បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT យន្តហោះយោធាអាមេរិក បានស្ទាក់យន្តហោះស៊ីវិលពីរគ្រឿង ដែលកំពុងហោះហើរក្នុងដែនអាកាសក្បែរក្លឹបវាយកូនហ្គោល របស់លោកប្រធានាធិបតី Donald Trump ក្នុងទីក្រុង Bedminster រដ្ឋ New Jerseyកាលពីថ្ងៃអាទិត្យ ។ យន្តហោះចម្បាំងF-16 បានហោះស្ទាក់និងរំខានយន្តហោះអាកាសចរណ៍ទូទៅ ជាច្រើននៅថ្ងៃកន្លងមកនេះ ដែលវាបានហោះបំពានលើការរឹតបន្តឹងការហោះហើរបណ្តោះអាសន្នលើ Bedminster, NJ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងថា លោកសាកល្បងពាក់វ៉ែនតាឆ្លាតវៃ ប៉ុន្តែដូចជាមិនឆ្លាតជាងមុនសោះ ។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ដែលត្រូវជាថ្ងៃទី២នៃការប្រឡងសញ្ញាបត្រទុតិយភូមិ ឬហៅកាត់ថា ប្រឡងបាក់ឌុបនោះ លោក ហង់ជួន ណារ៉ុន បានលើកឡើងពីករណីបេក្ខជនពាក់វ៉ែនតាឆ្លាតវៃពេលកំពុងដំណើរការប្រឡងកាលពីថ្ងៃទី១ថា វ៉ែនតាឆ្លាតវៃអាចជួយសិស្សបាន...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសថា តម្លៃប្រេងចុះថ្លៃ ចាប់ពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ដោយសាំងធម្មតា មានតម្លៃ ៤ ១៥០ រៀល (ចុះថ្លៃ ៣០០រៀល) និងម៉ាស៊ូតតម្លៃ ៤ ៨៥០រៀល (ចុះថ្លៃ ៣៥០រៀល) ៕
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយថា ច្រកសមុទ្រ Hormuz មិនអាចបើកឡើងវិញបានទេតាមរយៈការទូត ខណៈដែលក្រុងវ៉ាស៊ីនតោន នៅតែបន្តប្រើសម្ពាធយោធា ប្រឆាំងនឹងទីក្រុងតេហរ៉ង់។ អ៊ីរ៉ង់បានបិទ Hormuz ជាការឆ្លើយតបទៅនឹងយុទ្ធនាការយោធាអាមេរិក-អ៊ីស្រាអែល ដែលបានចាប់ផ្តើមនៅចុងខែកុម្ភៈ។ ក្រោយមក ទីក្រុងវ៉ាស៊ីនតោន បានដាក់ការបិទផ្លូវនាវាចរណ៍លើកំពង់ផែអ៊ីរ៉ង់ ដោយបង្កើនការប្រឈមមុខដាក់គ្នា លើផ្លូវទឹកយុទ្ធសាស្ត្រ ដែលបានដំណើរការជាប្រវត្តិសាស្ត្រនៅជុំវិញមួយភាគបួននៃពាណិជ្ជកម្មប្រេងសមុទ្ររបស់ពិភពលោក។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Esmail...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយថា អ៊ុយក្រែនត្រូវតែផ្តល់ សំណងដល់អ៊ីរ៉ង់ សម្រាប់ការវាយប្រហារ ដ៏សាហាវទៅលើកប៉ាល់ ដឹកទំនិញរបស់ខ្លួននៅសមុទ្រCasper ខណៈដែលក្រុងគៀវបានបរាជ័យក្នុង ការបញ្ចុះបញ្ចូលទីក្រុងតេហរ៉ង់ថា ការវាយប្រហារនេះ គឺជាហេតុការណ៍អចេតនានោះទេ។ កប៉ាល់នេះត្រូវបានរងការវាយប្រហាររបស់អ៊ុយក្រែនកាលពីខែមុន ដោយបានសម្លាប់នាវិកម្នាក់។ ទីក្រុងតេហរ៉ង់បានថ្កោលទោសការវាយប្រហារនេះថា មិនប្រុងប្រយ័ត្ន។ ដើមឡើយទីក្រុងគៀវបានការពារសកម្មភាពរបស់ខ្លួន ដោយនិយាយថា...
បរទេស៖ មន្ត្រីបាននិយាយថា ខ្មាន់កាំភ្លើងម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីបាញ់ប្រហារនៅការិយាល័យ រដ្ឋាភិបាលមូលដ្ឋានមួយនៅជាយក្រុងបាងកក ប្រទេសថៃ នៅថ្ងៃចន្ទនេះគឺប៉ុន្មានថ្ងៃបន្ទាប់ពីការបាញ់ ប្រហារដោយក្មេងជំទង់ម្នាក់នៅសាលារៀន មួយក្នុងខេត្តដដែលនោះ ដោយបានបញ្ឆេះការជជែកវែកញែក អំពីការគ្រប់គ្រងអាវុធ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ថា លោកឧត្តមសេនីយ៍ Dejrapee Kongdee មេបញ្ជាការនគរបាលខេត្ត Nonthaburi ដែលមានព្រំប្រទល់ជាប់នឹងទីក្រុងបាងកក...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន កណ្តាលរបស់រដ្ឋ បានរាយការណ៍កាលពីថ្ងៃអាទិត្យថា គណៈរដ្ឋមន្ត្រីរបស់កោះតៃវ៉ាន់ នឹងស្នើឱ្យមានការកើនឡើងប្រចាំឆ្នាំ ១៦% នៃការចំណាយលើវិស័យការពារជាតិសម្រាប់ឆ្នាំ ២០២៧ ដែលនឹងលើសពី ១ ពាន់ពាន់លានដុល្លារតៃវ៉ាន់ (៣១ ពាន់លានដុល្លារ) ជាលើកដំបូង ខណៈដែលទីក្រុងតៃប៉ិកំពុងពង្រឹងយោធារបស់ខ្លួន។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ថា...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលក្នុងតំបន់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ចំនួនអ្នកស្លាប់ដោយសារការ វាយប្រហារដោយយន្តហោះគ្មាន មនុស្សបើករបស់អ៊ុយក្រែន ទៅលើទីក្រុង Nizhnekamsk ក្នុងសាធារណរដ្ឋតាតាស្តង់ របស់ប្រទេសរុស្ស៊ីបានកើនឡើងដល់១៣នាក់ហើយ។ ក្រៅពីនេះមនុស្ស ៤៨ នាក់ទៀតត្រូវបានរាយការណ៍ថាបានរងរបួស។ អភិបាលក្រុង Radmir Belyaev បាននិយាយថា ៖ទាំងទីតាំងឧស្សាហកម្ម និងតំបន់ស៊ីវិល ត្រូវបានគេកំណត់គោលដៅនៅក្នុងទីក្រុង ដែលស្ថិតនៅចម្ងាយប្រហែល៨៨០...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំឆមាស លើកទី៥ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់ នៅវិមានសន្តិភាព នាព្រឹកថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦ ៕
ភ្នំពេញ៖ វិទ្យាស្ថានសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ប្រកាសផ្ដល់អាហារូបករណ៍ជាច្រើនកន្លែង លើជំនាញចំនួន ៦មុខវិជ្ជា ព្រមទាំងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែជូនសិក្ខាកាម ក្រោមកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥លាននាក់ (TVET 1.5M) របស់រាជរដ្ឋាភិបាល។ ការផ្តល់ឱកាសសិក្សាពិសេសនេះ បានក្លាយជាស្ពានដ៏សំខាន់ សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឱ្យអាចទទួលបានជំនាញវិជ្ជាជីវៈ ប្រកបដោយគុណភាព...