ភ្នំពេញ ៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) កម្ពុជាបានអំពាវនាវ ឱ្យមានកំណែទម្រង់ជាបន្ទាន់ ចំពោះប្រព័ន្ធបំណុលសកល ដោយព្រមានថាបន្ទុកបំណុលកើនឡើងកំពុងបង្ខំឱ្យប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនចំណាយប្រាក់ច្រើនលើការសងប្រាក់កម្ចីជាជាងការថែទាំសុខភាព និងការអប់រំ ដែលធ្វើឱ្យខូចសមត្ថភាពរបស់ពួកគេជាមូលដ្ឋានក្នុងការបំពេញតម្រូវការសាធារណៈ ។ ដោយចាប់ផ្តើមយុទ្ធនាការសកល «សេរីភាពពីបំណុល» របស់ខ្លួននៅទីក្រុងភ្នំពេញ នៅថ្ងៃទី ២៤ ខែកក្កដាឆ្នាំ២០២៦ និងបន្តទៅពេលខាងមុខ AHF បានប្រកាសថា ប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិបច្ចុប្បន្នបាន និងកំពុងបង្វែរធនធានសម្រាប់ទ្រទ្រង់មន្ទីរពេទ្យ...
បរទេស៖ យោងតាមប្រភពព័ត៌មានចំនួន ៤ បានឱ្យដឹងថា នៅក្នុងខែនេះប្រទេសអ៊ីរ៉ង់បានបញ្ជូនក្រុមមេបញ្ជាការនៃកងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) ទីប្រឹក្សាយោធា ព្រមទាំងបរិក្ខារពាក់ព័ន្ធនឹងកាំជ្រួចមីស៊ីល និងដ្រូន ចូលទៅក្នុងប្រទេសយេម៉ែន ដែលជាចំណាត់ការមួយបង្ហាញថា ទីក្រុងតេហេរ៉ង់កំពុងស្វែងរកការបង្កើន សមត្ថភាពដល់ក្រុមហ៊ូទី (Houthi) ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន ក្នុងការគំរាមកំហែង ដល់ការដឹកជញ្ជូន តាមផ្លូវសមុទ្រក្រហម។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា...
បរទេស៖ យោងតាមការចុះផ្សាយ របស់សារព័ត៌មាន Sky News កាលពីថ្ងៃព្រហស្បតិ៍ ដោយផ្អែកលើការលើកឡើង របស់ប្រភពអ្នកនាំពាក្យរដ្ឋាភិបាលចក្រភពអង់គ្លេស បានឱ្យដឹងថា ចក្រភពអង់គ្លេសបានប្រកាសថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារខ្លួនពីការ វាយប្រហារណាមួយ «មិនថាជានៅលើទឹកដីរបស់យើង ឬមកពីបរទេសនោះទេ» បន្ទាប់ពីមានការគំរាមកំហែង ពីសំណាក់ប្រទេសអ៊ីរ៉ង់ក្នុងការវាយប្រហារ លើមូលដ្ឋានទ័ពអង់គ្លេស ដែលកំពុងផ្តល់ជំនួយដល់សហរដ្ឋអាមេរិក។ យោងតាមគេហទំព័រ BreakingNews.Net ចេញផ្សាយកាលពីថ្ងៃទី២៣...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ជម្លោះកាន់តែតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់ កំពុងបង្កើនហានិភ័យ នៃសង្គ្រាមក្នុងតំបន់កាន់តែទូលំទូលាយដោយរដ្ឋាភិបាលរុស្ស៊ី បានព្រមានដោយជំរុញឱ្យភាគីទាំងអស់ អនុវត្តការអត់ធ្មត់ និងវិលត្រឡប់ទៅរកការទូតវិញ។ ការផ្ទុះឡើងចុងក្រោយ នៃអរិភាពបានចាប់ផ្តើមនៅថ្ងៃទី៧ខែកក្កដា នៅពេលដែលសហរដ្ឋអាមេរិកបានប្រកាសរលកថ្មីនៃ ការវាយប្រហារដ៏ខ្លាំងក្លា បន្ទាប់ពីបានចោទប្រកាន់អ៊ីរ៉ង់ថា បានវាយប្រហារនាវាដឹកប្រេងចំនួន៣នៅច្រកសមុទ្រ Hormuz ។ យុទ្ធនាការនេះបានកំណត់គោលដៅយោធា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់អ៊ីរ៉ង់ រួមទាំងស្ពាន...