កំពង់ស្ពឺ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថ បានធ្វើបង្ក្រាបនិងឃាត់ខ្លួនក្មេងទំនើងពីក្រុមមានគ្នាចំនួន១២នាក់ ក្រោយពីពួកគេបានធ្វើសកម្មភាពទំនើងដោយបានបង្ហោះម៉ូតូ អុកឡុកតាមដងផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យ ដែលជាហេតុបង្កអោយមានការភ័យខ្លាចដល់ប្រជាពលរដ្ឋជុំវិញ ប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈនិងសន្តិសុខសង្គម នៅក្នុងភូមិសាស្រ្តក្រុងច្បារមននិហស្រុកសំរោងទង។ ប្រតិបត្តិការបង្ក្រាបនេះ ត្រូវបានធ្វើឡើងចំនួនពីរទីតាំងផ្សេងគ្នា ដោយទីតាំងទី១ កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងឃាត់ខ្លួនជាក់ស្តែងនូវក្មេងទំនើងបង្ហោះម៉ូតូចំនួន១២នាក់ ក្រោយពីពួកគេបានប្រព្រឹត្តកាលពីវេលាម៉ោង២០:៤០នាទី នាថ្ងៃទី០៨ ខែសីហា...
ខេត្តព្រះវិហារ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានណែនាំប្រជាពលរដ្ឋ ដែលជាប្រជាកសិករនៅស្រុកគូលែន ខេត្តព្រះវិហារឲ្យយកចិត្តទុកដាក់លើការជ្រើសរើសពូជដែលមានគុណភាព ការគ្រប់គ្រងទឹក ការប្រើប្រាស់ជី និងថ្នាំកសិកម្មតាមពេលវេលាព្រមទាំងចេះគិតគូរពីថ្លៃដើមផលិតកម្មឱ្យបានច្បាស់លាស់ ទើបអាចបង្កើនទិន្នផល និងធានាបាននូវប្រាក់ចំណេញពីការធ្វើកសិកម្ម។ ការណែនាំនេះធ្វើឡើងនារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាស លោកបណ្ឌិត កៅ...
ភ្នំពេញ៖ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦នេះលោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងលោកស្រី ចម ក្រស្នា ប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ (ន.ក.ស.អ) ក្រសួងអធិការកិច្ច ព្រមទាំងថ្នាក់ដឹកនាំក្រសួង បានអញ្ជើញចូលជួបសម្តែងការគួរសម និងគោរពជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា...
បរទេស៖ កាសែតយោធានៅប្រទេសវៀតណាមបានរាយការណ៍ថា ប្រទេសវៀតណាមបានចាប់ផ្តើមផលិតអ្វីដែលគេពណ៌នាថា ជានាវាចម្បាំងប្រឆាំងនាវាមុជទឹកដែលផលិតក្នុងស្រុកធំបំផុត និងទំនើបបំផុតរបស់ប្រទេសនេះ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ថា កាសែត Quan Doi Nhan Dan បានផ្សាយកាលពីល្ងាចថ្ងៃចន្ទថា នាវានេះ ដែលកំពុងសាងសង់នៅកន្លែងផលិតនាវា Song Thu របស់ក្រសួងការពារជាតិក្នុងទីក្រុង Danang...
គៀវ៖ កំពង់ផែទឹកជ្រៅចំនួនបីរបស់អ៊ុយក្រែនដែលគ្រប់គ្រងការនាំចេញផលិតផលកសិកម្មចំនួន ៩០ ភាគរយរបស់ប្រទេសបានបញ្ឈប់ប្រតិបត្តិការបន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ី នេះបើយោងតាមក្រសួងកសិកម្មអ៊ុយក្រែន។ ក្រសួងបានឧ្យដឹងថា រុស្ស៊ីបានធ្វើការវាយប្រហារយ៉ាងហោចណាស់ ១៨០ លើកលើហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនៅក្នុងតំបន់ Greater Odesa ចាប់តាំងពីដើមឆ្នាំ ២០២៦។ ទីភ្នាក់ងារសារព័ត៌មាន UNN បានរាយការណ៍ថា ការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនក្នុងឆ្នាំទីផ្សារ ២០២៦-២០២៧ អាចធ្លាក់ចុះមកត្រឹម ២៩,៦ លានតោន ធ្លាក់ចុះ...
ភ្នំពេញ ៖ ដំណើរការសំណេរ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២ថ្ងៃនេះ បានដកហូតឧបករណ៍អេឡិចត្រូនិកហាមឃាត់ ១២ករណី ហើយ ក្រសួងអប់រំ យុវជន និងកីឡា នឹងចាត់វិធានការចំពោះករណីទាំងនេះ តាមគោលការណ៍ជាធរមាន។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ថា ដំណើរការសំណេរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសថា ដំណើរការប្រឡងសញ្ញាបត្រទុតិយភូមិ(បាក់ឌុប) ក្នុងរយៈពេល២ថ្ងៃមកនេះ បានបិទបញ្ចប់ដោយជោគជ័យ ។ ក្រោយបញ្ចប់ការប្រឡងលោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ចំពោះស្មារតីទទួលខុសត្រូវខ្ពស់របស់គណៈប្រយោគ និងការចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា មន្ត្រីសុខាភិបាល អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំង...
ភ្នំពេញ ៖ នៅវេលាម៉ោងទី២ នៃដំណើរការសំណេរនៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នេះ នៅមណ្ឌលប្រឡងវិទ្យាល័យ មកជ កំពតក្រុងលិច ខេត្តកំពត មានករណីចាប់បានបេក្ខជនចំនួន១រូប នាំចូលទៅក្នុងបន្ទប់ ប្រឡងនូវទូរសព្ទវៃឆ្លាត។ បេក្ខជនត្រូវបានកត់ត្រា ក្នុងកំណត់ហេតុពិសេស ហើយឧបករណ៍អេឡិកត្រូនិក ដែលបេក្ខជនបាននាំ ចូលក្នុងបន្ទប់ប្រឡងត្រូវបានរឹបអូសទុក ។ ក្រសួងអប់រំ យុវជន...
ភ្នំពេញ ៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់ថា កម្ពុជាកំពុងប្រឈមនឹងបន្ទុកមនុស្សធម៌ថ្មី បង្កឡើងដោយជម្លោះព្រំដែន កម្ពុជា-ថៃ ដោយមានផលប៉ះពាល់ថ្មី ពីយុទ្ធភណ្ឌគ្រឿងផ្ទុះនៅតាមសហគមន៍ និងតំបន់មួយចំនួន។ ក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៥ (CfRV) នៅទីស្នាក់ការអាជ្ញាធរមីន នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦...
មណ្ឌលគិរី៖ នារសៀលថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២៦ នៅសាលាខេត្តមណ្ឌលគិរី, ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន “ក.វ.ឦសាន” ដឹកនាំដោយ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន និង មានការអញ្ជើញចូលរួមពី លោក គង់ គឹមនី...