តេអេរ៉ង់៖ អ៊ីរ៉ង់ បានឧ្យដឹងថា ខ្លួនបានបញ្ឈប់ការវាយប្រហារសងសឹកបន្ទាប់ពីសហរដ្ឋអាមេរិក បានបញ្ឈប់ការវាយប្រហាររបស់ខ្លួនលើប្រទេសនេះអស់រយៈពេលពីរយប់កន្លងមក។ អ្នកនាំពាក្យកងទ័ពអ៊ីរ៉ង់លោក Mohammad Akraminia បានឧ្យដឹងថា “ការវាយប្រហារទាំងនេះបានបន្តរហូតដល់ពីរយប់មុន ប៉ុន្តែក្នុងរយៈពេលពីរយប់កន្លងមកនេះ អាមេរិកបានបញ្ឈប់ការវាយប្រហាររបស់ពួកគេ”។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានឧ្យដឹងថា សហរដ្ឋអាមេរិក កំពុងផ្លាស់ប្តូរសារជាមួយអ៊ីរ៉ង់ តាមរយៈអ្នកសម្របសម្រួល រួមទាំងប៉ាគីស្ថាន និងកាតា។...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែល បានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃ ជាសាធារណៈដើម្បី ផ្គត់ផ្គង់ Renewal AV ESET PROTECTION ADVANCES ON-PREM, ESET...
ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រកាសថា ថ្មីៗនេះមានករណីប្រទះឃើញសពសត្វផ្សោតមួយក្បាល នៅចំណុចកំពង់ចម្លងស្វាយជ្រុំ ភូមិស្វាយជ្រុំ សង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ តាមការពិនិត្យយ៉ាងយកចិត្តទុកដាក់ពីសំណាក់មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានជលផល ដោយសហការជាមួយអង្គការ WWF បានបង្ហាញថា សត្វផ្សោតនេះមានលេខសម្គាល់ ០១៨ ជាផ្សោតឈ្មោល មានអាយុប្រមាណពី ១២ ទៅ ១៤ឆ្នាំ...
យេរូសាឡឹម៖ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានឧ្យដឹងថា គណៈរដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែល បានអនុម័តការបញ្ចូលកម្លាំងស្ថិរភាពអន្តរជាតិ (ISF) ចូលទៅក្នុងតំបន់ហ្គាហ្សា ទោះបីជាមានការជំទាស់ ពីរដ្ឋមន្ត្រីសន្តិសុខជាតិ Itamar Ben-Gvir ក៏ដោយ។ លោក Ben-Gvir បានអះអាងថា ក្រុមហាម៉ាស់ បានបរាជ័យក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន ដែលធ្វើឱ្យអ៊ីស្រាអែល មិនមានកាតព្វកិច្ចបន្តទៅមុខទៀត នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍ Kan TV...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi និងសមភាគីរុស្ស៊ី លោក Sergei Lavrov បានថ្កោលទោសការវាយប្រហារ «ខុសច្បាប់» របស់អ៊ុយក្រែន លើនាវាពាណិជ្ជកម្មអ៊ីរ៉ង់មួយគ្រឿង នៅសមុទ្រកាសព្យែន។ លោក Araghchi បានថ្កោលទោសចលនា របស់អ៊ុយក្រែនថាជា «ការផ្សងព្រេងដ៏គ្រោះថ្នាក់ និងជាការរំលោភបំពានយ៉ាងច្បាស់ លើគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ»...
ភ្នំពេញ ៖ នៅយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការស្រែវាល នៃដែនជម្រកសត្វព្រៃ ព្រៃឡង់ បានដកហូតឈើលេខ២ ប្រភេទក្តាឈើទាល ប្រវែង៤ម៉ែត្រ ចំនួន ៥០សន្លឹក ដែលមានខ្នាត ០,០២x០,២៥x៤x៥០=១ម៣ (មួយ ម៉ែត្រត្រីគុណ ) យកមករក្សាទុកនៅស្នាក់ការស្រែវាល បន្ទាប់ពីទទួលបានការរាយការណ៍ និងផ្សព្វផ្សាយលើបណ្តាញ សង្គមឈ្មោះ...