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ឥណ្ឌូណេស៊ីបានធ្វើការអញ្ជើញសហគ្រាសចិន ឱ្យបង្កើនការវិនិយោគនៅក្នុងឧស្សាហកម្ម ដែលមានតម្លៃបន្ថែមខ្ពស់ ។ ការអញ្ជើញនេះបើតាមរដ្ឋមន្ត្រីសម្របសម្រួលឥណ្ឌូណេស៊ីទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចលោក Airlangga Hartarto បាននិយាយកាលពីថ្ងៃព្រហស្បតិ៍។ លោក Airlangga បាននិយាយនៅពេលទទួលគណៈប្រតិភូធុរកិច្ចចិន នៅទីក្រុងហ្សាកាតាថា ៖ ឥណ្ឌូនេស៊ីបើកទូលាយក្នុងការសហការ ជាមួយដៃគូពិភពលោក រួមទាំងប្រទេសចិន ក្នុងពាណិជ្ជកម្ម ការវិនិយោគ...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលរបស់លោកនឹងធ្វើ អ្វីគ្រប់យ៉ាងដែលចាំបាច់ ដើម្បីការពារផលប្រយោជន៍ជាតិ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែង ពន្ធរបស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះ។ លោកCarney បានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំរបស់មេដឹកនាំខេត្ត និងដែនដីនៅទីក្រុង Charlottetown ទីក្រុង Prince Edward Islandដោយសង្កត់ធ្ងន់ថាកាណាដានឹងការពារ...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ដែលបានដកស្រង់ចេញពីសារព័ត៌មាន Axios បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ថាប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា លោកកំពុងពិចារណាយ៉ាងម៉ត់ចត់ក្នុងការចាប់ផ្តើមប្រតិបត្តិការប្រយុទ្ធសំខាន់ៗ នៅក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងការវាយប្រហារដែលនឹងមានទំហំធំជាង“Operation Epic Fury” ដែលបានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈនេះថែមទៀត។ លោក Trump បាននិយាយនៅក្នុងបទសម្ភាសន៍ថា៖ខ្ញុំកំពុងពិចារណាការវាយប្រហារដ៏ធំមួយ។ ធំជាងពេលមុនៗ។ខ្ញុំជិតធ្វើការសម្រេចចិត្តហើយ។ យើងត្រៀមខ្លួនរួចរាល់ហើយសម្រាប់វា។ដោយបន្ថែមថា អ៊ីរ៉ង់មិនទាន់ទទួលបានការឈឺចាប់គ្រប់គ្រាន់នៅឡើយទេ...
បរទេស៖ រដ្ឋបាលលោក ត្រាំ (Trump) នៅថ្ងៃសុក្រនេះ នឹងដាក់ចេញ នូវពន្ធគយថ្មីក្នុងអត្រា ១០% និង ១២,៥% លើទំនិញមកពីដៃគូពាណិជ្ជកម្មចំនួន ៦០ប្រទេស រួមទាំងសហភាពអឺរ៉ុបផងដែរ ជុំវិញការចោទប្រកាន់ពីបទធូររលុង ក្នុងការអនុវត្តបម្រាមលើពលកម្មដោយបង្ខំ ខណៈដែលពន្ធគយជាសកលបណ្តោះអាសន្ន ចំនួន ១០% ជិតផុតកំណត់។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៤...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា មានចំណាប់អារម្មណ៍លើសំណេរ របស់លោកស្រី អេនជេលីណា ជូលី (Angelina Jolie) តារាហូលីវូដ ដ៏ល្បីពិភពលោក ដែលបានបញ្ចេញសារ នៅក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា។ សំណេររបស់លោកស្រី អេនជេលីណា ជូលី បានរៀបរាប់ថា...
ពោធិ៍សាត់÷នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ លោក បណ្ឌិត ប្រាំង ជលសា អគ្គនាយក អគ្គិសនីកម្ពុជា និងជាប្រធានចុះជួយស្រុកក្រគរ-កណ្តៀង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីសំណេះសំណាល ជាមួយអាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ ពេទ្យ យុវជន និងចាស់ទុំ សរុបចំនួន ៣៥០នាក់ ស្ថិតនៅភូមិ អន្សាចំបក់...