អាចទៅរួចទេ ដែលលោក ត្រាំ លើកឡើងពីគំនិតនៃការប្រកាសថា ច្រកសមុទ្រហ័រមូស ជាទឹកដីរបស់សហរដ្ឋអាមេរិក អាមេរិក គំរាមទម្លាក់គ្រាប់បែកលើ» ប្រទេសអូម៉ង់ ប្រសិនបើអូម៉ង់សម្រេចបានកិច្ចព្រមព្រៀងដាច់ដោយឡែកមួយជាមួយអ៊ីរ៉ង់លើការគ្រប់គ្រងច្រកសមុទ្រហ័រមូស អ៊ីរ៉ង់គំរាមវាយប្រហារថ្មី ខណៈអាមេរិក ច្រានចោលការពង្រីក កិច្ចព្រមព្រៀងឈប់បាញ់ តម្លៃប្រេងឡើងថ្លៃ ខណៈដែលក្តីសង្ឃឹមសន្តិភាព រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កំពុងថយចុះ បង្កើនហានិភ័យនៃការផ្គត់ផ្គង់ បាញ់ប្រហារ នៅក្នុងសាលារៀនមួយ ក្នុងប្រទេសហ្វីលីពីន...
លោក មីន អោងឡាំង នឹងអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា ប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន ៖ តំបន់ទេសចរណ៍ គ្មានផ្សែងផលិតផលថ្នាំជក់ បារីក្លែងម៉ាក និងសម្ភារវេចខ្ចប់ប្រមាណ ៤០០តោន ត្រូវបានដុតបំផ្លាញចោល នៅខេត្តត្បូងឃ្មុំ មេបញ្ជាការ កងទ័ពជើងគោកកម្ពុជា-ម៉ាឡេស៊ី បន្តកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅ លោក កែវ រ៉េមី ភាគីកាណាដា...
ភ្នំពេញ៖ ឆ្នាំ២០២៦ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងលោកស្រី ចម ក្រស្នា បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ នៃទិវាបុណ្យឯករាជ្យជាតិរបស់សាធារណរដ្ឋឥណ្ឌា ដែលរៀបចំឡើងដោយស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាតំណាងរាជរដ្ឋាភិបាលកម្ពុជា និងលោក Vanlalvawna Bawitlung...
ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ លោក លី សុផាន់ណា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងប្រតិភូក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច លោក ណុប ឡងឌី...
“តម្លៃបន្ថែមនៃឧស្សាហកម្មធុនធំនិងមធ្យមនៅទូទាំងប្រទេសចិនកើនឡើង៥,៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន” ”ទំហំសរុបនៃការនាំចេញ-នាំចូលទំនិញកើនឡើង១៧,៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន” ”បរិមាណផលិតមនុស្សយន្តឧស្សាហកម្មកើនឡើង២៨,៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន”…តាមទិន្នន័យដែលចេញផ្សាយដោយរដ្ឋបាលជាតិស្ថិតិចិនកាលពីថ្ងៃទី ១៧ ខែសីហាឱ្យដឹងថា៖ ក្នុងរយៈពេល៧ខែដើមឆ្នាំនេះ តម្លៃបន្ថែមនៃឧស្សាហកម្មធុនធំនិងមធ្យមនៅទូទាំងប្រទេសចិនបានកើនឡើង៥,៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន សន្ទស្សន៍ផលិតកម្មនៃឧស្សាហកម្មសេវាកម្មនៅទូទាំងប្រទេសចិនបានកើនឡើង៤,៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ទំហំសរុបនៃការនាំចេញ-នាំចូលទំនិញបានកើនឡើង១៧,៣%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ហើយទំហំសរុបនៃការលក់រាយទំនិញប្រើប្រាស់និងសេវាកម្មក្នុងសង្គមបានកើនឡើង២,៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ដូច្នេះ សេដ្ឋកិច្ចជាតិចិនរក្សាបាននូវស្ថិរភាពជាទូទៅនិងនិន្នាការឆ្ពោះទៅរកភាពថ្មីនិងគុណភាពល្អ ។ នៅឆមាសទីមួយឆ្នាំនេះ ផលិតផលក្នុងស្រុកសរុប(GDP)របស់ចិនបានកើនឡើង៤,៧%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ដែលស្របតាមគោលដៅរំពឹងទុកនៃកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ សេដ្ឋកិច្ចចិនបានដើរទៅមុខក្រោមសម្ពាធ ដោយបង្ហាញពីភាពធន់និងកម្លាំងរស់រវើកយ៉ាងខ្លាំង ។ កាលពីថ្ងៃទី ៣០ ខែកក្កដា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំនៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ។ កិច្ចប្រជុំលើកនេះបានលើកឡើងថា “នឹងជំរុញឱ្យសេដ្ឋកិច្ចចិនបន្តឆ្ពោះទៅរកភាពថ្មី គុណភាពល្អនិងភាពល្អប្រសើរ ហើយខិតខំសម្រេចបាននូវការចាប់ផ្តើមល្អនៃការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥”។ ឆ្លងតាមរយៈពាក្យគន្លឹះទាំងបីគឺ”ឆ្ពោះទៅរកភាពថ្មី” “ឆ្ពោះទៅរកគុណភាពល្អ”និង”ឆ្ពោះទៅរកភាពល្អប្រសើរ”...
