ភ្នំពេញ៖ លោក អូលីវិយេ រីស្ហា ឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា ជឿជាក់ថា ជំនួបរវាងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅខែវិច្ឆិកាឆ្នាំ២០២៦ខាងមុខនេះ នឹងធ្វើឱ្យទំនាក់ទំនង កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ កាន់តែល្អប្រសើរមួយកម្រិតថែមទៀត ខណៈដែលប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ ។...
បរទេស៖ ក្រុមហ៊ូធី (Houthis) ដែលមាននិន្នាការទៅរកអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍បានប្រកាស ពីការទំនួលខុសត្រូវ ចំពោះការវាយប្រហារខាងយោធា លើនាវាដឹកប្រេងរបស់អារ៉ាប៊ីសាអូឌីតចំនួនពីរគ្រឿង ដែលជាផ្នែកមួយនៃការបិទខ្ទប់ផ្លូវទឹកប្រឆាំង នឹងប្រទេសអារ៉ាប៊ីសាអូឌីត។ សកម្មភាពនេះបានរុញច្រានឱ្យមានការគ្រប់គ្រងផ្លូវកាត់យុទ្ធសាស្ត្រទីពីរលើការផ្គត់ផ្គង់ប្រេងពិភពលោកនៅឯសមុទ្រក្រហម ដោយមានការសម្របសម្រួលជាមួយកិច្ចប្រឹងប្រែងរបស់អ៊ីរ៉ង់ក្នុងការគ្រប់គ្រងច្រកសមុទ្រ Hormuz។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ថា ទន្ទឹមនឹងនេះដែរ យោធាសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានបើកការវាយប្រហារជុំថ្មីមួយទៀតលើប្រទេសអ៊ីរ៉ង់ ក្រោមការណែនាំរបស់ប្រធានាធិបតី...
បរទេស៖ ប្រភពបួនរូបដែលដឹងពីកិច្ចការ (ចារកម្ម) របស់សហរដ្ឋអាមេរិកបានឱ្យដឹងថា ការវាយប្រហារដោយដ្រូន របស់អ៊ីរ៉ង់លើទីតាំងនានារបស់ទីភ្នាក់ងារ CIA នៅតំបន់ឈូងសមុទ្រពែក្ស បានជំរុញឱ្យក្រុមអ្នកវិភាគចារកម្មអាមេរិក ធ្វើការស៊ើបអង្កេតថាតើរុស្ស៊ីបានជួយផ្តល់ព័ត៌មានពីគោលដៅវាយប្រហារ ឬបច្ចេកវិទ្យាដ្រូនកម្រិតខ្ពស់ដែរឬយ៉ាងណា។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ថា ប្រភពទាំងនេះ ដែលបាននិយាយក្នុង លក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដើម្បីពិភាក្សាអំពីបញ្ហាសន្តិសុខជាតិ បានលើកឡើងថា មន្ត្រីចារកម្មអាមេរិកមិនទាន់ឈាន...
មូស្គូ៖ ការលំបាកលើទីផ្សារប្រេងឥន្ធនៈរុស្ស៊ី គឺបណ្តោះអាសន្ន ហើយមិនអាចប៉ះពាល់ដល់សក្ដានុពល សេដ្ឋកិច្ចទាំងមូលបានទេ នេះបើតាមប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋាភិបាល ស្តីពីបញ្ហាសេដ្ឋកិច្ចកាលពីថ្ងៃពុធ។ លោក ពូទីន បានឧ្យដឹងថា “ខ្ញុំចង់កត់សម្គាល់ថា ស្ថានភាពសេដ្ឋកិច្ចក្នុងស្រុក និងវិស័យសំខាន់ៗរបស់វាមានស្ថិរភាព ទោះបីជាមានការប៉ុនប៉ងពីខាងក្រៅ ដើម្បីធ្វើឱ្យស្ថានការណ៍មិនស្ថិតស្ថេរនៅក្នុងស្មុគស្មាញប្រេងឥន្ធនៈ និងថាមពល និងនៅក្នុងវិស័យមួយចំនួនទៀតក៏ដោយ”។ ការកត់សម្គាល់របស់ប្រធានាធិបតីរុស្ស៊ីរូបនេះ...
ប៉េកាំង៖ ដោយប្រឆាំងនឹងការកត់សម្គាល់ និងសកម្មភាពអវិជ្ជមាន ជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិកថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានជំរុញឱ្យភាគីសហរដ្ឋអាមេរិក គោរពផលប្រយោជន៍ស្នូលរបស់ប្រទេសចិន គាំទ្រគោលការណ៍ចិនតែមួយ គ្រប់គ្រងភាពខុសគ្នាឱ្យបានត្រឹមត្រូវ និងដោះស្រាយកង្វល់ស្របច្បាប់របស់ប្រទេសចិន។ លោក វ៉ាង យី ដែលក៏ជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិនផងដែរ បានធ្វើការកត់សម្គាល់នេះ នៅពេលជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីអូ...
ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឧ្យដឹងថា ទំនាក់ទំនងចិន-ហ្វីលីពីន ឥឡូវនេះស្ថិតនៅលើផ្លូវបំបែកមួយ ហើយវាធ្លាក់ទៅលើភាគីហ្វីលីពីន ដើម្បីធ្វើការសម្រេចចិត្តត្រឹមត្រូវ និងសមហេតុផលអំពីផ្លូវខាងមុខ។ លោក វ៉ាង យី ដែលក៏ជាសមាជិក នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិនផងដែរ បានធ្វើការកត់សម្គាល់នេះក្នុងអំឡុង ពេលជួបជាមួយរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Ma. Theresa...
ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងចេញរថយន្តដឹកជញ្ជូនគ្រឿងញៀន សារធាតុគីមីផ្សំ សារធាតុគីមី និងសម្ភារៈវេចខ្ចប់ទម្ងន់សរុប ៤,៦១តោន ចេញពីអាគារសាលាយុត្តិធម៍ រាជធានីភ្នំពេញ ទៅកាន់ ទីតាំងដុតបំផ្លាញគ្រឿងញៀន ស្ថិតក្នុងភូមិតាគោក ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ។ កិច្ចការចូលរួមការពារនេះ ធ្វើឡើងយកគ្រឿញញៀនទាំងអស់នេះ ដុតបំផ្លាញចោល...
ភ្នំពេញ៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្របសម្រួល និងដោះស្រាយជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ តាមរយៈលេខ១២៩១ សរុប ៩០១ករណី ក្នុងរយៈពេល ៦ខែ នៃឆ្នាំ២០២៦ ។ ១២៩១ គឺជាលេខទូរស័ព្ទបន្ទាន់ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលផ្តួចផ្តើមបំពាក់ឡើងដោយលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ...