បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បាននិយាយកាលពីថ្ងៃអាទិត្យថា អ៊ីរ៉ង់ត្រូវតែ បង្ខំ សហរដ្ឋអាមេរិកឱ្យបន្តការប្តេជ្ញាចិត្ត ចំពោះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ ។ លោកបានធ្វើការកត់សម្គាល់នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ដោយនិយាយថាមានការព្រមព្រៀងគ្នាក្នុងចំណោមសមាជិកនៃក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់លើ MoU ។ លោក Pezeshkian បាននិយាយថា...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រទេសចំនួនប្រាំពីរ នៃក្រុមប្រទេស OPEC + បានព្រមព្រៀងគ្នាកាលពីថ្ងៃអាទិត្យដើម្បីដំឡើងកម្រិតផលិតកម្មប្រេង នៅក្នុងខែកញ្ញាដោយ ១៨៨០០០ ធុង ក្នុងមួយថ្ងៃ (bpd) ពីកម្រិតខែសីហា។ ការសម្រេចចិត្តនេះត្រូវបានប្រកាសបន្ទាប់ពីកិច្ចប្រជុំ ដែលចូលរួមដោយអារ៉ាប៊ីសាអូឌីត រុស្ស៊ី អ៊ីរ៉ាក់ គុយវ៉ែត កាហ្សាក់ស្ថាន អាល់ហ្សេរីនិងអូម៉ង់ ដែលបានពិនិត្យស្ថានភាព...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថារដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បាននិយាយកាលពីថ្ងៃអាទិត្យថា ការចរចារវាងអ៊ីរ៉ង់ និងអូម៉ង់ នៅលើច្រកសមុទ្រ Hormuz គឺស្ថិតក្នុងដំណាក់កាលចុងក្រោយរបស់ពួកគេ។ លោក Araghchi បាននិយាយនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា ការចរចាបានទទួលការរីកចម្រើន និងកំពុងស្ថិតនៅលើផ្លូវនៃការបញ្ចប់ទៅ។ ដោយបានរៀបរាប់លម្អិតអំពីកិច្ចចរចារវាងអ៊ីរ៉ង់ និងអូម៉ង់ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ IRIB...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោកDonald Trump; បាននិយាយកាលពីថ្ងៃអាទិត្យថា ការចរចាជាមួយអ៊ីរ៉ង់ នឹងចាប់ផ្តើមនៅរសៀលថ្ងៃចន្ទ ដោយកត់សម្គាល់ថា អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម និងកាតា បានស្នើសុំឱ្យសហរដ្ឋអាមេរិកលុបចោលការវាយប្រហារ ដែលបានគ្រោងទុក ពីព្រោះ ពួកគេគិតថានឹងមានកិច្ចព្រមព្រៀងមួយកើតឡើង។ លោក Trump បានប្រាប់អ្នកយកព័ត៌មាន...
ភ្នំពេញ ៖ ក្រោមការគាំទ្រពីមូលនិធិអន្តរជាតិ សម្រាប់ភាពផ្សេងៗគ្នា នៃវិញ្ញត្តិវប្បធម៌របស់អង្គការយូណេស្កូ (UNESCO) និងអនុសញ្ញាឆ្នាំ២០០៥ ស្តីពីការការពារ និងការលើកស្ទួយភាពផ្សេងៗគ្នា នៃវិញ្ញត្តិវប្បធម៌ ក្រសួងវប្បធម៌ នឹងអនុវត្តគម្រោង «ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ចច្នៃប្រតិដ្ឋកម្ពុជា៖ ការរៀបចំគោល នយោបាយជាតិស្តីពីឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋនិងការបង្កើត មជ្ឈមណ្ឌលគាំទ្រសាកល្បង»។ យោងតាមសេចក្តីប្រកាសព័ត៌មានរួម រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គការយូណេស្កូបានឱ្យដឹងថា ឧស្សាហកម្មវប្បធម៌...
ភ្នំពេញ៖ មន្រ្តីជំនាញនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានកំពុងចុះទៅដោះស្រាយ និងសាកសួរព័ត៌មានបន្ថែម ពីភាគីកម្មករនិយោជិត និងតំណាងរោងចក្រ ជេអេស លេឌើរ ខលលិកសិន (JS LEATHER COLLECTION PHNOM PENH CO., LTD. បន្ទាប់ពីមាន កម្មករនិយោជិតនាំគ្នាតវ៉ា នៅក្នុងរោងចក្រ ស្ថិតនៅសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ...
ព្រះវិហារ ៖ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ របស់ស្ថានទូតចិន មកចែកជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ នៅមណ្ឌលសុវត្ថិភាពវត្តពើងអង្កាម ស្ថិតក្នុងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ ក្នុងឱកាសនោះ លោក ឯកអគ្គរដ្ឋទូត បានសម្តែងនូវក្តីអាណិតអាសូរ...
ភ្នំពេញ៖ ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិ ចក្រភពអង្គរលើកទី១១ ឆ្នាំ២០២៦ ទាក់ទាញអត្តពលិក និងអ្នកចូលរួម រត់ប្រណាំង សរុបចំនួន ៦,៥០០នាក់ កើនឡើង ២៥% ធៀបនឹងឆ្នាំ២០២៥ ក្នុងនោះ អត្តពលិកខ្មែរមានចំនួន ៥,៤៥០នាក់ និងអត្តពលិកអន្តរជាតិ ចំនួន ១,០៥០នាក់ មកពី ៥១ប្រទេស។ លោក ហួត...
ភ្នំពេញ៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦នេះថា ផ្អែកលើលទ្ធផលផ្លូវការ នៃកិច្ចប្រតិបត្តិការយ៉ាងយកចិត្តទុកដាក់ និងរហ័សទាន់ពេលវេលា របស់អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ករណីកញ្ញា Siti Aishah Siregar សញ្ជាតិសិង្ហបុរី ត្រូវបានដោះស្រាយ និងបញ្ជាក់យ៉ាងច្បាស់លាស់ថា គ្មានទេការពាក់ព័ន្ធនឹងការជួញដូរមនុស្ស ឬពុំមានករណីបទល្មើសឆបោកណាមួយ...
ភ្នំពេញ ៖ ក្នុងរយៈពេលមួយខែពេញ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស កើតឡើងចំនួន២០៨ករណី បណ្តាលឱ្យមានមនុស្សស្លាប់រហូតទៅដល់១៤៤នាក់ និងរបួសធ្ងន់ស្រាលចំនួន ២៤៥នាក់។ នេះបើតាមរបាយការណ៍ ក្រសួងមហាផ្ទៃ។ បើតាមរបាយការណ៍ គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនោះ ភាគច្រើនបណ្តាលមកពី ការបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព ការបើកបរមិនប្រកាន់ស្តាំ ការវ៉ាជែង...