ភ្នំពេញ៖ បន្ទាប់ពីត្រូវបានបើកឱ្យដំណើរការជាផ្លូវការ ពោលគឺរយៈពេលប្រមាណ៣ខែ យុទ្ធនាការ«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ បានធ្វើដំណើរទៅកាន់វិទ្យាល័យ និងអនុវិទ្យាល័យ ក្នុងរាជធានី-ខេត្តសរុបចំនួន ១៤ ហើយ គិតចាប់តាំងពីថ្ងៃទី១៨ ខែឧសភា រហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ។ ក្នុងសកម្មភាពយុទ្ធនាការ ក្រុមការងាររបស់ក្រសួងនិងមន្ទីរព័ត៌មាន ដោយសហការជាមួយក្រសួងនិងមន្ទីរអបរំ យុវជន និងកីឡា ព្រមទាំងអាជ្ញាធរក្នុងរាជធានីខេត្ត បានចុះអប់រំ...
បរទេស៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan បានជំរុញប្រធានាធិបតីអាមេរិក លោក Donald Trump សន្ទនាតាមទូរស័ព្ទ ដើម្បីបន្តការចរចាជាមួយអ៊ីរ៉ង់ ដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ ហើយទីក្រុងអង់ការ៉ាផ្តល់ការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងសន្តិភាពនេះ។ នេះបើយោងតាមការលើកឡើងរបស់ប្រធានាធិបតីតួកគីនៅថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ថា ប្រទេសតួកគី ដែលមានកងទ័ពធំជាងគេទីពីររបស់អង្គការណាតូ និងមានព្រំដែនជាប់នឹងប្រទេសអ៊ីរ៉ង់...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នឹងប្រារព្ធទិវាជាតិអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្ស លើកទី១០ ឆ្នាំ២០២៦ ក្រោមប្រធានបទ «គ្រប់សាសនានៅកម្ពុជា រួមគ្នាទប់ស្កាត់អំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។ តាមរយៈសេចក្ដីជូនដំណឹងរបស់ គ.ជ.ប.ជ បានឱ្យដឹងថា ទិវាជាតិអន្តរសាសនានេះ នឹងប្រារព្ធឡើងក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី...
សៀមរាប៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយថ្នាក់ដឹកនាំក្រសួង មន្ដ្រីបច្ចេកទេស និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យជាក់ស្ដែងស្ថានភាពផ្លូវចំនួន ៣ខ្សែ ស្ថិតនៅក្នុងខេត្តសៀមរាប។ ផ្លូវទាំង៣ខ្សែនោះ រួមមានៈ ខ្សែទី១ ឈ្មោះផ្លូវ ថ្នល់ដាច់-កំពង់ឃ្លាំង ជាផ្លូវល្បាយក្រួស មានប្រវែង ១១គ.ម. តភ្ជាប់ពីភូមិថ្នល់ដាច់...
ភ្នំពេញ៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្រសួងបានត្រៀមឱកាសការងារថ្មី ជូនបងប្អូនកម្មករនិយោជិត នៃរោងចក្រចំនួន៣ នៅខេត្តបន្ទាយមានជ័យ ដែលរងផលប៉ះពាល់ពីការបិទរោងចក្រ ពីការឈ្លានពានរបស់ថៃ តាម “១២៩៧” និង ”ការចុះឈ្មោះជូនផ្ទាល់នៅរោងចក្រ ” ជាមួយឱកាសការងារចំនួន ៩,១ ម៉ឺនកន្លែង។...