ព្រៃវែង ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ត្រូវពង្រឹងសន្តិសុខ មូលដ្ឋានបង្ក្រាបបទល្មើសផ្សេងៗ និងជំរុញការប្រើប្រាស់សេវាសាធារណៈឌីជីថល។ ការណែនាំរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងឧបដ្ឋានសាលា សមិទ្ធផលនានា និងស្រោចស្រពសុគន្ធវារី ប្រគេនព្រះគ្រូចៅអធិការវត្តថ្នល់ជ័យ ស្ថិតក្នុងភូមិថ្នល់ជ័យ ឃុំពពឺស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា អគ្គមេបញ្ជាការកងទ័ពជើងទឹកលោក Alexander Moiseyev បាននិយាយកាលពីថ្ងៃអាទិត្យថា កងទ័ពជើងទឹករបស់រុស្ស៊ីកំពុងពង្រីកសមត្ថភាព គ្មានមនុស្សបើករបស់ខ្លួន បង្កើតនាវាចម្បាំងជំនាន់ថ្មី និងការជំរុញអាវុធយុទ្ធសាស្ត្រយោធា ។ ថ្លែងនៅលើប៉ុស្តិ៍ទូរទស្សន៍ Zvezda ក្នុងទិវាកងទ័ពជើងទឹក លោក Moiseyev បាននិយាយថា ប្រទេសរុស្ស៊ីបានបង្កើតកងវរសេនាធំទីមួយនៃប្រព័ន្ធគ្មានមនុស្សបើកនៅក្នុងកងនាវាចរភាគខាងជើងរបស់ខ្លួននៅថ្ងៃទី១ខែកក្កដា ជាមួយនឹងកងវរសេនាធំទីពីរគ្រោងសម្រាប់កងនាវាចរប៉ាស៊ីហ្វិកនៅឆ្នាំ២០២៧ ។...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ៊ីរ៉ង់បានជំរុញប្រទេសជុំវិញពិភពលោក ប្រឆាំងនឹងការផ្តល់ជំនួយដល់សហរដ្ឋអាមេរិក ក្នុងសង្គ្រាមប្រឆាំងនឹង ប្រទេសនេះ ដោយព្រមានថា ការគាំទ្រណាមួយសម្រាប់ការឈ្លានពាននឹងធ្វើឱ្យពួកគេក្លាយ ជាគោលដៅស្របច្បាប់សម្រាប់ការសងសឹក។ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានធ្វើការវាយប្រហារដាក់គ្នាទៅវិញទៅមុអស់រយៈពេលពីរសប្តាហ៍កន្លងមកនេះ បន្ទាប់ពីមានការដួលរលំនៃបទឈប់បាញ់គ្នាកាលពីដើមខែនេះ។ មន្ទីរបញ្ចកោណត្រូវបានផ្តោតយ៉ាងសំខាន់ទៅលើគោលដៅនៅទូទាំងភាគខាងត្បូង និងកណ្តាលអ៊ីរ៉ង់ ខណៈដែលទីក្រុងតេហរ៉ង់បានវាយប្រហារទីតាំងយោធារបស់សហរដ្ឋអាមេរិកនៅទូទាំងតំបន់។ អរិភាពជាថ្មីបានរំខានចរាចរណ៍ផ្លូវសមុទ្រឆ្លងកាត់ច្រកសមុទ្រ Hormuz ហើយនាវាជំនួញមួយចំនួនត្រូវបានវាយប្រហារ។ ឧត្តមសេនីយទោ Hossein...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaeiបាននិយាយថា សហរដ្ឋអាមេរិកកំពុងផ្លាស់ប្តូរសារជាមួយអ៊ីរ៉ង់ តាមរយៈអ្នកសម្រុះសម្រួល រួមទាំងប៉ាគីស្ថាន និងកាតានៅឡើយ។ លោក Baghaei បានសង្កត់ធ្ងន់នៅក្នុងបទសម្ភាសន៍ថា សម្រាប់កិច្ចសន្ទនាណាមួយត្រូវបានបង្កើតឡើង ត្រូវតែរៀបចំ មូលដ្ឋានត្រឹមត្រូវដោយកត់សម្គាល់ថា សហរដ្ឋអាមេរិកកន្លងមកតែងតែបានបំផ្លាញកិច្ចខិតខំបែបនេះ។ លោកក៏បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថាបានរំលោភលើ បទប្បញ្ញត្តិទាំងអស់របស់ខ្លួន នៅក្នុងការអនុវត្តក្រោមអនុស្សរណៈនៃការយោគយល់គ្នា...