម្ពាធទាបដែលកើតមាន នៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី១២ ឈ្មោះ ណូល...
ភ្នំពេញ ៖ លោកស្រី សួស ស៊ីនួន អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការទប់ស្កាត់ និងការឆ្លើយតបនឹងអំពើហិង្សា និងការបៀតបៀនផ្អែកលើយេនឌ័រនៅកន្លែងការងារ» ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ។...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៣ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។ បៀបវារៈចំនួន៣ នោះ រួមមាន ៖ ១-សេចក្តីព្រាងរបាយការណ៍ស្តីពីការតាមដាន និងត្រួតពិនិត្យប្រចាំឆ្នាំ២០២៥ នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាត់ទុក សិក្ខាសាលាចែករំលែកបទពិសោធ នៃការចូលរួមរបស់អាជ្ញាធរមូលដ្ឋាន ក្នុងការកសាងអង្គភាពផ្តល់សេវាសាធារណៈគំរូ ដែលរៀបចំឡើងរវាងក្រសួងមហាផ្ទៃ និងក្រសួងមុខងារសាធារណៈ ជាព្រឹត្តិការណ៍ថ្មីមួយ ជួយលើកកម្ពស់ សេវាសាធារណៈ និងពង្រឹងការចូលរួម របស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ រួមគ្នាកសាងអង្គភាពផ្តល់ សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល...
ភ្នំពេញ៖ លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានលើកឡើងថា ប្រទេសចិន បន្តជាវិនិយោគិនធំបំផុត និងជាដៃគូពាណិជ្ជកម្ម ដ៏សំខាន់របស់កម្ពុជា។ ថ្លែងក្នុងកម្មវិធី សម្ភោធដាក់ឲ្យដំណើរ ការជាផ្លូវការនូវ «យន្តការសហប្រតិបត្តិការរវាងគយកម្ពុជា និងសមាគមពាណិជ្ជកម្មចិន» នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ លោក គុណ...
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) សហការជាមួយ សមាគមសភាពាណិជ្ជកម្មចិននៅកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការ «យន្តការសហប្រតិបត្តិការរវាង និងសមាគមសភាពាណិជ្ជកម្មចិន នៅកម្ពុជា» ក្រោមអធិបតីភាព លោកគុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ...
បរទេស៖ ទិន្នន័យនាវាចរណ៍បានបង្ហាញ នៅថ្ងៃព្រហស្បតិ៍ថា នាវាដឹកប្រេងឆៅខ្នាតយក្ស (VLCC) របស់ចិនចំនួនពីរគ្រឿង ដែលផ្ទុកប្រេងរបស់អារ៉ាប៊ីសាអូឌីតចំនួន ៤ លានបារ៉ែល កំពុងធ្វើដំណើរឆ្ពោះទៅកាន់ច្រកសមុទ្រ Bab el-Mandeb ដើម្បីចាកចេញពីសមុទ្រក្រហម។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ថា ទិន្នន័យនាវាចរណ៍ពី LSEG បានបង្ហាញថា នាវា...